- សេដ្ឋកិច្ចសេដ្ឋកិច្ច August 12, 2020 Chan Sreyny
ខណៈវីរុសកូវីដ-១៩ នៅតែបន្តរាតត្បាតតាមប្រទេសជាច្រើននៅលើពិភពលោក រួមមានកម្ពុជាផងនោះ បានធ្វើឲ្យសេដ្ឋកិច្ចរងផលប៉ះពាល់ធ្ងន់ធ្ងរហើយវិស័យជាច្រើនក៏ប៉ះពាល់ផងដែរ។ ជាក់ស្ដែងក្នុងប្រទេសកម្ពុជាវិស័យទេសចរណ៍ និងវិស័យកាត់ដេរទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដែលបង្ខំឲ្យអាជីវកម្ម និងរោងចក្រជាច្រើនត្រូវផ្អាក និងបិទទ្វារ។ យ៉ាងណាមិញទោះបីជាក្នុងបរិបទបែបនេះក្ដី ប្រទេសកម្ពុជានៅតែទទួលបានការវិនិយោគថ្មីៗ ចូលមកក្នុងប្រទេសជាហូរហែ ដោយយោងតាមហ្វេសប៊ុកផេករបស់ក្រុមប្រឹក្សាកម្ពុជា ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់។ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនខាងលើមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះមានទុនវិនិយោគប្រមាណ ១០.៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
ទំនិញដែលផលិតនៅក្នុងទីក្រុងហុងកុងសម្រាប់នាំចេញទៅសហរដ្ឋអាមេរិកតម្រូវឲ្យដាក់ស្លាកថា ផលិតនៅប្រទេសចិន (made in China) បន្ទាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលនៅថ្ងៃអង្គារទី១១ ខែកញ្ញា នេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការផ្លាស់ប្ដូរនេះធ្វើឡើងបន្ទាប់ពីចិនដាក់ច្បាប់សន្តិសុខជាតិលើហុងកុង និងការសម្រេចចិត្តរបស់អាមេរិកដើម្បីបញ្ចប់ឋានៈពិសេសរបស់អាណានិគមអង់គ្លេសក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដែលបង្កើនភាពតានតឹងទ្វេភាគីដែលកំពុងកើនឡើងរួចទៅហើយស្តីពីពន្ធសង្រ្គាមពាណិជ្ជកម្ម និងការដោះស្រាយការផ្ទុះឡើងនៃមេរោគ Covid-19។ យោងតាមសេចក្តីជូនដំណឹងរបស់គយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានឲ្យដឹងថា ជំហានចុងក្រោយនឹងឃើញក្រុមហ៊ុនហុងកុងត្រូវបង់ពន្ធសង្គ្រាមពាណិជ្ជកម្មដូចគ្នាចំពោះក្រុមហ៊ុននាំចេញចិនដីគោក ប្រសិនបើពួកគេធ្វើផលិតផលស្របតាមកាតព្វកិច្ចទាំងនេះ។ ប្រភពដដែលបានបន្តថា ទំនិញត្រូវតែត្រូវបានសម្គាល់ ដោយបង្ហាញថាប្រភពដើមរបស់ពួកគេគឺ ប្រទេសចិន ពីរយៈពេល ៤៥ថ្ងៃដែលបន្ទាប់ពីសេចក្តីជូនដំណឹងបានចេញផ្សាយ។ គួរបញ្ជាក់ផងដែរថា ជំហាននេះត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានកំណត់ថាហុងកុង លែងមានស្វ័យភាពគ្រប់គ្រាន់ដើម្បីបង្ហាញអំពីការការគ្រប់គ្រងកិច្ចការរបស់ខ្លួន ដោយពឹងផ្អែកលើប្រទេសចិន៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
ប្រទេសម៉ាឡេស៊ីបានផ្តល់ថវិកាចំនួន ៦២លានរីងហ្គីត (១៤.៦លានដុល្លារអាមេរិក) ដល់បណ្តាអង្គការកសិករតាមរយៈគម្រោងកញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ច Prihatin Rakyat (PRIHATIN) ដើម្បីជួយដល់សមាជិករបស់ខ្លួនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងឧស្សាហកម្មចំណីអាហាររបស់ប្រទេសម៉ាឡេស៊ីលោក Ronald Kiandee បាននិយាយថា ទឹកប្រាក់សរុបចំនួន ៥០លានរីងហ្គីតត្រូវបានផ្តល់ទៅកម្មវិធីកសិកម្មរយៈពេលខ្លី (ចាប់ផ្តើមផលិតក្នុងរយៈពេលពី ៣ខែ ទៅ ៦ខែ) ជាមួយនឹងអង្គការកសិករនីមួយៗដែលទទួលបានចន្លោះពី ១០០,០០០រីងហ្គីត