ក្រសួងទេសចរណ៍ បន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មទាំងនេះ
អាជីវកម្ម August 13, 2020 Chan Sreyny

ដោយយោងតាមស្ថានភាពនៃវិបត្តិកូវីដ-១៩ ដែលបន្តអូសបន្លាយកាន់តែយូរបង្កផលប៉ះពាល់យ៉ាងច្រើនដល់អាជីវកម្ម ក្រសួងទេសចរណ៍កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងថា នឹងបន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្រសួងទេសសចរណ៍ នឹងបន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន) និងម៉ាស្សាសុខភាព-ស្ប៉ា​ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕

អត្ថបទ៖ លីនី