- សេដ្ឋកិច្ចឥណ្ឌូនេស៊ី ទទួលបានប្រាក់ពីមូលនិធិរបស់អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសេដ្ឋកិច្ច August 28, 2020 Chan Sreyny
ប្រទេសឥណ្ឌូនេស៊ី បានទទួលការចាក់បញ្ចូលសាច់ប្រាក់ពីមូលនិធិអាកាសធាតុបៃតងរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីជួយកាត់បន្ថយការបំភាយកាបូន និងដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅពេលដែលប្រទេសនេះត្រូវកាត់បន្ថយការចំណាយនៅក្នុងតំបន់ ដោយសារតែសម្ពាធថវិកាដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 ។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើឥណ្ឌូនេស៊ីលោកស្រី Siti Nurbaya Bakar បាននិយាយថា ថវិកាចំនួន ១០៣.៨ លានដុល្លារត្រូវបានផ្តល់ក្រោមកម្មវិធី REDD+ ដែលជាគម្រោងអភិរក្សព្រៃឈើដែលគាំទ្រដោយ UN ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើការរីកចម្រើនរបស់ឥណ្ឌូនេស៊ីពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហាថា « ការត្រួតពិនិត្យភ្លើងឆេះព្រៃ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ
- អាជីវកម្មអាជីវកម្ម August 28, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc (THAI) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំជើងហោះហើរពិសេសផ្ទាល់ពីប្រទេសចំនួន ៦ និងទឹកដីទៅកាន់ភូកេត ក្រោមផែនការរបស់រដ្ឋាភិបាលថៃក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវវិស័យទេសចរណ៍ នេះបើយោងតាមប្រធានស្តីទីរបស់ THAI លោក Chansin Treenuchagron ។ ប្រទេស និងទឹកដីចំនួន ៦ រួមមាន៖ ដាណឺម៉ាក អាល្លឺម៉ង់ អង់គ្លេស សាធារណរដ្ឋកូរ៉េ ជប៉ុន និងហុងកុង (ចិន)។ លោក Chansin Treenuchagron បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះអាចធ្វើការហោះហើរចំនួន ២
- សេដ្ឋកិច្ចវៀតណាមបង្កើតម៉ាស៊ីន «ATM ម៉ាស់» ហើយដាក់ពង្រាយពាសពេញក្រុងហាណូយ ដើម្បីចែកម៉ាស់ឥតគិតថ្លៃដល់ប្រជាពលរដ្ឋសេដ្ឋកិច្ច August 28, 2020 Chan Sreyny
ចាប់តាំងពីផ្ទុះឡើងវីរុស Covid-19 នៅក្នុងប្រទេសមកវៀតណាមបានដាក់ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាល និងជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារការរាតត្បាតពីវីរុសនេះ។ ជាក់ស្ដែងកាលពីពេលកន្លងមកវៀតណាមបានបង្កើតម៉ាស៊ីន ATM អង្ករ ក្នុងការផ្ដល់អង្ករដល់ប្រជាជនដែលខ្វះខាត ហើយកាលពីពេលថ្មីៗនេះវៀតណាមបានបង្កើតម៉ាស៊ីន ATM ម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋថែមទៀត។ យោងតាមសារព័ត៌មាន vietnamplus បានឲ្យដឹងថា ម៉ាស៊ីន ATM ម៉ាស់នេះមានប្រព័ន្ធស្កេនមុខ មានន័យថា នៅពេលអ្នកស្រុកមកទទួលម៉ាស់ ម៉ាស៊ីននឹងស្កេនមុខរបស់ពួកគេ។ ហើយនៅពេលម៉ាស៊ីនស្កេនរួច អ្នកស្រុកអាចចុចប៊ូតុងដើម្បីទទួលបានម៉ាស់ដោយឥតគិតថ្លៃ។ ម៉ាស៊ីន ATM ម៉ាស់ជាច្រើនត្រូវបានដាក់ឲ្យប្រតិបត្តិការនៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុង ហាណូយ កាលពីពេលថ្មីៗនេះ ដែលនឹងចែកចាយម៉ាស់ចាប់ពីម៉ោង ៨ ព្រឹកដល់ ៥ ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។ ជាមួយគ្នានេះដែរម៉ាស់សរុបចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ចលនាទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលឈប់សម្រាក ៥ ថ្ងៃសងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាលពីពេលថ្មីៗនេះ បានចាក់បញ្ចូលទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអាមេរិកទៅក្នុងវិស័យទេសចរណ៍។ តួលេខនេះត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំមួយ ដើម្បីពិនិត្យឡើងវិញនូវសកម្មភាពទេសចរណ៍ក្នុងស្រុកក្នុងកំឡុងពេលឈប់សម្រាករយៈពេល ៥ ថ្ងៃដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែសីហា ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍។ តួលេខប៉ាន់ស្មានត្រូវបានបង្កើតឡើងពីភ្ញៀវទេសចរក្នុងស្រុកចំនួន ១.៤៥ លាននាក់ ដែលបានមកទស្សនាកម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា។ ជាមួយគ្នានេះ ក្រសួងក៏បានកត់ត្រាផងដែរថា ក្នុងចំណោមភ្ញៀវទេសចរណ៍ក្នុងស្រុកសរុបមានចំនួន ១៤,០០០ នាក់ជាជនបរទេស៕ ប្រភព៖ ក្រសួងព័ត៌មាន