ទៅ ២០០,០០០រីងហ្គីត។ លោក Ronald បានបន្តទៀតថា ទឹកប្រាក់ចំនួន ១០ លានរីងហ្គីតផ្សេងទៀតត្រូវបានគេបម្រុងទុកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គោលបំណងស្តុក និងចែកចាយស្បៀងអាហារ ក៏ដូចជាកម្មវិធីសមាហរណកម្មដំណាំដើម្បីធានាថា ខ្សែសង្វាក់តម្លៃផ្គត់ផ្គង់ស្បៀងអាហារកាន់តែមានប្រសិទ្ធិភាព។ លោករដ្ឋមន្រ្តីរូបនេះបាននិយាយថា ថវិកាចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
ក្រុមសេដ្ឋវិទូបានព្យាករណ៍ថា ការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អាចនឹងធ្វើឱ្យប្រទេសវៀតណាមប្រឈមនឹងកំណើនសេដ្ឋកិច្ចទាបបំផុតរបស់ខ្លួនក្នុងរយៈពេល ៣៥ ឆ្នាំ។ បន្ទាប់ពីរយៈពេល ៩៩ថ្ងៃ ដោយគ្មានករណីថ្មីនៃការឆ្លងសហគមន៍ ការឆ្លងនៅក្នុងតំបន់ត្រូវបានរាយការណ៍នៅទីក្រុងដាណាងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក វីរុសបានរាលដាលពាសពេញផ្ទៃប្រទេស និងបណ្តាលឱ្យមនុស្សស្លាប់ ១៥ នាក់ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច។ យោងតាមអ្នកជំនាញជាច្រើន ការត្រឡប់មកវិញនៃវីរុសនឹងលុបបំបាត់ពន្លឺនៃក្តីសង្ឃឹម សម្រាប់ការងើបឡើងវិញភ្លាមៗនៃឧស្សាហកម្មទេសចរណ៍។ លោក Dinh Trong Thinh សាស្រ្តចារ្យបណ្ឌិតសភាហិរញ្ញវត្ថុបានមានប្រសាសន៍ថា ប្រសិនបើជំងឺរាតត្បាតមិនត្រូវបានគ្រប់គ្រងបានល្អនោះ ផលប៉ះពាល់សេដ្ឋកិច្ចនឹងមានទំហំធំធេងណាស់ ដោយសារទំហំនៃការរាតត្បាតកាន់តែធំ។ លោកបានបន្ថែមថា សេដ្ឋកិច្ចក្នុងស្រុកកំពុងរងសម្ពាធយ៉ាងខ្លាំងពីតំរូវការទំនិញផលិតផល និងសេវាកម្មខ្សោយ ហើយវាកំពុងប្រឈមមុខនឹងហានិភ័យនៃផលិតកម្ម និងសមត្ថភាពផ្គត់ផ្គង់ដែលត្រូវបានរំខាន។ ខណៈការចំណាយក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃជំងឺរាត្បាត
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 11, 2020 Chan Sreyny
ជាការពិតណាស់នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំហើយ តែមិនមានប្រាក់គ្រប់គ្រាន់នោះជារឿងធម្មតាទេ ប៉ុន្តែប្រសិនបើអ្នកមានអាយុ ៣០ឆ្នាំ អ្នកត្រូវខិតខំបន្ថែមទៀតដើម្បីសម្រេចគោលដៅជីវិត ឬ ធ្វើឲ្យជីវិតរបស់អ្នកល្អប្រសើរជាងមុន នៅពេលដែលអ្នកមានអាយុ ២០ឆ្នាំ។ ហើយប្រសិនបើអ្នកចូលដល់វ័យ ៤០ឆ្នាំ តែនៅតែស្ថិតក្នុងស្ថានភាពដូចកាលវ័យ ២០ឆ្នាំ អ្នកត្រូវរកមូលហេតុថាមកពីអ្វី។ អ្នកមានបំផុតរបស់ហុងកុងលោក លី កាស៊ីង ធ្លាប់បាននិយាយថា៖ មិនថាអ្នកជាប្រុស ឬ ក៏ជាស្រីនោះទេ បើអ្នកទទួលបានជោគជ័យ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ៖ ១.ឈប់ជឿលើការរវើរវាយ៖ នេះគឺជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចឲ្យអ្នកសម្រេចបានជោគជ័យនោះទេ។ កុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្ត វាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតខ្សែភាពយន្តខ្លះគ្រាន់តែផ្ដល់នូវមេរៀនដើម្បីផ្ដល់នូវការលើកទឹកចិត្ត ឬ ជំរុញយើងតែប៉ុណ្ណោះ ដូច្នេះហើយមានតែមនុស្សដែលមិនសមហេតុផល និងមិនប្រាកដនិយម
