ផ្សារម៉ាក្រូ ប្រកាសផ្អាកអាប់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារទៅអតិថិជនវិញ តែនៅទទួលក្រដាសប្រាក់ទាំងនេះជាធម្មតា
អាជីវកម្ម August 8, 2020 Chan Sreyny

ផ្សារម៉ាក្រូ ដែលជា​មជ្ឈមណ្ឌល​ចែកចាយ​ផលិតផល​បោះដុំ និង​លក់​រាយ​ធំ​បំផុតដែលបានឈាន​ជើងចូលកម្ពុជាតាំងពីឆ្នាំ២០១៧ បានចេញសេចក្ដីជូ​នដំណឹងដល់អតិថិជនរបស់ខ្លួនថា ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ១៣-០២០-០០៤។ ជាមួយគ្នានេះខាងផ្សារក៏បានបញ្ជាក់ផងដែរថា ផ្សារនៅតែទទួលយកប្រាក់ដុល្លារ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២​ដុល្លារ និង ៥ដុល្លារ នេះជាធម្មតារហូតមានការជូនដំណឹងសារជាថ្មី៕

អត្ថបទ៖ លីនី