- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2020 Chan Sreyny
កម្ពុជានឹងមានរោងចក្រផលិតការ៉េមជាលើកដំបូងនៅក្នុងប្រទេស ដែលជារោងចក្ររបស់ប្រទេសជប៉ុន ដោយយោងតាមផេកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញផ្សាយមុននេះបន្តិចថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD លើគម្រោងបង្កើតរោងចក្រផលិតការ៉េម។ យោងតាមប្រភពដដែលបានឲ្យដឹងថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជាមួយគ្នានេះមានទុនវិនិយោគប្រមាណ ៣,១ លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៦កន្លែង៕ អត្ថបទ៖ លីនី
- ទេសចរណ៍ទេសចរណ៍ August 25, 2020 Chan Sreyny
ក្នុងរយៈពេល ៥ថ្ងៃ នៃការឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ខេត្តបាត់ដំបង ទទួលបានចំណូលប្រមាណជាង ៦ លានដុល្លារអាមេរិក ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ខណៈដែលអ្នកមក លេងកម្សាន្ត ជាង១៣ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃឈប់សម្រាកសងជំនួសថ្ងៃចូលឆ្នាំខ្មែរនេះ នៅខេត្តបាត់ដំបង ទទួលបានភ្ញៀទេសចរណ៍សរុបចំនួន ១៣៣,៣៤៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១៣២,៥២៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨២៥នាក់ ដែលទទួលបាន ចំណូលសរុប ៦,៦៩២,២០០ដុល្លារ។ ជាមួយគ្នានេះលោកបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវចូលចិត្តទៅលេងកម្សាន្តមានដូចជា៖ រមណីយដ្ឋានប្រាសាទបាណន់,ភ្នំសំពៅ,ប្រាសាទឯកភ្នំ,ប្រាសាទបាសែត, អាងកំពីងពួយ,ទឹកធ្លាក់ចំការស្វាយ,ស្ទឹងថ្មដាចំការធុរេន,ទឹកធ្លាក់៥៣ ភ្នំព្រឹក,នគរជុំភ្នំព្រឹក,ភ្នំកំពូល,ចំការទុរេនអូរតង,ស្ទឹងថ្វាក,ទឹកធ្លាក់អូរជាំ,ល្អាងភ្នំប្រាំពីរ,ផ្ទះផ្កា,មណ្ឌលកម្សាន្តឡូរីជើងភ្នំបាណន់ជាដើម។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2020 Chan Sreyny
យោងតាមសារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ប្រទេសជប៉ុន និងប្រទេសឡាវបានយល់ព្រមបន្ធូរបន្ថយការរឹតត្បិតការចូលទៅក្នុងប្រទេសទៅវិញទៅមក ដែលត្រូវបានដាក់ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19។ ចំពោះការបន្ធូរបន្ថយនេះ អ្នកស្នាក់នៅរយៈពេលវែងនឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ប្រទេសទាំងពីរនៅដើមខែកញ្ញា ខាងមុខនេះ។ ដោយឡែកយោងតាមសារព័ត៌មានវៀតណាម vietnamplus ក៏បានឲ្យដឹងផងដែរថា ប្រទេសជប៉ុន និងមីយ៉ាន់ម៉ាបានយល់ព្រមបើកជើងហោះហើរទៅវិញទៅមកឡើងវិញ និងការចេញ-ចូលនៃប្រជាជន រួមទាំងអ្នករស់នៅរយៈពេលវែងផ្សេងទៀត ឱ្យបានឆាប់នៅដើមខែកញ្ញា នេះដូចគ្នា។ រដ្ឋមន្រ្តីការបរទេសជប៉ុន Motegi Toshimitsu និងសមភាគីឡាវលោក Saleumxay Kommasith បានជួបប្រជុំគ្នានៅប្រទេសឡាវកាលពីថ្ងៃអាទិត្យ ដោយក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីក៏បានបញ្ជាក់ផងដែរថា ប្រទេសទាំងពីរនឹងពន្លឿនការសម្របសម្រួលដើម្បីអនុញ្ញាតសម្រាប់ភ្ញៀវរយៈពេលខ្លី បានឆាប់តាមដែលអាចធ្វើទៅបានរួមទាំងអ្នកជំនួញផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនេះរដ្ឋមន្រ្តីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលប្រទេសជប៉ុននឹងផ្តល់ឱ្យប្រទេសឡាវនូវទឹកប្រាក់ប្រមាណ ២២.៦ លានដុល្លារ ជាជំនួយឥតសំណងសម្រាប់គម្រោងនានាដែលរួមមានទាំងការសាងសង់ និងជួសជុលស្ថាប័នដើម្បីបណ្តុះបណ្តាលគ្រូ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2020 Chan Sreyny
គណៈកម្មការអឺរ៉ុប បានបង្ហាញសំណើទៅក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ដើម្បីផ្តល់ថវិកាចំនួន ៨១.៤ ពាន់លានអឺរ៉ូ (៩៦ ពាន់លានដុល្លារអាមេរិក) ដល់ប្រទេសចំនួន ១៥ ដែលជាសមាជិករបស់សហភាពអឺរ៉ុប ដើម្បីជួយពួកគេកាត់បន្ថយពីផលប៉ះពាល់នៃការងាររបស់ប្រជាជន ដែលរងគ្រោះដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃ Covid-19 ។ តាមការគ្រោងទុកប្រទេសនានានៅសហភាពអឺរ៉ុប នឹងទទួលបានជំនួយតាមរយៈឧបករណ៍សម្រាប់ការគាំទ្របណ្តោះអាសន្ន ដើម្បីកាត់បន្ថយហានិភ័យនៃភាពអត់ការងារធ្វើក្នុងភាពអាសន្ន (SURE) ដែលត្រូវបានបង្កើតឡើងដើម្បីជួយការពារប្រជាជននៅក្នុងការងារ និងការងារដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen មានប្រសាសន៍ថា « ត្រឹមតែ ៤ ខែបន្ទាប់ពីខ្ញុំបានស្នើបង្កើតគណៈកម្មការនេះ ដែលកំពុងស្នើសុំថវិកាចំនួន ៨១.៤ ពាន់លានអឺរ៉ូក្រោមឧបករណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2020 Chan Sreyny
ក្រុមហ៊ុនចិនមួយបង្ហាញគម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិន ដោយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុន ធៀន ធៀន និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ បើយោងតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុនចិនមួយនេះ គម្រោងវិនិយោគប្រមូលទិញ កែច្នៃ វេចខ្ចប់ និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងគាំទ្រ ហើយលោកក៏បានបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2020 Chan Sreyny
