ព័ត៌មានចុងក្រោយ
  • វិស័យទេសចរណ៍វៀតណាមត្រូវដួលរលំម្ដងទៀត ខណៈងើបឡើងវិញមិនទាន់ស្រួលបួលនៅឡើយ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 13, 2020 Chan Sreyny

    ខណៈក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នានារបស់វៀតណាម បានបើកទេសចរណ៍ក្នុងស្រុកឡើងវិញមិនទាន់ស្រួលបួលផង ស្រាប់តែត្រូវបានដួលរលំម្តងទៀតដោយការត្រឡប់មកវិញរបស់ Covid-19 ជាមួយនឹងការកើនឡើងនៃការឆ្លង និងការស្លាប់។ លោក Nguyen Cong Hoan នាយករងក្រុមហ៊ុនទេសចរណ៍និយាយថា អតិថិជនជិត ១ ម៉ឺននាក់នៅ Hanoi Redtours បានលុបចោល ឬពន្យារពេលផែនការធ្វើដំណើររបស់ពួកគេ សម្រាប់រយៈពេលពេញ ១ ឆ្នាំបន្ទាប់ពីប្រទេសវៀតណាមបានចាប់ផ្តើមកត់ត្រាចំនួនកើនឡើងទ្វេដងក្នុង ១ ថ្ងៃនៃករណីឆ្លងជំងឺ Covid-19 នៅក្នុងខែសីហា។ លោកបន្តថា « រលកទី ២ នៃករណី Covid-19 គឺជាការប៉ះទង្គិចមួយផ្សេងទៀតចំពោះឧស្សាហកម្មទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានអសកម្មដែលភាគច្រើននៅឆមាសទី១ នៃឆ្នាំនេះ

  • ដើម្បីជួយកសិករ ប្រទេសថៃព្រមបើកទ្វារឲ្យពាណិជ្ជករចិនចូលក្នុងប្រទេសវិញ ដើម្បីនាំចេញផ្លែឈើ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 13, 2020 Chan Sreyny

    ប្រទេសថៃសម្រេចអនុញ្ញាតឲ្យពាណិជ្ជករចិនចូលមកក្នុងប្រទេសរបស់ខ្លួន ដើម្បីនាំចេញផ្លែឈើ ដែលជាផ្នែកមួយជួយដល់កសិកររបស់ខ្លួន នេះបើយោងតាមការប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរោគរាតត្បាត Covid-19 (CCSA) កាលពីដើមសប្ដាហ៍នេះ។ ក្រៅពីការអនុញ្ញាតឲ្យពាណិជ្ជករចិនចូល (CCSA) ក៏បានអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមព្រឹត្តការណ៍កីឡា ដើម្បីបានទស្សនាព្រឹត្តិការណ៍កីឡាធំៗ ទោះបីជាវិធានការណ៍នឹងតឹងតែងសម្រាប់ព្រឹត្តិការណ៍ដែលបានរៀបចំឡើងរបស់ថៃក៏ដោយ។​ យោងតាម (CCSA) បានឲ្យដឹងថា ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពី ប្រទេសថៃមិនបានរាយការណ៍ពីករណីឆ្លងថ្មីនៅក្នុងសហគមន៍ជិត ៨០ថ្ងៃ ដែលត្រូវបានគេជឿជាក់ថា មានសុវត្ថិភាពសម្រាប់សម្រាប់អ្នកទស្សនាព្រឹត្តិការណ៍កីឡាធំៗ និងអ្នកជួញដូរបរទេស។ អ្នកនាំពាក្យបណ្ឌិត Taweesin Visanuyothin ក៏បាននិយាយថា (CCSA) ក៏បានយល់ព្រមអនុញ្ញាតឱ្យពាណិជ្ជករចិនវិលត្រឡប់មកប្រទេសថៃវិញ ដើម្បីទិញផ្លែឈើថៃសម្រាប់នាំចេញជួយកសិករថៃផងដែរ។ ទោះយ៉ាងណាអ្នកដំណើរចិន នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើតេស្តរកវីរុស Covid-19 យ៉ាងតឹងរឹង នៅពេលមកដល់ប្រទេសថៃ

  • ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Toshiba ប្រកាសពីការខាត់បង់ប្រហែល ១១៧ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ១ ត្រីមាស អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 13, 2020 Chan Sreyny

    ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ជប៉ុន Toshiba បានប្រកាសពីការបាត់បង់ប្រតិបត្តិការចំនួន ១២.៦ ពាន់លានយ៉េន (ប្រហែល ១១៧ លានដុល្លារ) នៅក្នុងត្រីមាសទី២ ដោយសារការផ្ទុះឡើងនៃជំងឺរារតត្បាត Covid-19 ។ ក្រុមហ៊ុន ក៏បានប្រកាសពីប្រាក់ចំណេញប្រមាណ ៧៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុន Toshiba បានប្រកាសកាលពីថ្ងៃពុធ ថាការលក់បានធ្លាក់ចុះ ២៦% បើប្រៀបធៀបទៅនឹងត្រីមាសទី១ កាលពីឆ្នាំមុនមកនៅប្រហែល ៥.៥ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ បណ្តាលមកពីការបិទរោងចក្រ និងអតិថិជនរបស់ខ្លួនត្រូវនៅក្នុងផ្ទះជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលនៃជំងឺរាតត្បាត ដែលបណ្តាលឱ្យការលក់ Memory hard discs និងបន្ទះឈីបឧបករណ៍អេឡិចត្រូនិកមិនដំណើរការ។ កត្តាមួយទៀតគឺ

  • ក្រសួងទេសចរណ៍ បន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មទាំងនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 13, 2020 Chan Sreyny

    ដោយយោងតាមស្ថានភាពនៃវិបត្តិកូវីដ-១៩ ដែលបន្តអូសបន្លាយកាន់តែយូរបង្កផលប៉ះពាល់យ៉ាងច្រើនដល់អាជីវកម្ម ក្រសួងទេសចរណ៍កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងថា នឹងបន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្រសួងទេសសចរណ៍ នឹងបន្តផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន) និងម៉ាស្សាសុខភាព-ស្ប៉ា​ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕ អត្ថបទ៖ លីនី

  • ក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ចំនួនអ្នកបាត់បង់ការងារនៅកូរ៉េខាងត្បូងកើនឡើងច្រើនបំផុតដែលមិនធ្លាប់មាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 13, 2020 Chan Sreyny

    ការងាររបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេល ៥ ខែជាប់ៗគ្នា ដោយសារក្រុមហ៊ុនបានឱ្យនិយោជិករបស់ខ្លួនឈប់សម្រាកដោយមិនបានឱ្យប្រាក់ខែ ឬត្រូវបញ្ឈប់ពីការងារនៅពេលមានសេដ្ឋកិច្ចធ្លាក់ចុះ បន្ទាប់ពីមានការរីករាលដាលនៃ Covid-19 នេះបើយោងតាមទិន្នន័យការិយាល័យស្ថិតិរបស់កូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃទី ១២​ ខែសីហា។ យោងតាមស្ថិតិកូរ៉េបានឱ្យដឹងថា ចំនួនអ្នកធ្វើការសរុបមាន ២៧,១០៦,០០០ នាក់នៅក្នុងខែកក្កដា ពោលគឺធ្លាក់ចុះ ២៧៧,០០០ នាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ការបាត់បង់ការងារប្រចាំខែមានចំនួន ១៩៥,០០០ នាក់ក្នុងខែមីនា ៤៧៦,០០០ នាក់ក្នុងខែមេសា ៣៩២,០០០ នាក់ក្នុងខែឧសភា និង ៣៥២,០០០ នាក់ក្នុងខែមិថុនា នៃឆ្នាំនេះ។ នេះគឺជាការកាត់បន្ថយការងារដ៏ច្រើនបំផុត ក្នុងរយៈពេលប្រហែល ១១ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលវិបត្តិហិរញ្ញវត្ថុពិភពលោកបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក។

  • វីរុសកូរ៉ូណា បានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងនៅសិង្ហបុរី  សូម្បីតែនាមជាប្រទេសដ៏ល្អបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 13, 2020 Chan Sreyny

    ប្រទេសសិង្ហបុរីនឹងមិនវិលត្រឡប់ទៅរកស្ថានភាពរបស់ខ្លួន មុនពេលផ្ទុះឡើងនៃវីរុស Covid-19 នោះទេ ហើយប្រទេសនេះត្រូវតែរៀបចំផែនការថ្មី ដោយកសាងសេដ្ឋកិច្ចថ្មីមួយនៅពេលបច្ចុប្បន្ននេះ នេះបើយោងតាមរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីលោក Chan Chun Sing។ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ (១១ សីហា) ជាកន្លែងដែលត្រូវបានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានធ្លាក់ចុះ ៦.៧% នៅឆមាសទីមួយនៃឆ្នាំនេះ ហើយត្រូវបានគេរំពឹងថានឹងធ្លាក់ចុះនៅចន្លោះពី ៥ ទៅ ៧% នៅឆ្នាំនេះ លោក Chan Chun Sing បាននិយាយថា ការឈឺចាប់ដ៏ពិតប្រាកដមួយ គឺថាប្រទេសនេះនឹងមិនវិលត្រឡប់ទៅកាន់ពិភពមុនពេលផ្ទុះឡើងវីរុស Covid-19 ទេ។ លោកបានបន្តថា រលកនៃការឆ្លង