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៅក្នុងត្រីមាសទី២ លើសពីការរំពឹងទុកដែលបានធ្លាក់ចុះ ១៣.២% បើធៀបទៅនឹងឆ្នាំមុន ខណៈការព្យាករណ៍ទុកត្រឹមតែ ១២.៦% ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី (MTI) បាននិយាយនៅថ្ងៃទី ១១ ខែសីហា ថាដោយសារការធ្លាក់ចុះនេះត្រូវបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំនេះនឹងធ្លាក់ចុះក្នុងចន្លោះពី ៧% ទៅ ៥% ជំនួសឱ្យការធ្លាក់ចុះដែលបានព្យាករណ៍ពី ៤% ទៅ ៧% ។ MTI បន្ថែមថាការធ្លាក់ចុះ GDP នៅត្រីមាសទី២ គឺដោយសារតែវិធានការរឹតត្បិតប្រទេសដែលបានអនុវត្តកាលពីថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃទី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 11, 2020 Chan Sreyny
យោងតាមតួលេខផ្លូវការមួយបានបង្ហាញកាលពីពេលថ្មីៗនេះថា ចំនួនការងារនៅចក្រភពអង់គ្លេសបានធ្លាក់ចុះច្រើនបំផុតក្នុងរយៈពេលជាង ១ ទសវត្សនៅក្នុងអំឡុងខែឧសភា និងខែកក្កដា។ ការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា បុគ្គលិកដែលបានបាត់បង់ការងារចំនួន ២២០,០០០ នាក់នៅក្នុងត្រីមាសនេះ។ ការិយាល័យស្ថិតិបានបន្ថែមទៀតថា នេះគឺជាការធ្លាក់ចុះប្រចាំត្រីមាសដ៏ធំបំផុតចាប់តាំងពីខែឧសភា ដល់ខែកក្កដា ឆ្នាំ ២០០៩ ។ ទោះបីជាយ៉ាងនេះក្ដី ភាពអត់ការងារធ្វើមិនបានកើនឡើងខ្ពស់ ដូចការរំពឹងទុកនោះទេព្រោះក្រុមហ៊ុនធំៗជាច្រើន បានដាក់បុគ្គលិករបស់ខ្លួនឱ្យស្ថិតក្នុងគម្រោង ដែលមានការគាំទ្រពីរដ្ឋាភិបាល។ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិយាយថា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការងារនឹងមិនត្រូវបានគិតនោះទេ រហូតដល់ផែនការបញ្ចប់នៅខែតុលា។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែ កក្កដា អធិការបតីអង់គ្លេសលោក Rishi Sunak បានកាត់បន្ថយពន្ធអាករលើបដិសណ្ឋារកិច្ច ហើយបានសន្យាថានឹងផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនចំនួន ១,២៨៧ ដុល្លារសម្រាប់ការរក្សាបុគ្គលិកគ្រប់រូបដែលបានធ្វើការក្នុងរយៈពេល ៣
- ទេសចរណ៍ទេសចរណ៍ August 11, 2020 Chan Sreyny
ប្រទេសថៃទំនងជាមិនបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅមុនដំណាច់ឆ្នាំនេះទេ ដោយអាចបណ្ដាលមកពីការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 នៅក្នុងបណ្ដាប្រទេសជាច្រើន នេះបើយោងតាមការព្យាករណ៍របស់អភិបាលរងនៃអាជ្ញាធរទេសចរថៃ (TAT) ។ ថ្លែងនៅឯសិក្ខាសាលាមួយទៀតដែលរៀបចំឡើងដោយ Mekong Tourism and TravelMole អភិបាលរងផ្នែកទីផ្សារអន្តរជាតិនៅ (TAT) លោក Chattan Kunjara Na Ayudhya បានកត់សម្គាល់ថា មិនមានការពិភាក្សាអំពីពេលវេលាដែលបានចេញសម្រាប់ការបើកប្រទេសនេះឡើងវិញ ដើម្បីធ្វើដំណើរកម្សាន្តក្នុង និងក្រៅប្រទេស ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ជាតិ Covid-19 ប្រចាំសប្តាហ៍នោះទេ។ នាឱកាសនោះលោកបាននិយាយ អំពីវិធីសាស្រ្តរបស់រដ្ឋាភិបាលថៃ ក្នុងការប្រុងប្រយ័ត្នខ្ពស់លើការបើកព្រំដែនឡើងវិញ ហើយលោកក៏មិនរំពឹងថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តនោះដែរ យ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២១ ។ ជាងនេះទៅទៀតអភិបាលរងរូបនេះបានលើកឡើងថា










