- ទេសចរណ៍ទេសចរណ៍ August 26, 2020 Chan Sreyny
យោងតាមទៅតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសជប៉ុនទទួលបានអ្នកទេសចរបរទេសប្រមាណ ៣,៨០០នាក់ នៅក្នុងខែកក្កដាដោយធ្លាក់ចុះ ៩៩.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនៃភ្ញៀវទេសចបរទេសនេះ គឺរយៈពេលបួនខែជាប់ៗគ្នាមកហើយដោយក្នុងខែកក្កដានេះ គឺជាខែទីបួន។ ការធ្លាក់ចុះនេះដែរ អាចបណ្ដាលមកពីប្រទេសជប៉ុននៅតែបន្តអនុវត្តការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹង ដើម្បីការងារពារការរីករាលដាលនៃវីរុស Covid-19 ដោយហាមឃាត់ជាគោលការណ៍ហាមចូលរបស់ជនបរទេសមកពី ១៤៦ ប្រទេសនិងតំបន់ រួមទាំងការរឹតបណ្តឹងការធ្វើដំណើរជាសកលផងដែរ។ ទីភ្នាក់ងារទេសចរណ៍ជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានទទួលភ្ញៀវទេសចរបរទេសចំនួន ២,៦០០ នាក់នៅក្នុងខែមិថុនា ១,៦៦៣ នាក់នៅក្នុងខែឧសភា និង ២,៩១៧ នាក់នៅក្នុងខែមេសា។ ដោយឡែកតួលេខនៅក្នុងខែកក្កដាបានកត់សម្គាល់នូវការធ្លាក់ចុះប្រចាំខែជាប់ៗគ្នា ហើយបើគិតចាប់តាំងពីខែតុលាឆ្នាំមុនមកការធ្លាក់ចុះនេះអស់រយៈពេល ១០ខែមកហើយ នៅពេលដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង ដោយសារតែទំនាក់ទំនងទ្វេភាគីកាន់តែយ៉ាប់យ៉ឺនជុំវិញបញ្ហាពលកម្មក្នុងសម័យសង្គ្រាមរបស់ជប៉ុននៅឧបទ្វីបកូរ៉េរវាងឆ្នាំ ១៩១០ និង ១៩៤៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
បើទោះបីជាប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យប្រសើរឡើងនូវតួលេខ GDP របស់ខ្លួនសម្រាប់ត្រីមាសក្នុងខែមេសា ដល់ខែមិថុនា ក៏ដោយប៉ុន្តែអាល្លឺម៉ង់នៅតែបង្ហាញថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់ ព្រោះជំងឺរាតត្បាត Covid-19 បានធ្វើឱ្យប៉ះពាល់ទាំងការចំណាយរបស់អតិថិជន និងការនាំចេញ។ ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់ បានចេញផ្សាយទិន្នន័យថ្មីកាលពីថ្ងៃ ២៥ ខេសីហាថា សេដ្ឋកិច្ចបានធ្លាក់ចុះ ៩.៧% បើប្រៀបធៀបទៅនឹងត្រីមាសមុននៅក្នុងលក្ខខណ្ឌនៃអតិផរណា។ ចំពោះការធ្លាក់ចុះនេះ គឺប្រសើរជាងការព្យាករណ៍ទុកដែលមានចំនួន ១០.១% ដែលបានប្រកាសកាលពីខែកក្កដា។ ប៉ុន្តែវានៅតែជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីស្ថិតិប្រចាំត្រីមាសនៅក្នុងឆ្នាំ ១៩៧០ ។ ទន្ទឹមនឹងនេះ ជាលទ្ធផលត្រូវបានកែប្រែការព្យាករណ៍ការធ្លាក់ចុះប្រចាំឆ្នាំ ៣៣.៥% ខណៈពេលដែលការធ្លាក់ចុះនេះមិនអាក្រក់ដូចចក្រភពអង់គ្លេស និង Eurozone ។ គួរឱ្យដឹងផងដែរថា ការឆ្លងថ្មីរាល់ថ្ងៃនៅអាល្លឺម៉ង់មានដល់
- អាជីវកម្មអាជីវកម្ម August 26, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយថា បុគ្គលិករបស់ខ្លួននឹងថយចុះចំនួន ៤០,០០០ នាក់ក្នុងនោះមានការកាត់បន្ថយចំនួន ១៩,០០០ នាក់ដោយមិនស្ម័គ្រចិត្តនៅក្នុងខែតុលា ខណៈដែលជំងឺរាតត្បាត covid-19 នៅតែបន្តរីករាលដាលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស លើកលែងតែរដ្ឋាភិបាលពង្រីកជំនួយសម្រាប់ប្រាក់ខែបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍។ American Airlines បានទទួលថវិកាចំនួន ២៥ ពាន់លានដុល្លារ នៅក្នុងមូលនិធិជម្រុញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងខែមីនា ដើម្បីផ្ដល់លើប្រាក់ខែ និងការពារការងាររហូតដល់ខែកញ្ញា។ នៅពេលដែលការចំណាយថវិកាអស់ដោយការធ្វើដំណើរមិនមានការងើបឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ និងសហជីពបានស្នើសុំថវិកាចំនួន ២៥ ពាន់លានដុល្លារបន្ថែមទៀត ប៉ុន្តែការពិភាក្សាបានជាប់គាំង។ ការប្រកាសរបស់ American Airlines កើតឡើងនៅពេលការធ្វើអនុសញ្ញាជាតិសាធារណរដ្ឋចំនួន ៤ ថ្ងៃដែលប្រធានាធិបតីសរដ្ឋអាមេរិកព្យាយាមស្តារសន្ទុះឡើងវិញ ប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតដែលបានសម្លាប់ជនជាតិអាមេរិកជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
មេដឹកនាំនៃប្រទេសរុស្ស៊ី និងបេឡារុសត្រូវបានគេរាយការណ៍ថា បានយល់ព្រមសហការគ្នាលើវ៉ាក់សាំងការពារវីរុស Covid-19 ដែលត្រូវបានអភិវឌ្ឍនៅប្រទេសប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta របស់ប្រទេសបេឡារុសបាននិយាយថាលោកប្រធានាធិបតី Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទ។ ប្រភពដដែលបានឲ្យដឹងថា ពួកគេបានព្រមព្រៀងថា បេឡារុសនឹងចូលរួមក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាលសម្រាប់វ៉ាក់សាំងរុស្ស៊ី ហើយប្រទេសនេះនឹងក្លាយជាប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងរបស់រុស្ស៊ី។ ជាមួយគ្នានេះដែរលោក Putin បានប្រកាសនៅថ្ងៃទី ១១ សីហាថារដ្ឋាភិបាលរបស់លោកបានអនុម័តជាផ្លូវការនូវវ៉ាក់សាំងការពារមេរោគឆ្លងក្នុងស្រុកជាលើកដំបូងនៅលើពិភពលោក។ ហើយក្រោយមកប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនមានការសង្ស័យអំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។ ទន្ទឹមនឹងនេះប្រធានាធិបតី Alexander Lukashenko បានជាប់ឆ្នោតជាថ្មីម្តងទៀតសម្រាប់អាណត្តិទី៦ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៩ ខែសីហា ចំពេលមានការតវ៉ាពីប្រជាជនបេឡារុសថាការបោះឆ្នោតនេះត្រូវបានគេបន្លំសន្លឹកឆ្នោត ហើយប្រទេសលោកខាងលិចមួយចំនួនកំពុងអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ។ ដូច្នេះហើយកិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលមេដឹកនាំទាំងពីរកំពុងស្វែងរកការគាំទ្រពីអន្តរជាតិបន្ថែមទៀត៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
លោក Simon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មទេសចរណ៍ និងវិនិយោគអូស្រ្តាលីបានអំពាវនាវដល់សហគមន៍ធុរកិច្ចអូស្ត្រាលីឲ្យស្វែងរកឱកាសបន្ថែមទៀតនៅក្នុងរដ្ឋសមាជិកអាស៊ានទាំង ១០ ក្នុងអំឡុងពេលសិក្ខាសាលាមួយដែលធ្វើឡើងនៅចុងសប្តាហ៍មុន។ អាស៊ាន-អូស្រ្តាលី៖ សិក្ខាសាលាស្តីពី ផ្លូវឆ្ពោះទៅរកការស្តារឡើងវិញនូវអន្តរកម្ម ត្រូវបានរៀបចំរួមគ្នាដោយក្រុមប្រឹក្សាអូស្រ្តាលី – អាស៊ាន គណៈកម្មាធិការអាស៊ាននៅទីក្រុងកង់បេរ៉ា និង Asialink ដើម្បីប្រារព្ធខួបលើកទី ៥៣ នៃប្លុកនេះ។ នាឱកាសនោះ លោក Birmingham បានគូសបញ្ជាក់ថា សក្តានុពលនៃកំណើននៅក្នុងបណ្តាប្រទេសអាស៊ានដូចជា វៀតណាម និងឥណ្ឌូណេស៊ីបូករួមជាមួយនឹងទំនាក់ទំនងដែលបានបង្កើតឡើងរវាងអូស្រ្តាលីនិងប្រជាជាតិដូចជា សិង្ហបុរី និងម៉ាឡេស៊ី