អង់គ្លេស ខាតបង់ថវិកាប្រហែល ២៩ ពាន់លានដុល្លារទៅលើវិស័យទេសចរណ៍
សេដ្ឋកិច្ច August 27, 2020 Chan Sreyny

សេដ្ឋកិច្ចអង់គ្លេស នឹងខាតបង់ប្រហែល ២២ ពាន់លានអឺរ៉ូ (២៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះដោយសារការដួលរលំនៃការធ្វើដំណើរជាសកលដែលអាចធ្វើឱ្យប្រជាជន ៣ លាននាក់បាត់បង់ការងារ ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺ Covid-19 ។

ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) បានព្យាករណ៍ក្នុងរបាយការណ៍សំខាន់មួយថា ការចំណាយរបស់ភ្ញៀវអន្តរជាតិអាចធ្លាក់ចុះ ៧៨% ចាប់ពីឆ្នាំ ២០១៩ ស្មើនឹងការបាត់បង់ ៦០ លានផោនក្នុងមួយថ្ងៃ ឬ ៤២០ លានផោនក្នុងមួយសប្តាហ៍។ ការងារជិត ៣ លាននៅក្នុងចក្រភពអង់គ្លេសដែលគាំទ្រដោយការធ្វើដំណើរ និងទេសចរណ៍គឺស្ថិតក្នុងហានិភ័យនៃការបាត់បង់នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតមួយ ដែលត្រូវបានបង្ហាញដោយ WTTC ។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់អង់គ្លេសបានធ្លាក់ចុះ ១/៥ នៅក្នុងត្រីមាសទី២ ច្រើនជាងប្រទេសជិតខាង ខណៈការធ្លាក់ចុះបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅបំផុតរបស់ខ្លួន។ អ្នកទេសចរនៅតែស្ទាក់ស្ទើរក្នុងការមកទស្សនា ពីព្រោះអង់គ្លេសគឺជាប្រទេសនៅអឺរ៉ុបដែលរងការវាយប្រហារដោយ Covid-19 យ៉ាងធ្ងន់ធ្ងរ។

លើសពីនេះទៅទៀត WTTC បាននិយាយថា ទីក្រុងឡុងដ៍រងការប៉ះពាល់ខ្លាំងបំផុតពីការដួលរលំនៃការធ្វើដំណើរពីព្រោះ ៨៥% នៃការចំណាយរបស់អ្នកទេសចរនៅក្នុងរដ្ឋធានីគឺមកពីភ្ញៀវទេសចរបរទេស។ កង្វះខាតនៃការធ្វើដំណើរអន្តរជាតិដែលបណ្តាលមកពីជំងឺរាតត្បាតអាចបំផ្លាញប្រាក់ជាង ២២ ពាន់លានអឺរ៉ូពីសេដ្ឋកិច្ចអង់គ្លេសតែមួយ ហើយអាចនឹងចំណាយពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ។

យោងតាមអង្គភាពទេសចរណ៍អង់គ្លេសបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសនឹងធ្លាក់ចុះ ៧៣% ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាត ដែលបានធ្វើឱ្យវិស័យអាកាសចរណ៍នៅទូទាំងពិភពលោកផ្អាកដំណើការ។ គួរឱ្យដេងផងដែរថា ការធ្វើដំណើរក៏ត្រូវបានលើកទឹកចិត្តផងដែរ បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីពរលថ្មីៗនេះ បានដាក់ការធានាជាថ្មីដល់អ្នកដែលវិលត្រឡប់មកពីប្រទេសនានារួមមាន៖ អូទ្រីស ក្រូអាស៊ី បារាំង ហូឡង់ និងអេស្ប៉ាញ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia