ហ្វីលីពីនត្រូវការថវិកាជិត ៧០ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឲ្យប្រទេសងើបឡើងវិញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច
សេដ្ឋកិច្ច August 10, 2020 Chan Sreyny

ដើម្បីជួយឲ្យប្រទេសងើបឡើងវិញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ប្រទេសហ្វីលីពីនត្រូវការថវិកាចំនួន ១.៥៦ ទ្រីលានប៉េសូ ( ប្រមាណ ៦៩.៦ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការលើកឡើងរបស់សមាជិកសភា។ លោកស្រី Stella Quimbo សហប្រធានក្រុមសមាជិកសភាស្តីពីការជំរុញសេដ្ឋកិច្ចបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា ការឆ្លើយតបធំជាង និងបង្រួបបង្រួម គឺចាំបាច់សម្រាប់ការជំនួសវិធីសាស្រ្តតូចតាច។

លោកស្រីបានបន្ថែមថា ការយកចិត្តទុកដាក់គួរតែផ្ដោតលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល និងប្រាក់កម្ចីការប្រាក់ទាប សម្រាប់អាជីវកម្មខ្នាតតូច ដែលផ្ដល់ការងារដល់ប្រជាជនហ្វីលីពីនជាង ៦០%។ ប្រទេសហ្វីលីពីនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាលពីត្រីមាសមុន បន្ទាប់ពីការជាប់គាំងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ហើយការបាត់បង់ការងារធ្វើបានធ្វើបានធ្វើឲ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ។

ជាមួយគ្នានេះរដ្ឋាភិបាលបានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះដល់ ៥.៥% បើធៀបនឹងការប៉ាន់ស្មានពីមុនសម្រាប់ការធ្លាក់ចុះ ៣.៤% ហើយបាននិយាយថា ខ្លួនមិនអាចផ្តល់ថវិកាដល់កញ្ចប់ជំរុញសេដ្ឋកិច្ច ១.៣ ទ្រីលានប៉េសូដែលត្រូវបានអនុម័តដោយសភាកាលពីខែមិថុនានោះទេ។ ទន្ទឹមនឹងនេះដែរ លោក Fitch Ratings បានលើកឡើងថា ទស្សនៈវីស័យខ្លីសម្រាប់សេដ្ឋកិច្ចហ្វីលីពីនបានបន្តយ៉ាប់យ៉ឺន និងហានិភ័យធ្លាក់ចុះកំពុងលេចចេញជារូបរាង នៅពេលដែលប្រទេសនេះ កំពុងតស៊ូនឹងរោគរាតត្បាត។

យ៉ាងណាមិញលោកស្រី Quimbo បាននិយាយថា ចំនួនទឹកប្រាក់ចាំបាច់ត្រូវបង្កើនប្រសិនបើរដ្ឋាភិបាលចង់ទទួលបានមកវិញនូវការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយវីរុសនេះ។ លោកស្រីប៉ាន់ស្មានថា រោគរាតត្បាតបានធ្វើឱ្យសេដ្ឋកិច្ចខាតបង់ថវិកាចំនួន ២.៤ ទ្រីលានប៉េសូ ដោយផ្អែកលើការព្យាករណ៍របស់រដ្ឋាភិបាលដែលបានធ្វើឱ្យថយចុះ ៥.៥% នៅឆ្នាំនេះ និងការព្យាករណ៍កំណើន ៦.៥% មុនពេលរោគរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost