ព័ត៌មានចុងក្រោយ
  • ជប៉ុន នឹងជួយសាងសង់ផ្លូវធំៗដល់កម្ពុជា រួមទាំងច្រករបៀងសេដ្ឋកិច្ចដែលភ្ជាប់ជាមួយថៃ និងវៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 24, 2020 Chan Sreyny

    ប្រទេសជប៉ុន នឹងជួយសាងសង់ផ្លូវធំៗដល់ប្រទេសកម្ពុជា រួមទាំងច្រករបៀងសេដ្ឋកិច្ចដែលភ្ជាប់ជាមួយប្រទេសថៃ និងវៀតណាម នេះបើយោងតាមប្រសាសន៍របស់លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ នៅក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាកច្រកម្ពុជាជាមួយលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ២២ ខែសីហា លោក Motegi បាននិយាយថា ប្រទេសជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ចំពោះប្រទេសកម្ពុជា ជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ ៤,២០០ លានយ៉េនព្រមទាំងជំនួយបច្ចេកទេស និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ ១

  • បន្ទាប់ពីផ្លែស្វាយ មៀនប៉ៃលិន នឹងហោះទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 24, 2020 Chan Sreyny

    ខណៈប្រទេសចិននាពេលបច្ចុប្បន្ននេះកំពុងចាប់អារម្មណ៍ខ្លាំងលើផលិតផលកសិកម្មរបស់កម្ពុជា កម្ពុជារំពឹងថានឹងនាំផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននៅដើមឆ្នាំ២០២២ ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ថា កម្ពុជាបាននិងកំពុងចរចាជាមួយភាគីចិន ទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បីបំពេញឱ្យខាងតែបាននូវលក្ខខណ្ឌចាំបាច់សម្រាប់ការនាំចេញ។ ឯកឧត្តមបន្តថា នៅដើមឆ្នាំ២០២១ កម្ពុជានឹងនាំចេញផ្លែស្វាយ ទៅកាន់ទីផ្សារចិន ខណៈនៅដើមឆ្នាំ២០២២ នឹងនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ចិនផងដែរ ។ ដោយបច្ចុប្បន្នកម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះ ដាក់ទៅឲ្យភាគីចិន ដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ។ សូមជម្រាបផងដែរថា តាមរបាយការណ៍ពីរដ្ឋបាលខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិនមានដំណាំ ០៤ប្រភេទ ដែលកំពុងមានសក្តានុពលខ្ពស់ ក្នុងការដាំដុះនិងនាំចេញរួមមាន មៀនប៉ៃលិន

  • ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ បើនៅតែបែបនេះ ឧស្សាហកម្មទេសចរណ៍អាចនឹងខាតបង់ប្រាក់ដល់ទៅ ៣២០ ពាន់លានដុល្លារ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 24, 2020 Chan Sreyny

    ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ទេសចរណ៍អន្តរជាតិ ពីខែមករាដល់ខែឧសភា បានធ្លាក់ចុះចំនួន ៣០០ លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការរឹតបន្តឹងការធ្វើដំណើរដែលបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស Covid-19 ហើយការធ្លាក់ចុះនេះបណ្តាលឱ្យឧស្សាហកម្មទេសចរណ៍ខាតបង់ទឹកប្រាក់ចំនួន ៣២០ ពាន់លានដុល្លារ។ អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UN World Tourism Organization) បាននិយាយផងដែរថា ការខាតបង់នេះគឺជាការខាតបង់លើកទី៣ បន្ទាប់ពីការខាតបង់ដែលបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។ ខណៈទីភ្នាក់ងារបានឲ្យបង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ៥៣% នៃប្រទេស និងដែនដីចំនួន ២១៧ លើពិភពលោកមិនទាន់ទទួលយកភ្ញៀវ​ទេសចរមកពីបរទេសនៅឡើយទេ។ យ៉ាងណាមិញទីភ្នាក់ងារនេះកំពុងអំពាវនាវឲ្យបណ្ដាប្រទេស និងដែនដីចាប់ផ្តើមដំណើរទេសចរណ៍ឡើងវិញជាបន្ទាន់ ដោយមានពិធីសារដើម្បីការពារការឆ្លងវីរុស ដោយអះអាងថាការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទេសចរណ៍អន្តរជាតិ ធ្វើឱ្យជីវភាពរស់នៅរាប់លាននាក់ប្រឈមនឹងហានិភ័យ៕ អត្ថបទ៖ លីនី

  • សារព័ត៌មានជប៉ុន៖ កម្ពុជា និងជប៉ុននឹងបើកជើងហោះហើរឡើងវិញនៅដើមខែក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 24, 2020 Chan Sreyny

    ប្រទេសជប៉ុន និងប្រទេសកម្ពុជាបានយល់ព្រមបន្ធូរបន្ថយការរឹតត្បិតការចេញ-ចូល ដែលត្រូវបានដាក់ក្នុងការឆ្លើយតបទៅនឹងការឆ្លងរាតត្បាតនៃជំងឺ Covid-19 ហើយព្រមទទួលយកការស្នាក់នៅរយៈពេលវែងដោយរាប់បញ្ចូលទាំងជនបរទេសផងដែរនៅដើមខែកញ្ញា។ គោលបំណងក្នុងការបើកឡើងវិញនេះ បានលើកឡើងនៅក្នុងជំនួបរវាងលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ជាមួយនឹងសម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសៅរ៍ ទី ២២ ខែសីហា។ ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបានយល់ព្រមពន្លឿនក្នុងការចរចាដើម្បីបើកព្រំដែនឡើងវិញ ដល់អ្នកដំណើរក្នុងរយៈពេលខ្លីរួមទាំងអ្នកធ្វើជំនួញផងដែរ។ លោក Motegi បានបន្ថែមថា ប្រទេសជប៉ុនមានបំណងផ្តល់នូវឧបករណ៍វេជ្ជសាស្រ្ត និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតនេះ៕ អត្ថបទ៖ នីតា ប្រភព៖ nhk

  • ប្រទេសឡាវប្រឈមនឹងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ ដែលលើសពីការរំពឹងទុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 24, 2020 Chan Sreyny

    ប្រទេសឡាវប្រឈមនឹងឱនភាពថវិកាយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យបំណុលសាធារណៈកើនឡើង នឹងបានបង្កើនសម្ពាធលើសេវាកម្មបំណុលនៅពេលដែលមានការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Vientiane Times ។ រដ្ឋាភិបាលឡាវបានប៉ាន់ប្រមាណថា ឱនភាពថវិកានឹងកើនឡើងពី ៦.៦៩ ទ្រីលានគីប (៧០០ លានដុល្លារ) ស្មើនឹង ៣.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះដល់ ១០.៣ ទ្រីលានគីប (១.១ ពាន់លានដុល្លារ) ឬ ៥.៧% នៃ GDP ។ ប្រធានគណៈកម្មាធិការផែនការហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាឡាវលោកបណ្ឌិត Leeber Leebouapao បានប្រាប់កាសែតថា រដ្ឋាភិបាលកំពុងរិះរកមធ្យោបាយដើម្បីដោះស្រាយបំណុលរបស់ប្រទេសនេះបន្ទាប់ពីមានកង្វះចំណូល។

  • ធៀបនឹងឆ្នាំ២០១៤ ក្រុមហ៊ុនជប៉ុនដែលមកវិនិយោគនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះកើនឡើងជិត ៣ ដង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 24, 2020 Chan Sreyny

    ក្រុមហ៊ុនជប៉ុនដែលមកវិនិយោគនៅកម្ពុជាមានការកើនឡើង ២.៧ ដងនាពេលបច្ចុប្បន្ននេះ បើធៀបជាមួយនឹងឆ្នាំ២០១៤ ពោលគឺពី ១៤២ ក្រុមហ៊ុន ដល់ ៣៨៨ ក្រុមហ៊ុន។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនដែលបានលើកឡើងនៅក្នុងសារមួយតាមរយៈហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ និង២២ ខែសីហា កន្លងទៅនេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានលើកឡើងដូច្នេះថា ថ្ងៃនេះខ្ញុំបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្រោយពីខ្ញុំបានទទួលដំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ កន្លងមកនេះខ្ញុំធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ ហើយអ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះ គឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះដែរកាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចផងដែរ។

