គ្រាន់តែតេចូល អត់មានអស់អីផង ក៏ឈ្នះមាស 1 តម្លឹងដែរ
Boostrong August 10, 2020 Chan Sreyny

នេះពិតជាកម្មវិធីកំពូលសំណាងមែន ងាយឈ្នះណាស់គ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស 1 តម្លឹងដែរ។ កាលពីយប់ថ្ងៃទី 07 ខែសីហា ឆ្នាំ២០២០នេះ មានអ្នកឈ្នះមាស 1 តម្លឹងមកពីខេត្តក្រចេះ ឡើងមកទទួលមាសសុទ្ធពីប៊ូសស្រ្តងផ្ទាល់។

​លោក ស្លេះ ស៊ះរ៉ី ជាអ្នកខេត្តក្រចេះ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយកាលពីចុងខែកក្កដានេះ ហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ លោកជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង។

ពេលឡើងមកទទួលមាស 1 តម្លឹងលើឆាកប៊ូសស្រ្តងផ្ទាល់ លោកបានបញ្ជាក់ថា”កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ពិតជាកម្មវិធីឈ្នះផុយៗមែន គ្រាន់តែតេចូល អត់មានអស់អីច្រើនផង ក៏អាចឈ្នះមាស 1 តម្លឹងដែរ”។ កម្មវិធីកំពូលសំណាងនេះ ឲ្យតែបានតេចូល ដឹងតែឈ្នះលុយគ្រប់ៗគ្នា។ បើជ្រើសរើសបាន៖

– មេដាយមាស 1 ស្លាក ស្មើរនឹង 200,000៛
-មេដាយមាស 2 ស្លាក ស្មើរនឹង 400,000៛
– មេដាយមាស 3 ស្លាក ស្មើរនឹង 800,000៛
– មេដាយមាស 4 ស្លាក ស្មើរនឹង 1,600,000៛
– និង មេដាយមាស 5 ស្លាក ស្មើរនឹង មាស 1 តម្លឹង។​

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីសំណាងដែលត្រូវបានរៀបចំឡើងដោយប៊ូសស្រ្តងមុនគេបង្អាស់ និងជាកម្មវិធីឈ្នះលុយងាយៗ បានមើលកម្មវិធីប្រគំតន្រ្តីសប្បាយហើយ ថែមទាំងមានឳកាសឈ្នះមាសមួយតម្លឹងទៀតផង។