ការមកដល់ និងការចំណាយរបស់ភ្ញៀវទេសចរបរទេសនៅក្នុងប្រទេសថៃមានការធ្លាក់ចុះប្រហែល ៧០% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២០ នេះបើយោងតាមទិន្នន័យផ្លូវការណ៍របស់ថៃបានបង្ហាញកាលពីថ្ងៃទី ២៤ ខែសីហា។ ចាប់ពីខែមករា ដល់ខែកក្កដា ចំនួនភ្ញៀវទេសចរបរទេសមានចំនួន ៦.៦៩ លាននាក់ធ្លាក់ចុះ ៧១% បើធៀបទៅនឹងឆ្នាំមុន ជាមួយនឹងការចំណាយរបស់ភ្ញៀវធ្លាក់ចុះ ៧០.៤% ស្មើនឹង ៣៣២ ពាន់លានបាត (ជាង ១០ ពាន់លានដុល្លារ)។ ប្រទេសថៃដែលមានចំនួនអ្នកទេសចរ ៣៩.៨ លាននាក់កាលពីឆ្នាំមុនបានកត់សំគាល់ថា មានភ្ញៀវទេសចរបរទេសចំនួន ០ ចាប់តាំងពីខែមេសា នៅពេលដែលខ្លួនបានដាក់បំរាមលើការធ្វើដំណើរ។ ក្នុងខែកក្កដាឆ្នាំ ២០១៩
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 25, 2020 Chan Sreyny
ការនាំចេញម៉ាស់របស់ប្រទេសវៀតណាមបានធ្លាក់ចុះជិត ៣៥% កាលពីខែកក្កដាមកនៅត្រឹមតែ ១៥៤ លានម៉ាស់ ដោយសារតែតម្រូវការពិភពលោកធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរនៅចុងខែកក្កដា កន្លងទៅនេះ វៀតណាមបាននាំចេញម៉ាស់ចំនួន ៧១១ លានម៉ាស់ទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប សិង្ហបុរី និងទីផ្សារផ្សេងទៀត ចាប់តាំងពីការរាត្បាតជំងឺ Covid-19 បានចាប់ផ្ដើមផ្ទុះឡើងកាលពីដើមឆ្នាំមក។ ខណៈរដ្ឋាភិបាលបានចាប់ផ្ដើមចាប់ផ្ដើមអនុញ្ញាតឲ្យនាំចេញម៉ាស់ដោយគ្មានដែនកំណត់ ចាប់តាំងពីចុងខែមេសា ដើម្បីជួយអាជីវកម្មទាញយកអត្ថប្រយោជន៍ពីតម្រូវការខ្ពស់ សម្រាប់ពួកគេនៅពេលដែលជំងឺរាតត្បាតនេះរីករាលដាលយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះដែរអ្នកនៅក្នុងឧស្សាហកម្មនិយាយថា តម្រូវការកំពុងធ្លាក់ចុះ ដោយសារប្រទេសជាច្រើនអាចទប់ស្កាត់ការរាតត្បាតនៃវីរុស Covid-19 បាន។ លោក Nguyen Van Thoi ប្រធានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 24, 2020 Chan Sreyny
ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft លោក Bill Gates បាននិយាយនៅក្នុងសុន្ទរកថាមួយថា ដំបូន្មានល្អបំផុតរបស់លោក ដែលគាត់នឹងផ្ដល់ឲ្យខ្លួនឯងនៅពេលគាត់មានអាយុ ១៩ឆ្នាំ គឺ « ភាពឆ្លាត មិនចាំបាច់ជារឿងសំខាន់បំផុតនៅក្នុងជីវិតទេ »។ យោងតាមលោក Gates បញ្ញាបច្ចេកទេសដែលកំណត់សិស្សល្អ និងអាក្រក់ មិនពាក់ព័ន្ធនឹងភាពជោគជ័យទេ។ មហាសេដ្ឋីដែលបានចាកចេញពីសាកលវិទ្យាល័យ ដើម្បីបង្កើតកម្មវិធីដែលធ្វើបដិវត្តពិភពបច្ចេកវិទ្យាពត៌មានបាននិយាយថា បន្ទាប់ពីមានបទពិសោធន៍ជាច្រើនឆ្នាំគាត់យល់ថា បញ្ញាមិនជំរុញអ្នកឲ្យទទួលបានជោគជ័យដូចដែលអ្នកបានគិតនោះទេ។ ស្ថាបនិករូបនេះបាននិយាយថា ប្រសិនបើគាត់អាចត្រលប់ទៅកាលពីក្មេង គាត់នឹងផ្តល់ដំបូន្មានដ៏មានតម្លៃមួយចំនួនទាំងនេះដល់ខ្លួនឯង។ កាលនៅក្មេងលោក Gates ជានិស្សិតគំរូនៅឯសាលាឯកជនមួយនៅទីក្រុង Seattle ដែលសម្គាល់ដោយពិន្ទុ ១៥៩០ នៅលើ SAT










