ព័ត៌មានចុងក្រោយ
  • មហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក Bernard Arnault ធ្លាក់ទាំងចំណាត់ថ្នាក់ និងខាតបង់ដល់ទៅ ៦ ពាន់លានដុល្លារ ដោយសារការរកស៊ីយីហោប្រណិត LVMH អត់ត្រូវប៉ាន់ក្នុងវិបត្តិកូវីដ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 10, 2020 Chan Sreyny

    អ្នកមានបំផុតទី៣ លើលោកបានខាតបង់ចំនួន ៦ ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់គាត់ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលធ្វើឲ្យខ្លួនជ្រុះបាត់ចំណាតថ្នាក់ជាអ្នកមានបំផុតលំដាប់ទី៣ ទៅឲ្យមេហ្វេសប៊ុក Mark Zuckerberg កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីរបាយការណ៍រកប្រាក់ចំណូលដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុនប្រណិតយក្ស LVMH ដែលជាផ្នែកមួយនៃទ្រព្យសម្បត្តិរបស់ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន គឺលោក Bernard Arnault បានធ្លាក់ចុះដល់ ១០៦.២ ពាន់លាន ធ្លាក់ចុះពី ១១២.១ ពាន់លានដុល្លារកាលពីមួយសប្ដាហ៍មុន។ ភាគហ៊ុនរបស់ LVMH បា​នធ្លាក់ចុះ ៨% ក្នុងមួយសប្តាហ៍មកដល់ថ្ងៃទី៣១ ខែកក្កដា កន្លងមកនេះ បន្ទាប់ពីក្រុមហ៊ុន បានបង្ហាញកាលពីថ្ងៃច័ន្ទថា អាជីវកម្មរបស់ខ្លួនដែលរួមមានក្រុមហ៊ុន Louis Vuitton,

  • ឧស្សាហកម្មទេសចរណ៍ជប៉ុនជួយបុគ្គលិក និងអ្នកដំណើររបស់ខ្លួនដែលកំពុងរងគ្រោះ ឱ្យទទួលបានចំណូលពីការងារកសិកម្មដែលខ្វះខាតកម្លាំងពលកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Chan Sreyny

    យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា អង្គការកសិករជាតិរបស់ជប៉ុនកំពុងសហការជាមួយទីភ្នាក់ងារទេសចរណ៍ដ៏ធំរបស់ប្រទេស ដើម្បីធានានូវកម្លាំងពលកម្មសម្រាប់កសិករដែលត្រូវការជំនួយ។ សិក្ខាកាមបច្ចេកទេសបរទេស បានកាត់បន្ថយកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មរបស់ប្រទេសជប៉ុន ប៉ុន្តែនៅឆ្នាំនេះមានការខ្វះខាតដោយសារពួកគេមិនអាចចូលក្នុងប្រទេសជប៉ុនវិញបាន ដោយសារការឆ្លងជំងឺរាតត្បាត Covid-19 ។ សហព័ន្ធជាតិនៃសហករណ៍កសិកម្មមានឈ្មោះថា Zen-Noh កំពុងចាប់ផ្តើមគម្រោងថ្មីមួយ ដើម្បីការពារបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍។ លោក Inaoka Masahiko មកពី Zen-Noh មានប្រសាសន៍ថា « នេះជាស្ថានភាពឈ្នះឈ្នះ ហើយពួកយើងចង់ធ្វើឱ្យបរិយាកាសការងារកាន់តែងាយស្រួល សម្រាប់បុគ្គលិកឧស្សាហកម្មទេសចរណ៍ »។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារទេសចរណ៍ដ៏ធំ JTB កំពុងជ្រើសរើសបុគ្គលិកពីសណ្ឋាគារ និងក្រុមហ៊ុនឡានក្រុងដែលរងគ្រោះដោយសារជំងឺរាតត្បាត ដើម្បីឱ្យពួកគេទៅធ្វើការនៅឯកសិដ្ឋានជំនួសវិញ។ គម្រោងនេះនឹងចាប់ផ្តើមនៅក្នុងខែសីហា នៅភាគនិរតីនៃខេត្ត

