ព័ត៌មានចុងក្រោយ
  • ការនាំចេញម្រេចរបស់វៀតណាមទៅឥណ្ឌាកំពុងប្រឈមនឹងហានិភ័យ ហើយអាចជះឥទ្ធិពលមិនល្អដល់កេរ្តិ៍ឈ្មោះម្រេចទៀតផង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2020 Chan Sreyny

    ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានជម្រុញឲ្យក្រុមហ៊ុននានា ត្រួតពិនិត្យគុណភាពម្រេចដែលនាំចេញទៅប្រទេសឥណ្ឌា និងអភិវឌ្ឍដំណោះស្រាយដើម្បីទប់ទល់នឹងគោលនយោបាយដែលប៉ះពាល់ដល់ការនាំចេញម្រេចពីប្រទេសវៀតណាម។ ការព្រមាននេះត្រូវបានដាក់ចេញ បន្ទាប់ពីក្រសួងទទួលបានការជូនដំណឹងពីការិយាល័យពាណិជ្ជកម្មវៀតណាមនៅប្រទេសឥណ្ឌាថា សមាគមអ្នកដាំម្រេចនៅឥណ្ឌាខាងត្បូងបានអះអាងថា សារជាតិ piperine ក្នុងម្រេចខ្មៅរបស់វៀតណាម មិនបានបំពេញតាមតម្រូវការគុណភាពរបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសឥណ្ឌា។ លើសពីនេះទៀតនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅក្នុង Hindu Business សមាគមន៍ពាណិជ្ជកម្មម្រេច និងគ្រឿងទេសឥណ្ឌា បានចោទប្រកាន់ថា សារជាតិ piperine របស់ម្រេចខ្មៅដែលនាំចូលពីវៀតណាមមិនបានឈានដល់កម្រិតអប្បបរមា ៦% នោះទេ។ ក្រុមប្រឹក្សាគ្រឿងទេសក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា អាចវាយតម្លៃពីសារជាតិ piperine ក្នុងម្រេចជាអប្បបរមា ដែលនាំចូលពីប្រទេសវៀតណាម ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះម្រេចវៀតណាម ក៏ដូចជាបង្កឱ្យមានគុណវិបត្តិសម្រាប់ការនាំចេញម្រេចរបស់វៀតណាមផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងសហការជាមួយការិយាល័យពាណិជ្ជកម្មនៅឥណ្ឌា

  • វៀតណាមព្យាយាមបង្កើត និងទិញវ៉ាក់សាំងការពារ Covid-19 ខណៈករណីនៃអ្នកស្លាប់កើនឡើងរាល់ថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2020 Chan Sreyny

    ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំង Covid-19 របស់រុស្ស៊ីនៅពេលដែលប្រទេសមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ Covid-19 ជាថ្មីម្ដងទៀត បន្ទាប់ពីរយៈពេលជាង ៣ ខែដែលមិនមានករណីឆ្លងជំងឺក្នុងសហគមន៍។ ក្រសួងមិនបានបញ្ជាក់ថា តើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដែលខ្លួនបានបញ្ជាទិញ ឬនៅពេលណាដែលខ្លួនរំពឹងថានឹងទទួលបាននោះទេ ដោយក្រសួងបានឱ្យដឹងកាលពីខែមុនថា វ៉ាក់សាំងដែលបានផលិតនៅក្នុងប្រទេសវៀតណាមនឹងមាននៅចុងឆ្នាំ ២០២១ ។ វៀតណាមបានរាយការណ៍ថា មានអ្នកឆ្លងសរុបចំនួន ៩១១ នាក់ដោយមានអ្នកស្លាប់ចំនួន ២១ នាក់។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានព្រមានថា ហានិភ័យនៃការរីករាលដាលនៃជំងឺនេះគឺខ្ពស់ណាស់ ហើយលោកបាននិយាយថា នៅប៉ុន្មានថ្ងៃខាងមុខទៀតនឹងមានយន្តការ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ ប្រធានក្រុមការងារទទួលបន្ទុកជំងឺឆ្លង Covid-19 វៀតណាមលោក

  • ប្រធានាធិបតីអាមេរិក ផ្ដល់ថវិកា ១៣ ពាន់លានដុល្លារ នឹងបញ្ជូនម៉ាស់ ១២៥ លាន ដើម្បីគាំទ្រដល់ការបើកសាលារៀនឡើងវិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2020 Chan Sreyny

    កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឲ្យដឹងថា ដើម្បីគាំទ្រដល់ការបើកសាលារៀនឡើងវិញ រដ្ឋាភិបាលបានផ្ដល់ថវិកាចំនួន ១៣ ពាន់លានដុល្លារដល់សាលាបឋម និងអនុវិទ្យាល័យ រួមទាំងផ្ដល់ម៉ាស់ដែលអាចបោកបានដល់ទៅ ១២៥ លានម៉ាស់ដល់មណ្ឌលសិក្សាផ្សេងៗនៅទូទាំងប្រទេស។ ថ្លែងនៅក្នុងសន្និសីទកាសែតនៅសេតវិមានស្តីពីជំងឺរាតត្បាតកូវីដ-១៩ ប្រធានាធិបតីរូបនេះបានលើកឡើងថា៖ « យើងត្រូវតែបើកសាលារៀន និងបើកអាជីវកម្មរបស់យើង ឲ្យកាន់តែឆាប់តាមដែល​អាចធ្វើទៅបាន »។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ « ដើម្បីគាំទ្រដល់ការបើកសាលារៀននៅអាមេរិកឡើងវិញ យើងបានផ្តល់ថវិកាចំនួន ១៣ ពាន់លានដុល្លារដល់សាលាបឋម និងអនុវិទ្យាល័យទៅដល់កម្មវិធី CARES Act និងមូលនិធិ CARES Act ហើយយើងនឹងផ្តល់ម៉ាស់ដែលអាចប្រើឡើងវិញបានដល់ទៅ

  • ឱកាសមាស ឱកាសពេជ្រ ដោយគ្រាន់តែអញ្ជើញមក​ បុរី ប៊ុន លី នឹងទទួលបាន10,000​​ដុល្លារ និងកាតសមាជិកជាមួយអត្ថប្រយោជន៍ជាច្រើន ដោយគ្រាន់តែ…… PR
    PR
    PR August 14, 2020 Chan Sreyny

    ភ្នំពេញ)៖ ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោន ហោស៍ – ប៊ីTown House-B ដំណាក់កាលទី២ ក្នុង​ទីតាំងថ្មី គម្រោងតែមួយ ដែរមានត្រឹមតែ 50ខ្នងតែប៉ុណ្ណោះ​ បុរី ប៊ុន លី ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់ $ 10,000 ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមក ការិយាល័យលក់ ចាប់ពីថ្ងៃទី24 ខែសីហា រហូតដល់ថ្ងៃទី24 ខែកញ្ញា ឆ្នាំ​2020។ បន្ថែមពីនេះ បុរី ប៊ុន លី ក៍ផ្តល់ជូន​កាតសមាជិកពិសេស​ជា​កាដូ​ដល់​អតិថិជន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

  • លីបង់កំពុងជួបបញ្ហាអស់ស្បៀងអាហារបន្ទាប់ពីការផ្ទុះដ៏ធំ ដែលបានបំផ្លាញកំពង់ផែដ៏សំខាន់របស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2020 Chan Sreyny

    ប្រទេសលីបង់ កំពុងជួបបញ្ហាអស់ស្បៀងអាហារបន្ទាប់ពីការផ្ទុះដ៏ធំនៅទីក្រុង Beirut ដែលបានបំផ្លាញកំពង់ផែដ៏សំខាន់របស់ខ្លួនដោយបន្សល់នូវឧបសគ្គសម្រាប់ការផ្គត់ផ្គង់ ដែលអាចនឹងធ្វើឱ្យប្រទេសនេះរងគ្រោះដោយសារការអត់ឃ្លាន។ យោងតាមមន្ត្រីជាន់ខ្ពស់លីបង់បានឲ្យដឹងថា ការបាត់បង់កំពង់ផែ រួមជាមួយឃ្លាំងស្តុកស្បៀងអាហារជាច្រើនរបស់លីបង់ បានបង្កើតឱ្យមានឧបសគ្គយ៉ាងធ្ងន់ធ្ងរ។ ផលប៉ះពាល់ភ្លាមៗនៅ Beirut ដែលបណ្តាលមកពីការផ្ទុះនៅឃ្លាំងស្តុកកាលពីថ្ងៃទី ៤ ខែសីហា បានសម្លាប់មនុស្សប្រហែល ២០០ នាក់ និងរាប់ពាន់នាក់ទៀតរងរបួស។ ការផ្ទុះនេះក៏បានបំផ្លាញកំពង់ផែដែលជាកន្លែងស្តុកទុក ៩០% នៃទំនិញរបស់លីបង់។ ប្រទេសលីបង់បាននាំចូលស្ទើរតែគ្រប់យ៉ាង ដែលបានប្រើប្រាស់នៅទីនោះបានធ្វើឱ្យឧស្សាហកម្មក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំង។ កំពង់ផែនេះ ក៏ជាកន្លែងស្តុកទុកគ្រាប់ធញ្ញជាតិដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ហើយការផ្ទុករបស់ប្រទេសភាគច្រើនក៏ត្រូវបាត់បង់ផងដែរ។ មន្ត្រីលីបង់ម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបាននិយាយប្រាប់សារព័ត៌មាន Businessinsider ថា ប្រទេសលីបង់ត្រូវការគ្រាប់ធញ្ញជាតិប្រហែល ៤៥,០០០ តោនក្នុងមួយខែ សម្រាប់ការធ្វើនំប៉័ង …

  • មហាសេដ្ឋីកាណាដា៖ « កុំចំណាយលុយលើរឿងអស់ទាំងនេះ ប្រសិនបើអ្នកមានបំណុលជាប់​ខ្លួន ព្រោះការសងបំណុលជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ » បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 14, 2020 Chan Sreyny

