ទំនិញដែលផលិតនៅក្នុងទីក្រុងហុងកុងសម្រាប់នាំចេញទៅសហរដ្ឋអាមេរិកតម្រូវឲ្យដាក់ស្លាកថា ផលិតនៅប្រទេសចិន (made in China) បន្ទាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលនៅថ្ងៃអង្គារទី១១ ខែកញ្ញា នេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការផ្លាស់ប្ដូរនេះធ្វើឡើងបន្ទាប់ពីចិនដាក់ច្បាប់សន្តិសុខជាតិលើហុងកុង និងការសម្រេចចិត្តរបស់អាមេរិកដើម្បីបញ្ចប់ឋានៈពិសេសរបស់អាណានិគមអង់គ្លេសក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដែលបង្កើនភាពតានតឹងទ្វេភាគីដែលកំពុងកើនឡើងរួចទៅហើយស្តីពីពន្ធសង្រ្គាមពាណិជ្ជកម្ម និងការដោះស្រាយការផ្ទុះឡើងនៃមេរោគ Covid-19។

យោងតាមសេចក្តីជូនដំណឹងរបស់គយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានឲ្យដឹងថា ជំហានចុងក្រោយនឹងឃើញក្រុមហ៊ុនហុងកុងត្រូវបង់ពន្ធសង្គ្រាមពាណិជ្ជកម្មដូចគ្នាចំពោះក្រុមហ៊ុននាំចេញចិនដីគោក ប្រសិនបើពួកគេធ្វើផលិតផលស្របតាមកាតព្វកិច្ចទាំងនេះ។ ប្រភពដដែលបានបន្តថា ទំនិញត្រូវតែត្រូវបានសម្គាល់ ដោយបង្ហាញថាប្រភពដើមរបស់ពួកគេគឺ ប្រទេសចិន ពីរយៈពេល ៤៥ថ្ងៃដែលបន្ទាប់ពីសេចក្តីជូនដំណឹងបានចេញផ្សាយ។ គួរបញ្ជាក់ផងដែរថា ជំហាននេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានកំណត់ថាហុងកុង លែងមានស្វ័យភាពគ្រប់គ្រាន់ដើម្បីបង្ហាញអំពីការការគ្រប់គ្រងកិច្ចការរបស់ខ្លួន ដោយពឹងផ្អែកលើប្រទេសចិន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