  • គ្រាន់តែតេចូល អត់មានអស់អីផង ក៏ឈ្នះមាស 1 តម្លឹងដែរ Boostrong
    Boostrong
    Boostrong August 10, 2020 Chan Sreyny

    នេះពិតជាកម្មវិធីកំពូលសំណាងមែន ងាយឈ្នះណាស់គ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស 1 តម្លឹងដែរ។ កាលពីយប់ថ្ងៃទី 07 ខែសីហា ឆ្នាំ២០២០នេះ មានអ្នកឈ្នះមាស 1 តម្លឹងមកពីខេត្តក្រចេះ ឡើងមកទទួលមាសសុទ្ធពីប៊ូសស្រ្តងផ្ទាល់។ ​លោក ស្លេះ ស៊ះរ៉ី ជាអ្នកខេត្តក្រចេះ ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយកាលពីចុងខែកក្កដានេះ ហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ លោកជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង។ ពេលឡើងមកទទួលមាស

  • សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាសាកល ជាមួយទឹកប្រាក់ ២០.៥ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Chan Sreyny

    សហរដ្ឋអាមេរិកនៅតែបន្តនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបច្ចុប្បន្នទឹកប្រាក់ ២០.៥ ពាន់លានដុល្លារត្រូវបានបម្រុងទុកពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍ដល់ការឆ្លើយតបជាសកល។ កិច្ចខិតខំដ៏អស្ចារ្យនេះ កើតឡើង​បានពីសំណាក់អ្នកបង់ពន្ធជនជាតិអាមេរិកដែលមានចិត្តសប្បុរស រួមបញ្ចូលនូវមូលនិធិសម្រាប់ថ្នាក់វ៉ាក់សាំង ថ្នាំព្យាបាលរោគនេះ និងការធ្វើរោគវិនិច្ឆ័យផ្សេងៗ ការត្រៀមខ្លួនជាមុន និងសំណាក់ក្រសួងការបរទេសអាមេរិក ហើយនិងមូលនិធិ​បរទេសរបស់​ទីភ្នាក់ងារជំនួយ​អាមេរិក USAID។ ជាមួយគ្នានេះដែរ លោក MICHAEL R. POMPEO រដ្ឋលេខាធិការបានប្រកាសពីទឹកប្រាក់ចំនួនជិត ៥៣ លានដុល្លារអាមេរិកនៅក្នុងក្រសួងការបរទេសថ្មី និងជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់ប្រជាជនដែលងាយរងគ្រោះ និងប្រទេសជាដៃគូដែលនៅតែបន្តប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅទូទាំងពិភពលោក។ ថវិកាថ្មីនេះនាំមកនូវថវិកាពីក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិរហូតដល់ជាង ១.៦ ពាន់លានដុល្លារបន្ថែមទៀត ពង្រឹងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត។

  • បំណុលសាធារណៈរបស់ប្រទេសឡាវអាចនឹងកើនឡើងដល់ ៦៥% ទៅ ៦៨% ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Chan Sreyny

    បំណុលសាធារណៈរបស់ប្រទេសឡាវ អាចនឹងកើនឡើងដល់ ៦៥% ទៅ ៦៨% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២០ បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការប្រមូលចំណូលជាតិ ទន្ទឹមនឹងការកើនឡើងនៃប្រាក់កម្ចីដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលឡាវ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងឧបនាយករដ្ឋមន្រ្តីឡាវលោក Somdy Douangdy បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភានាពេលថ្មីៗនេះថា « ការប្រមូលចំណូលដោយប្រទេសឡាវនៅឆ្នាំ ២០២០ នឹងថយចុះប្រហែល ៦៩៦ លានដុល្លារ »។ តម្លៃនៃការនាំចេញក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះមានកម្រិតទាបប្រហែល ២,៦០០ លានដុល្លារ ពោលគឺមានការថយចុះ ៥.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩

  • តួលេខពីទីផ្សារ​ទេសចរណ៍​តូច​បំផុត ​និង ​ធំ​បំផុត​របស់​កម្ពុជា​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​២០២០ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 10, 2020 Chan Sreyny

    ​ទីផ្សារ​ទេសចរណ៍​ធំ​ទាំង​ ៦​ របស់​កម្ពុជា​នៅ​ឆមាស​ទី​១ ឆ្នាំ២០២០ នេះ គឺមាន ប្រទេសចិន វៀតណាម ថៃ អាមេរិក កូរ៉េខាងត្បូង អង់គ្លេស និង បារាំង ប៉ុន្តែ​ភ្ញៀវទេសចរ​បរទេស​ដែល​តូច​ជាង​របស់​កម្ពុជា​គឺ ទី​ម័​រ ម៉ូ​ណា​កូ ចិន​ម៉ា​កាវ ប៊ូ​តាន អាហ្គានីស្ថាន និង ហ្វី​ជី ។ ​តួរ​លេខ​លេខ​បាន​បង្ហាញថា នៅ​ឆមាស​ទី​១​ឆ្នាំ ២០២០ ចិន​មក​កម្ពុ​ជាមាន​ចំនួនសរុប ២៧៥,៦៧៣ នាក់ ថយចុះ ៧៨.៧% ​, វៀតណាម មាន

  • ហ្វីលីពីនត្រូវការថវិកាជិត ៧០ ពាន់លានដុល្លារអាមេរិក ដើម្បីជួយឲ្យប្រទេសងើបឡើងវិញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Chan Sreyny

    ដើម្បីជួយឲ្យប្រទេសងើបឡើងវិញពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ប្រទេសហ្វីលីពីនត្រូវការថវិកាចំនួន ១.៥៦ ទ្រីលានប៉េសូ ( ប្រមាណ ៦៩.៦ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការលើកឡើងរបស់សមាជិកសភា។ លោកស្រី Stella Quimbo សហប្រធានក្រុមសមាជិកសភាស្តីពីការជំរុញសេដ្ឋកិច្ចបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍ថា ការឆ្លើយតបធំជាង និងបង្រួបបង្រួម គឺចាំបាច់សម្រាប់ការជំនួសវិធីសាស្រ្តតូចតាច។ លោកស្រីបានបន្ថែមថា ការយកចិត្តទុកដាក់គួរតែផ្ដោតលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល និងប្រាក់កម្ចីការប្រាក់ទាប សម្រាប់អាជីវកម្មខ្នាតតូច ដែលផ្ដល់ការងារដល់ប្រជាជនហ្វីលីពីនជាង ៦០%។ ប្រទេសហ្វីលីពីនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាលពីត្រីមាសមុន បន្ទាប់ពីការជាប់គាំងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ហើយការបាត់បង់ការងារធ្វើបានធ្វើបានធ្វើឲ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ។ ជាមួយគ្នានេះរដ្ឋាភិបាលបានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះដល់ ៥.៥% បើធៀបនឹងការប៉ាន់ស្មានពីមុនសម្រាប់ការធ្លាក់ចុះ ៣.៤% ហើយបាននិយាយថា ខ្លួនមិនអាចផ្តល់ថវិកាដល់កញ្ចប់ជំរុញសេដ្ឋកិច្ច ១.៣ ទ្រីលានប៉េសូដែលត្រូវបានអនុម័តដោយសភាកាលពីខែមិថុនានោះទេ។ ទន្ទឹមនឹងនេះដែរ

  • សេដ្ឋកិច្ចថៃរងផលប៉ះពាល់អាក្រក់បំផុតដោយ Covid-19 ក្នុងអាស៊ានបូក ៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 10, 2020 Chan Sreyny

    ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃទំនងជានឹងធ្លាក់ចុះ ៧.៨% ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅក្នុងតំបន់ ដោយសារតែការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ និងសេវាកម្ម។ លោក Hoe Ee Khor សេដ្ឋវិទូរបស់ AMRO បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចអាស៊ានអាចធ្លាក់ចុះពី ៤.៦% មកនៅត្រឹម ២.៦% ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ លោកបានបន្ថែមថា សម្រាប់អាស៊ាន និងដៃគូបូក ៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េកំណើនមធ្យមអាចធ្លាក់ចុះពី ៤.៨% កាលពីឆ្នាំមុនមកនៅត្រឹម ០%