សេដ្ឋកិច្ចថៃរងផលប៉ះពាល់អាក្រក់បំផុតដោយ Covid-19 ក្នុងអាស៊ានបូក ៣
សេដ្ឋកិច្ច August 10, 2020 Chan Sreyny

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃទំនងជានឹងធ្លាក់ចុះ ៧.៨% ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ និងសេវាកម្ម។

លោក Hoe Ee Khor សេដ្ឋវិទូរបស់ AMRO បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចអាស៊ានអាចធ្លាក់ចុះពី ៤.៦% មកនៅត្រឹម ២.៦% ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ លោកបានបន្ថែមថា សម្រាប់អាស៊ាន និងដៃគូបូក ៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េកំណើនមធ្យមអាចធ្លាក់ចុះពី ៤.៨% កាលពីឆ្នាំមុនមកនៅត្រឹម ០% នៅឆ្នាំនេះ។ ប្រទេសជាច្រើនកំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ហេតុនេះត្រូវអាស្រ័យលើរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ពួកគេ ហើយថាតើពួកគេទទួលបានជោគជ័យយ៉ាងដូចម្ដេចក្នុងពេលដែលមានជំងឺរាតត្បាតនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសដែលទទួលបានជោគជ័យបំផុតដូចជា ប្រទេសថៃក៏មានការធ្លាក់ចុះ ៧.៨% ដែលត្រូវបានគេរំពឹងថា​ ដោយសារសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកលើវិស័យទេសចរណ៍ និងសេវាកម្មដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ លោក Hoe បានកត់សម្គាល់ថា ប្រសិនបើអាស៊ានបូក ៣ បានគ្រប់គ្រងការផ្ទុះឡើងយ៉ាងឆាប់រហ័សនោះ សេដ្ឋកិច្ចរបស់ពួកគេអាចនឹងកើនឡើងដល់ទៅ ៦% នៅឆ្នាំក្រោយ។

គួរបញ្ជាក់ផងដែរថា គណៈរដ្ឋមន្រ្តីថៃថ្មីៗនេះ បានអនុម័តលើសំណើររបស់ក្រសួងហិរញ្ញវត្ថុក្នុងការខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីជំរុញនិងស្តារសេដ្ឋកិច្ចឡើងវិញ៕

អត្ថបទ៖ នីតា
ប្រភព៖​ vietnamplus