ព័ត៌មានចុងក្រោយ
  • វៀតណាមអាចនឹងមិនសម្រេចបំណងដែលប៉ងទុក ខណៈតម្លៃអង្ករឡើងថ្លៃ ៣% នៅលើទីផ្សារពិភពលោក ថ្លៃជាងអង្ករថៃដែលជាគូប្រកួតប្រជែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    យោងតាមសារព័ត៌មានវៀតណាម Vnexpress បានចុះផ្សាយថា ក្នុងពេលបច្ចុប្បន្ននេះអង្ករវៀតណាម​មានតម្លៃថ្លៃជាងអង្ករថៃ មូលហេតុគឺដោយសារតែប្រាក់បាតថៃធ្លាក់ចុះ។ ការធ្លាក់ចុះនេះបានធ្វើឲ្យតម្លៃទីផ្សារ អង្ករវៀតណាមនៅលើពិភពលោកកើនឡើង ៣% បើធៀបនឹងអង្ករថៃ ដែលនេះអាចជាឱកាសដ៏ល្អមួយរបស់ប្រទេសថៃដើម្បីដណ្ដើមយកទីផ្សារមកវិញ។ ខណៈការនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំមុន ដោយសារតែការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងប្រាក់បាតឡើងថ្លៃ ដែលធ្វើឲ្យមានតម្លៃថ្លៃជាងដៃគូរប្រកួតប្រជែង។ ប្រភពដដែលបានឲ្យដឹងថា អង្ករកំណាត់ៗ (អង្ករដែលធ្លាក់គុណភាព ៥% ពីគុណភាពខ្ពស់) ត្រូវបានលក់ក្នុងតម្លៃ ៤៦៨ ទៅ ៤៧២ ដុល្លារក្នុងមួយតោន គិតចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ថ្លៃជាង​គូប្រជែងរបស់ខ្លួន (ប្រទេសថៃ) ចំនួន ១៥ ដុល្លារ។ ខណៈតម្លៃនៃអង្ករវៀតណាមបានកើនឡើង

  • ខណៈរុស្សីជោគជ័យវ៉ាក់សាំង អាមេរិកបញ្ចូលទឹកប្រាក់ ១.៥ ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុន Moderna សម្រាប់អភិវឌ្ឍវ៉ាក់សាំង Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    សហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ Moderna ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ១០០ លានដូសក្នុងចំនួនទឹកប្រាក់ប្រហែល ១.៥ ពាន់លានដុល្លារ នេះបើយោងតាមក្រុមហ៊ុន និង White House បាននិយាយកាលពីថ្ងៃទី ១១ ខែសីហា។ សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើកិច្ចព្រមព្រៀងដើម្បីទទួលបានវ៉ាក់សាំង Covid-19 ដែលមានប្រសិទ្ធភាពរាប់រយលានដូសពីក្រុមហ៊ុនមួយចំនួន ដែលជាផ្នែកមួយនៃកម្មវិធីប្រតិបត្តិការរបស់ខ្លួន ដោយមានគោលបំណងផ្តល់វ៉ាក់សាំងនៅក្នុងសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ ចំពោះតម្លៃវ៉ាក់សាំងរបស់ Moderna គឺប្រហែល ៣០.៥០ ដុល្លារក្នុង ២ ដូសសម្រាប់មនុស្សម្នាក់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបាននិយាយកាលពីពេលថ្មីៗនេះថា បេក្ខភាពវ៉ាក់សាំង mRNA-1273

  • ច្បាប់មាសទាំង ១០ ពីបុគ្គលដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក Steve Jobs ដែលជម្រុញឲ្យគាត់សម្រេចបានជោគជ័​យ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 12, 2020 Chan Sreyny

    លោក Steve Jobs ត្រូវបានគេចាត់ទុកថាជា «បិតានៃបដិវត្តឌីជីថល» ដែលជាមេនៃការច្នៃប្រឌិត​ និងជាអ្នករចនាម៉ូដដ៏ឥតខ្ចោះលើវិស័យបច្ចេកវិទ្យា។ គាត់បានផ្លាស់ប្តូរពិភពលោកដែលយើងរស់នៅដោយការច្នៃប្រឌិតរបស់គាត់ ហើយគាត់បានក្លាយជាបុគ្គលជោគជ័យមួយរូប ដែលជានិមិត្តរូបសម្រាប់មនុស្សគ្រប់គ្នា ដោយសារ​ការចាប់ផ្ដើមពីដៃទទេរ រហូតក្លាយជាមនុស្សម្នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ មុនពេលក្លាយជាស្ថាបនិកក្រុមហ៊ុន Apple និងទម្រាំសាងកេរ្តិ៍ឲ្យល្បីល្បាញនាពេលបច្ចុប្បន្ន មិនមែន​ជារឿងងាយស្រួលឡើយសម្រាប់លោក Steve Jobs។ គាត់ជួបនៅឧបសគ្គជាច្រើនចាប់តាំងពីគាត់ផ្ដើមបង្កើតក្រុមហ៊ុនដំបូង ហើយបានបរាជ័យអស់ជាច្រើនដងផងដែរ តែគាត់មិនបោះបង់ហើយព្យាយាមរហូតទទួលបានជោគជ័យ។ ហើយខាងក្រោមនេះជាវិធាន ១០ យ៉ាង ឬអាចហៅថា ច្បាប់មាស ដើម្បីឆ្ពោះទៅរកភាពជោគជ័យ៖ ១.កុំរស់នៅក្នុងជីវិតមានកំណត់៖ លោក Steve Jobs បាននិយាយថា ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះកុំខ្ជះខ្ជាយវាដើម្បីរស់នៅក្នុងជីវិតអ្នកដទៃ។