  • ៨០% នៃទំនិញកម្ពុជានៅតែទទួលបានការអនុគ្រោះពីសហភាពអឺរ៉ុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 13, 2020 Chan Sreyny

    គិតត្រឹមថ្ងៃនេះថ្ងៃទី ១២ ខែសីហា ផលិតផលនាំចេញធម្មតាមួយចំនួនរបស់កម្ពុជាដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវស្ថិតនៅក្រោមពន្ធគយរបស់សហភាពអឺរ៉ុប ប៉ុន្តែសហភាពអ៊ឺរ៉ុបបានបញ្ជាក់ច្បាស់ថា ផលិតផលកម្ពុជាភាគច្រើននៅតែទទួលបានការអនុគ្រោះក្នុងទីផ្សារអឺរ៉ុប នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន AKP ។ ការដកសិទ្ធិអនុគ្រោះចូលទីផ្សារអឺរ៉ុបទាក់ទងនឹងការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបប្រមាណ ២០% ។ ប្រទេសកម្ពុជានៅតែអាចនាំចេញផលិតផលទាំងនោះទៅកាន់សហភាពអឺរ៉ុប ប៉ុន្តែពួកគេនឹងត្រូវបង់ពន្ធទូទៅដែលអនុវត្តចំពោះសមាជិកផ្សេងទៀតនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយ ៨០% ទៀតនៃការនាំចេញរបស់កម្ពុជា នៅតែបន្តទទួលបានការអនុគ្រោះ (ដោយមិនគិតពន្ធកូតា) ចូលទីផ្សារអឺរ៉ុប។ ក្នុងពេលជាមួយគ្នានេះ សហភាពអ៊ឺរ៉ុបបានប្រកាសឱ្យដឹងអំពីផលប៉ះពាល់គួរឱ្យកត់សម្គាល់នៃជំងឺរាតត្បាត Covid-19 លើសេដ្ឋកិច្ច និងការងាររបស់ប្រទេសកម្ពុជាហើយត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនៃជំងឺរាតត្បាត និងឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។ គួរឱ្យដឹងផងដែរថា ស្ថិតិរបស់សហភាពអ៊ឺរ៉ុបបង្ហាញថាពាណិជ្ជកម្មទំនិញសរុបរវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៩

  • ឥណ្ឌូនេស៊ី កំពុងរៀបចំយុទ្ធសាស្រ្តថ្មី ដើម្បីជម្រុញសេដ្ឋកិច្ចដែលបានដាំដូងចុះ ក្នុងវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 12, 2020 Chan Sreyny

    យោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya Sumadi បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងសាងសង់ផ្លូវដែកប្រវែងជាង ១ ម៉ឺនគីឡូម៉ែត្ររហូតដល់ឆ្នាំ ២០៣០ ដើម្បីគាំទ្រដល់ការចល័ត និងការដឹកជញ្ជូនទំនិញរបស់ប្រជាជននៅក្នុងប្រទេស។ លោក Sumadi បានបន្ថែមថា ក្នុងចំណោមតំបន់ដែលមានការស្ថាបនាផ្លូវដែកប្រវែង ១០,៥២៤ គីឡូម៉ែត្រគឺមាននៅក្នុងកោះធំៗដូចជា៖ កោះ Sumatra និងកោះ Java ដែលមានប្រជាជនប្រមាណ ៨០% នៃប្រជាជនជាង ២៦០ លាននាក់របស់ប្រទេសនេះ។ ការស្ថាបនានេះ នឹងធ្វើឱ្យផ្លូវដែកដែលមានស្រាប់មានប្រវែងវែងជាងមុន ដែលមានប្រតិបត្តិការទូទាំងប្រទេសដូចជា៖ ផ្លូវដែកប្រវែង ១,៧៩៦ គីឡូម៉ែត្រនៅកោះ Sumatra ផ្លូវដែកប្រវែង