    មហាសេដ្ឋីកាណាដាដែល​ជោគជ័យផ្នែកហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ « កុំចំណាយលុយលើភេសជ្ជៈថ្លៃៗដូចជាកាហ្វេ ប្រសិនបើអ្នកជាប់បំណុលក្នុង​ខ្លួន » ហើយនេះគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ លោក Kevin O’Leary ជាមហាសេដ្ឋីសញ្ជាតិកាណាដា ដែលគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផង ជាអ្នកនិពន្ធ អ្នកផលិតកម្មវិធីលើទូរទស្សន៍ផង ហើយក៏ជាអ្នកនយោបាយមួយរូបដែរ។ ជាការពិតណាស់នៅលើលោកនេះ គ្មាននរណាម្នាក់ដែលមិនធ្លាប់មានបំណុលជាប់ខ្លួននោះទេ គ្រាន់តែមានតិច និងច្រើនតែប៉ុណ្ណោះ។ និយាយពីរឿងបំណុលមហាសេដ្ឋីវ័យ ៦៦ឆ្នាំ រូបនេះ បានលើកឡើងថា ការសងបំណុលដែលយើងមាន គឺជាគន្លឺះ ដើម្បីទទួលបានជោគជ័យផ្នែកហរិញ្ញវត្ថុ។ ជុំវិញការលើកឡើងរបស់ខ្លួនលោក Kevin O’Leary បានពន្យល់ថា ប្រសិនបើអ្នកជាប់បំណុលកម្ចីសិក្សា ប្រសិនបើអ្នកមានបំណុលជាប់ខ្លួន ឬ អ្នកមានគោលដៅក្នុងការទិញរបស់ ឬ

  • ក្នុងខែកក្កដាឆ្នាំនេះ ចំណូលពន្ធ-អាករប្រមូលបានចំនួន ៧៨៦.២៤ ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣ លានដុល្លារអាមេរិក) ថយចុះជាង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2020 Chan Sreyny

    ភ្នំពេញ៖ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងខែកក្កដា ឆ្នាំ២០២០ នេះ ឃើញថាមានការថយចុះ បើធៀបទៅនឹងខែកក្កដា ឆ្នាំមុន នេះដោយយោងតាមការបង្ហាញរបស់ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០២០ ព្រមជាមួយទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៨៦.២៤ ប៊ីលានរៀល (ប្រមាណជា ១៩៤.១៣

  • ខណៈសេដ្ឋកិច្ចងើបឡើងវិញពីការវាយប្រហារដោយជំងឺ COVID-19 ប៉ុន្តែការចំណាយក្នុងស្រុករបស់ចិននៅតែបន្តធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 14, 2020 Chan Sreyny

    ការលក់រាយរបស់ប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែកក្កដា ខណៈពេលដែលសេដ្ឋកិច្ចបានងើបឡើងវិញបន្ទាប់ពីមានការរីករាលដាលនៃជំងឺ Covid-19 នេះបើតាមទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃទី១៤ ខែសីហា។ ការលក់រាយបានធ្លាក់ចុះ ១.១% ធៀបនឹងឆ្នាំមុន ដោយមនុស្សជាច្រើននៅតែមានការព្រួយបារម្មណ៍អំពីការចេញទៅខាងក្រៅផ្ទះ ទោះបីជាជំងឺរាតត្បាតនៅក្នុងប្រទេសស្ថិតក្រោមការគ្រប់គ្រងក៏ដោយ។ ទិន្នន័យចុងក្រោយបានបង្ហាញពីការធ្លាក់ចុះ ១.៨% បើធៀបនឹងឆ្នាំមុនសម្រាប់ការលក់រាយនៅខែមិថុនា។ ឧស្សាហកម្មម្ហូបអាហារនៅតែទទួលរងផលប៉ះពាល់ខ្លាំងដោយការលក់ធ្លាក់ចុះ ១១% ។ វិស័យលក់រាយបានកាន់កាប់តួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ចិន នៅពេលដែលថ្នាក់ដឹកនាំមើលឃើញថាការចំណាយរបស់អតិថិជនសំខាន់ជាងពាណិជ្ជកម្ម និងការវិនិយោគដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។ ការជ្រើសរើសការប្រើប្រាស់ក្នុងស្រុក គឺត្រូវការជាចាំបាច់នៅពេលដែលតម្រូវការពីខាងក្រៅថយចុះ ខណៈដែលប្រទេសដទៃទៀតនៅតែបន្តប្រយុទ្ធនឹងជំងឺរាតត្បាត។ ដោយឡែក ផលិតកម្មឧស្សាហកម្មបានកើនឡើង ៤.៨% នៅក្នុងខែកក្កដា ពោលគឺដូចគ្នានឹងខែមិថុនាដែរ ប៉ុន្តែតិចជាងការព្យាករណ៍របស់អ្នកវិភាគរបស់ Bloomberg ដែលបានព្យាករណ៍ថាមានកំណើន ៥.២% ។ ប្រទេសចិនកំពុងធ្វើការលោតចេញពីការធ្លាក់ចុះសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រនៅក្នុងត្រីមាសដំបូង ដែលបណ្តាលមកពីជំងឺ