  • ដោយសារកត្តាមួយ បានធ្វើឱ្យកម្ពុជាទទួលផលប្រយោជន៍ពីការធ្វើពិពិធកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ពីការធ្វើពិពិធកម្មនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយមិនគិតពីការដកសិទ្ធិផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នេះបើយោងតាមការលើកឡើងរបស់ Moody’s Investors Service កាលពីថ្ងៃទី ១១ ខែសីហា។ Moody’s Investors Service គឺជាអ្នកផ្តល់ឈានមុខគេនៃការវាយតម្លៃឥណទានការស្រាវជ្រាវ និងការវិភាគហានិភ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទីក្រុងហុងកុងបានឱ្យដឹងថា « នៅពេលប្រព័ន្ធពាណិជ្ជកម្មពិភពលោកកាន់តែផ្តោតលើតំបន់តំបន់សំខាន់ៗដូចជា៖ អាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក​នឹងមានយុទ្ធសាស្រ្តផ្គត់ផ្គង់ផ្ទាល់ខ្លួនសម្រាប់ផលិតផលសំខាន់ៗ »។ ទីភ្នាក់ងារវាយតម្លៃរបស់សហរដ្ឋអាមេរិកបាននិយាយថា « នៅពេលដែលនិន្នាការទាំងនេះកើនឡើង ការធ្វើមូលដ្ឋានីយកម្មមួយចំនួន និងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នៅខាងក្រៅទ្វីបអាស៊ីទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកនឹងទំនងជាអាចកើតមាន »។ ដោយបង្កផលប៉ះពាល់អវិជ្ជមាន នឹងមានលក្ខណៈធ្ងន់ធ្ងរបំផុតសម្រាប់ផលិតករអាស៊ី រួមទាំងអ្នកផលិតចិននៅក្នុងវិស័យយុទ្ធសាស្រ្តដូចជា៖ ផលិតផលឱសថ​

  • ទំនប់វារីអគ្គិសនីថ្មីមួយទៀត តម្លៃ ២៣១ លានដុល្លារ កំពុងសំងំសាងសង់ដោយក្រុមហ៊ុនកូរ៉េ ក្នុងខេត្តមួយរបស់ប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    គម្រោងទំនប់វារីអគ្គិសនី ៨០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់បានចាប់ផ្ដើមសាងសង់ផ្នែកចាំបាច់នានា ដែលគ្រោងនឹងបង្កើតថាមពលសម្រាប់បណ្ដាញអគ្គិសនីនៅឆ្នាំ២០២៣ ហើយនឹងធ្វើឲ្យខេត្តមួយនេះក្លាយជា បណ្ដុំថាមពលនៅក្នុងប្រទេស នេះបើយោងតាការចុះផ្សាយរបស់ក្រសួងសាព័ត៌មាន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនកូរ៉េ SPHP (Cambodia) Co., Ltd ដោយមានទុវិនិយោគចំនួន ២៣១ លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែឧសភា ឆ្នាំនេះ ដោយមានទីតាំងស្ថិតនៅលើដងទន្លេពោធិ៍សាត់ ក្នុងឃុំ ឲប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យោងតាមប្រសាសន៍របស់ឯកឧត្តម Victor Jona អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពលប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AKP បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័នដូចជាផ្លូវទៅកាន់ទីតាំងនោះកំពុងត្រូវបានសាងសង់

  • កម្មករកាត់ដេរទូទាំងពិភពលោក ត្រូវបានគេមើលឃើញថាបាត់បង់ប្រាក់ឈ្នួលរហូតដល់ជិត ៦ ពាន់លានដុល្លារក្នុងកំឡុងពេលមានជំងឺរាតត្បាត​ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    កម្មករកាត់ដេរដែលផ្គត់ផ្គង់យីហោម៉ូដសកលបានទទួលប្រាក់កម្រៃ ឬមិនបានទាល់តែសោះក្នុងកំឡុងពេលមានវិបត្តិជំងឺ Covid-19 ដោយការបាត់បង់ប្រាក់ឈ្នួលមានចំនួនជិត ៦ ពាន់លានដុល្លារ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃទី ១០ ខែសីហា។ ជំងឺរាតត្បាតបានធ្វើឱ្យមានការបិទទ្វារ និងការលក់ធ្លាក់ចុះ ខណៈអ្នកលក់រាយជាច្រើនបានលុបចោលការបញ្ជាទិញ ឬទាមទារការបញ្ចុះតម្លៃពីអ្នកផ្គត់ផ្គង់ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មកររាប់សិបលាននាក់នៅក្នុងវិស័យនេះ។ Pressure group Clean Clothes Campaign ដែលជាបណ្តាញនៃអង្គការសិទ្ធិការងារ និងសហជីពបាននិយាយថា កម្មករកាត់ដេរនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ភាគច្រើនទទួលបានប្រាក់ខែទាប ដែលមានត្រឹមតែ ៣/៥ នៃប្រាក់ចំណូលធម្មតាពីខែមីនា ដល់ខែឧសភា។ ទន្ទឹមនឹងនេះ នៅតាមតំបន់ខ្លះនៃប្រទេសឥណ្ឌា កម្មករទទួលបានប្រាក់ខែតិចជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ពួកគេ។ Clean Clothes Campaign បានជម្រុញឲ្យក្រុមហ៊ុន