  • កោះបាលី អាចនឹងពន្យារពេលក្នុងការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 15, 2020 Chan Sreyny

    ប្រទេសឥណ្ឌូនេស៊ី កំពុងពិនិត្យមើលផែនការដើម្បីបើកតំបន់ទេសចរណ៍របស់ខ្លួនឡើងវិញដល់ភ្ញៀវទេសចរបរទេស ដែលអាចនឹងបញ្ឈប់ផែនការបើកកោះបាលីសម្រាប់ភ្ញៀវបរទេសនៅខែកញ្ញា។ រដ្ឋមន្ត្រីសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋលោក Erick Thohir បាននិយាយនៅថ្ងៃទី ១៥ ខែសីហាថា ក្រុមអ្នកការពារសិទ្ធិមនុស្សនៅតែមានការព្រួយបារម្ភថា ការបើកឡើងវិញនូវការមកដល់របស់អន្តរជាតិអាចសម្របសម្រួលដល់កិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ លោក Thohir ដែលជាអ្នកមើលការខុសត្រូវលើក្រុមការពារជំងឺ Covid-19 នេះបានឆ្លើយតបទៅនឹងសំណួរថា តើរដ្ឋាភិបាលនឹងបន្តបើកផែនការបើកកោះបាលីកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ឥណ្ឌូនេស៊ីនៅថ្ងៃទី ១១ ខែកញ្ញា តាមការគ្រោងទុក ឬយ៉ាងណា។ កោះរមណីយដ្ឋាននេះ បានចាប់ផ្តើមបើកស្វាគមន៍ភ្ញៀវទេសចរក្នុងស្រុកត្រឡប់មកវិញកាលពីថ្ងៃទី ៣១ ខែកក្កដា ដោយមានលក្ខខ័ណ្ឌសុខភាព និងសុវត្ថិភាពសមស្រប ប៉ុន្តែការវិលត្រឡប់របស់ពួកគេមិនអាចប៉ះប៉ូវនូវអវត្តមានរបស់ជនបរទេសបានឡើយ។ ភ្ញៀវទេសចរបរទេសប្រមាណ ៦.៣ លាននាក់បានទៅទស្សនាកោះបាលីកាលពីឆ្នាំមុន។

  • ហ្វីលីពីនហាមឃាត់ការនាំចូលសាច់មាន់ពីប្រេស៊ីល បន្ទាប់ពីទទួលបានរបាយការណ៍របស់ចិនថាមានដាមវីរុស Covid-19 លើស្លាបមាន់កក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 15, 2020 Chan Sreyny

    ប្រទេស ហ្វីលីពីន កាលពីថ្ងៃសុក្រ បានដាក់បម្រាមហាមឃាត់ជាបណ្ដោះអាសន្នចំពោះការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល បន្ទាប់ពីទីក្រុងចំនួន២ នៅក្នុងប្រទេសចិនបានរកឃើញដាមវីរុស Covid-19 នៅលើស្លាបមាន់កកដែលដឹកចេញពីប្រទេសប្រេស៊ីល។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post កាលពីម្សិលមិញ។ ប្រភពដដែលបានឲ្យដឹងថា អាជ្ញាធរទីក្រុង Shenzhen បានកំណត់អត្តសញ្ញាណមាន់នេះថា មានប្រភពមកពីរោងចក្រដែលគ្រប់គ្រងដោយ Aurora ដែលជាអ្នកនាំចេញបសុបក្សីនិងសាច់ជ្រូកធំជាងគេទី៣ របស់ប្រេស៊ីល។ ប្រទេសប្រេស៊ីល​មានការផ្ទុះឡើងនៃ Covid-19 ដ៏អាក្រក់បំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដោយបានកត់ត្រាករណីជាង ៣.២ លានករណី និងមានមនុស្សស្លាប់ជាង ១០៥,០០០ នាក់ ចាប់តាំងពីការរាតត្បាតរីករាលដាលជាសកល។ ជាមួយគ្នានេះ