តួលេខពីទីផ្សារ​ទេសចរណ៍​តូច​បំផុត ​និង ​ធំ​បំផុត​របស់​កម្ពុជា​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​២០២០
ទេសចរណ៍ August 10, 2020 Chan Sreyny

​ទីផ្សារ​ទេសចរណ៍​ធំ​ទាំង​ ៦​ របស់​កម្ពុជា​នៅ​ឆមាស​ទី​១ ឆ្នាំ២០២០ នេះ គឺមាន ប្រទេសចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ប៉ុន្តែ​ភ្ញៀវទេសចរ​បរទេស​ដែល​តូច​ជាង​របស់​កម្ពុជា​គឺ ទី​ម័​រ ម៉ូ​ណា​កូ ចិន​ម៉ា​កាវ ប៊ូ​តាន អាហ្គានីស្ថាន និង ហ្វី​ជី ។

​តួរ​លេខ​លេខ​បាន​បង្ហាញថា នៅ​ឆមាស​ទី​១​ឆ្នាំ ២០២០ ចិន​មក​កម្ពុ​ជាមាន​ចំនួនសរុប ២៧៥,៦៧៣ នាក់ ថយចុះ ៧៨.៧% ​, វៀតណាម មាន ១៧៩,៦៩៨ នាក់ ថយចុះ ៥៥.៣%​, ថៃ ​មាន​ចំនួន ១៦១,០៨៤ នាក់ ថយចុះ ​៧.៦% , អាមេរិក​ ៥៣,២៣៨ ថយចុះ ៥៩.៧% , កូរ៉េខាងត្បូង ចំនួន ៥២,៦១៣ នាក់ ថយចុះ ៦២.២% ​, អង់គ្លេស ចំនួន ៤៤,៣២៦ នាក់ ថយចុះ ៥០.២% និង បារាំង​ចំនួន ៤១,៨៣៨ ថយចុះ ៥១.៧%។

ក្នុងនោះ​តួលេខដដែល​បាន​បង្ហាញថា ជនជាតិ​ទី​ម័​រ​មកកាន់​កម្ពុជា​នៅ​ឆមាស​ទីមួយ​ឆ្នាំ ២០២០ នេះ គឺមាន​ត្រឹមតែ ២០ នាក់​ប៉ុណ្ណោះ ថយចុះ​រហូតដល់​ទៅ ៧៩.៦% , បន្ទាប់មក គឺម៉ូ​ណា​កូ មាន​ចំនួន ២៧ នាក់ ថយចុះ ៣៥.៧%​, ចិន​ម៉ា​កាវ មាន​ចំនួន ៣០ នាក់ ថយចុះ ៧៩.៣%​, ប៊ូ​តាន មាន តែ ៤២ នាក់​ថយចុះ ៧២.៤% , អាហ្គានីស្ថាន មាន​ចំនួន ៤៧ នាក់ គឺ​ថយចុះ ៦៧.៤%​, និង ហ្វី​ជី ចំនួន ៧៥ នាក់ ថយចុះ ៦១.៧%។

​ដោយឡែកយោងតាម​របាយការណ៍​ទេសចរណ៍​ឆមាស​ទីមួយ​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ជារួម​ភ្ញៀវទេសចរបរទេស​មក​កម្ពុជា​ធ្លាក់ចុះ ដល់​ទៅ ៦៤% ដោយ​ថយចុះ ពី ៣ លាន​នាក់​កាលពី​ឆមាស​ទី​១ ឆ្នាំ២០១៩ មក​នៅត្រឹមតែ ១.១៨ លាន​នាក់​នៅ​ឆមាស​ទី​១ ឆ្នាំ២០២០ ដោយសារតែ​វីរុសកូ​វីដ-១៩៕

ប្រភព៖ ក្រសួងព័ត៌មាន