  • ប្រទេសចំនួន ៨ នឹងទទួលបានការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ ពីសហភាពអឺរ៉ុបក្រោមកញ្ចប់ថវិកាជាង ៣ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ ម្សិលមិញថា សហគមន៍អឺរ៉ុបបានយល់ព្រមលើអនុស្សារណៈយោគយល់គ្នាជាមួយដៃគូមិនមែនសហភាពអឺរ៉ុបចំនួន ៨ ដើម្បីជួយអាជីវកម្មរបស់ពួកគេក្នុងការកំណត់ការធ្លាក់ចុះសេដ្ឋកិច្ចនៃការរាតត្បាតដោយមេរោគ Covid-19។ នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានមួយគណៈកម្មការបាននិយាយថា គិតត្រឹមថ្ងៃអង្គារនេះអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានព្រមព្រៀងជាមួយប្រទេស Albania, Georgia, Jordan, Kosovo, Moldova, Montenegro, North Macedonia និង Ukraine។ ក្នុងចំណោមនោះ Kosovo, Moldova, North Macedonia និង Ukraine បានចុះហត្ថលេខាលើឯកសារជាផ្លូវការ។ ថវិកាសម្រាប់ដៃគូនីមួយៗ ត្រូវបានផ្សារភ្ជាប់ទៅនឹងសកម្មភាពជាក់លាក់ដូចជា ការពង្រឹងហិរញ្ញវត្ថុសាធារណៈ និងភាពធន់នៃវិស័យហិរញ្ញវត្ថុ កែលម្អអភិបាលកិច្ច និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការពង្រឹងការការពារសង្គម និងការអត់ការងារធ្វើរបស់យុវជន។

  • ខណៈការនាំចេញអង្ករធ្លាក់ចុះក្នុងកម្រិតទាបបំផុត ថៃកែសម្រួលយុទ្ធសាស្រ្តដើម្បីលើកកម្ពស់ការប្រកួតប្រជែងឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បានសន្យាថា នឹងពន្លឿនការកែសម្រួលយុទ្ធសាស្រ្តស្រូវរបស់ប្រទេសថៃ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារឧស្សាហកម្មនេះកំពុងប្រឈមនឹងបញ្ហាជាច្រើនរួមមាន៖ ប្រាក់បាតឡើងថ្លៃ និងថ្លៃដើមផលិតកម្មកើនឡើង។ យោងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទសថៃបានដកស្រង់សម្តីមន្ត្រីរូបនេះថា ការនាំចេញអង្ករបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំមុន ដោយសារតែការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងប្រាក់បាតឡើងថ្លៃធ្វើឱ្យអង្ករថៃមានតម្លៃថ្លៃជាងដៃគូរប្រកួតប្រជែង។ លោក Jurin បានបន្តថា ក្រសួងពាណិជ្ជកម្មរបស់ថៃកំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីធ្វើឱ្យប្រសើរឡើង នូវការប្រកួតប្រជែងដោយគ្របដណ្តប់លើប្រព័ន្ធទាំងអស់រួមមាន៖ ទីផ្សារ ការដាំដុះ និងការស្រាវជ្រាវរកពូជស្រូវថ្មីដោយលោកកត់សម្គាល់ថា ក្រសួងកំពុងធ្វើការរកវិធីកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់កសិករ ដើម្បីធ្វើឱ្យអង្ករថៃមានតម្លៃសមរម្យ។ លើសពីនេះទៅទៀតលោកបាននិយាយថា ក្រសួងកំពុងលើកកម្ពស់ផលិតផលស្រូវចំនួន ៧ និងការអភិវឌ្ឍគ្រាប់ពូជដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតកម្មទីផ្សារសម្រាប់ឆ្នាំ ២០២០-២៤ ។ ក្រសួងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមអ្នកនាំចេញអង្ករថៃ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្មថ្មីដើម្បីពង្រីកទីផ្សារនាំចេញ ខណៈអង្ករថៃនៅតែមានតម្រូវការខ្លាំងនៅទូទាំងពិភពលោកដោយសារគុណភាពរបស់ខ្លួន។ ក្រសួងក៏បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតពាណិជ្ជកម្មនៅតាមបណ្តាប្រទេសផ្សេងៗពន្លឿនស្វែងរកទីផ្សារថ្មី