នឹងផ្តល់នូវឱកាសដ៏សំខាន់សម្រាប់សហគ្រាសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មនិងវិនិយោគជាមួយអាស៊ាន។ លោកបានកត់សម្គាល់ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីដែលមានទឹកប្រាក់ចំនួន ១២៥ លានដុល្លារដើម្បីគាំទ្រដល់ប្រទេសហ្វីលីពីន ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ។ ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បាននិយាយនៅថ្ងៃទី ២៥ ខែសីហាថា គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីដោះស្រាយ និងកំណត់ (HEAL) Covid-19 នឹងជួយមន្ទីរសុខាភិបាលនូវសេវាកម្មសុខភាពនៅទូទាំងប្រទេស តាមរយៈការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍វេជ្ជសាស្ត្រ និងការបណ្តុះបណ្តាលដែលពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ លោក Ahmed Saeed អនុប្រធាន ADB បានមានប្រសាសន៍ថា គម្រោងនេះនឹងជួយកែលម្អការត្រៀម និងភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានក្នុងការដោះស្រាយការគំរាមកំហែងសុខភាពសាធារណៈនាពេលបច្ចុប្បន្ន និងអនាគត។ អ្នកឯកទេសផ្នែកសង្គមនៃ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក
- ទេសចរណ៍ទេសចរណ៍ August 26, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ធំជាងគេ ដោយឈរនៅលំដាប់ថ្នាក់លេខ១ ដែលទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកម្សាន្តច្រើនជាងគេ ក្នុងរយៈពេលឈប់សម្រាបសងថ្ងៃចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។ តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាក្នុងខេត្តសៀមរាបមានចំនួនសរុប ២១៤,០៤៧ នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានីខេត្តទាំង២៥ ខណៈខេត្តកំពតឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០,៧៥៤ នាក់។ ដូច្នេះតាមរយៈចំនួននៃភ្ញៀវទេសចរណ៍នេះ ខេត្តសៀមរាបនៅតែជាគោលដៅទេសចរធំជាងគេនៅកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរជាតិអប្សារាបានរៀបចំកម្មវិធីកម្សាន្តជាច្រើនដូចជា
- ទេសចរណ៍ទេសចរណ៍ August 26, 2020 Chan Sreyny
យោងតាមមន្ត្រីរដ្ឋាភិបាលថៃបានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃបានអនុម័តលើវិធានការណ៍ជម្រុញបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ក្នុងស្រុកក្នុងការស្តារឡើងវិញនូវការខាតបង់មួយចំនួន ខណៈមិនមានការធ្វើដំណើរជាសកលដោយសារជំងឺរាតត្បាត Covid-19 ឆ្លងរាលដាល។ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បានប្រាប់សន្និសីទកាសែតថា រដ្ឋាភិបាលនឹងបង្កើនអត្ថប្រយោជន៍ដែលមាននៅក្នុងកញ្ចប់មុន រួមទាំងការឧបត្ថម្ភធនសម្រាប់សណ្ឋាគារ និងជើងហោះហើរ។ លោកស្រីបាននិយាយថា ការបញ្ចុះតម្លៃ ៤០% លើសណ្ឋាគារសម្រាប់អ្នកដំណើរម្នាក់ៗដែលស្នាក់នៅចំនួន ១០ យប់ ដោយកាលពីមុនបញ្ចុះតម្លៃសម្រាប់ភ្ញៀវដែលស្នាក់នៅចាប់ពី ៥ យប់ឡើងទៅ ខណៈជើងហោះហើរបញ្ចុះតម្លៃទ្វេដងរហូតដល់ទៅ ២០០០ បាត។ ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ មិនមានភ្ញៀវទេសចរបរទេសចាប់តាំងពីខែមេសា ដោយសារតែការហាមឃាត់ការធ្វើដំណើរ។ ប្រទេសថៃរំពឹងថា នឹងទទួលបានទេសចរបរទេស ៨ លាននាក់នៅឆ្នាំនេះធ្លាក់ចុះ ៨០% ពីកំណត់ត្រាឆ្នាំមុន