- អាជីវកម្មអាជីវកម្ម August 27, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសចរណ៍ AirAsia X បាននិយាយថា ខ្លួនត្រូវការការគាំទ្រពីម្ចាស់បំណុល នៅពេលដែលការខាតបង់កាន់តែជ្រៅទៅៗ ដោយសារការរីការាលដាលនៃជំងឺរាតត្បាត Covid-19 ។ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៣០៥.២ លានរីងហ្គីត (៧៣.២ លានដុល្លារអាមេរិក) សម្រាប់ត្រីមាសខែមេសា ដល់ខែមិថុនា បើធៀបនឹងនឹងឆ្នាំមុនមានការខាតបង់សុទ្ធចំនួន ២០៧.១ លានរីងហ្គីត។ ប្រាក់ចំណូលបានធ្លាក់ចុះ ៩១.៤ លានរីងហ្គីតស្មើនឹង ៩១% ។ ក្រុមហ៊ុន AirAsia X បាននិយាយថា ខ្លួនបន្តប្រឈមនឹងឧបសគ្គសាច់ប្រាក់ងាយរងគ្រោះ និងស្វែងរកការពន្យារពេលការទូទាត់ និងសម្បទានពីអ្នកផ្គត់ផ្គង់ អ្នកជួល និងអ្នកអោយខ្ចីដោយនឹងអនុវត្តការកាត់បន្ថយប្រាក់ខែបន្ថែមទៀតនៅខែក្រោយ។ AirAsia
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 27, 2020 Chan Sreyny
លោក Jeff Bezos ដែលត្រូវបានគេស្គាល់ថាជាអ្នកមានជាងគេបំផុតនៅលើពិភពលោកនោះ ឥឡូវនេះកាន់តែវ៉ាដាច់គេឯង ហើយកាន់តែមានទ្រព្យសម្បត្តិច្រើនជាងមុនទៅទៀត។ កាលពីព្រឹកថ្ងៃពុធកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនកើតចេញពីវេបសាយលក់សៀវភៅធម្មតាៗ និងតូចមួយបានឈានដល់ចំណុចកំពូលមួយ ដែលមិនទាន់មាននរណាអាចឈានដល់នោះទេអស់ជិត ៤ ទសវត្សមកហើយ។ ទស្សាវដ្ដី Forbes បានតាមដានទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ ជាមួយនឹងភាគហ៊ុនក្រុមហ៊ុន Amazon ដែលបានកើនឡើង ២% គិតត្រឹមរសៀលថ្ងៃពុធម្សិលមិញ ហើយទ្រព្យសម្បត្តិសុទ្ធរបស់ Bezos បានកើនឡើង ៤.៩ ពាន់លានដុល្លារ ដែលធ្វើឱ្យបុរសវ័យ ៥៦ ឆ្នាំរូបនេះ ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលទទួលបានទ្រព្យសម្បត្តិ ២០០ ពាន់លានដុល្លារ។ គិតត្រឹមម៉ោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2020 Chan Sreyny
យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េខាងត្បូង បានបង្ហាញថា បរិមាណនៃការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នា ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺ Covid-19 ។ សន្ទស្សន៍បរិមាណនាំចេញ បានធ្លាក់ចុះ ០.៧% ក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដោយបន្តធ្លាក់ចុះអស់រយៈពេល ៤ ខែគិតចាប់តាំងពីខែមេសា នេះបើយោងតាមធនាគារកូរ៉េ (BOK) ។ បរិមាណនាំចេញសម្រាប់គ្រឿងម៉ាស៊ីន ឧបករណ៍ដឹកជញ្ជូន និងវាយនភ័ណ្ឌបានធ្លាក់ចុះទ្វេដង ប៉ុន្តែតួលេខសម្រាប់កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច និងឧបករណ៍អុបទិកបានកើនឡើងនៅពេលប្រជាជនត្រឡប់មកធ្វើការនៅផ្ទះ និងរៀនតាមអ៊ីនធឺរណេតខណៈមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ ចំពោះតម្លៃនៃការនាំចេញបានធ្លាក់ចុះ ៨.៦% ក្នុងខែកក្កដា បើធៀបនឹងឆ្នាំមុនដោយការធ្លាក់ចុះសម្រាប់ខែទី៥ ជាប់ៗគ្នា។ តោះបីជាយ៉ាងនេះក្ដី
- ទេសចរណ៍ទេសចរណ៍ August 27, 2020 Chan Sreyny
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃចាំបាច់ត្រូវទាក់ទាញភ្ញៀវទេសចរបរទេសឲ្យត្រឡប់មកវិញ និងមានប្រព័ន្ធគ្រប់គ្រងការស្វាគមន៍មួយដែលមានជាស្រេច ដូច្នេះប្រជាជនក្នុងតំបន់អាចចាប់ផ្ដើមរកប្រាក់បានម្ដងទៀត។ លោកបានមានប្រសាសន៍ថា ការវិលត្រលប់របស់ភ្ញៀវទេសចរបរទេសនឹងចាប់ផ្ដើមជាមួយនឹងចំនួនភ្ញៀវដែលមានកំណត់ ដើម្បីសាកល្បងវិធានការគ្រប់គ្រងជំងឺរបស់ប្រទេសដែលនឹងមានលក្ខណៈទូលំទូលាយ។ លោកបានព្យាយាមបន្ធូរបន្ថយការព្រួយបារម្ភនានា ដែលភ្ញៀវទេសចរណ៍អាចនាំយកមកនូវរលកទីពីរនៃជំងឺកូវីដ-១៩ ប៉ុន្តែឧត្តមសេនីយ៍រូបនេះ បាននិយាយថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យភ្ញៀវទេសចរមកដល់ ហើយធ្វើអ្វីតាមដែលពួកគេចង់បាន ដូចពេលមុនៗនោះទេ។ លោកបានបន្តថា ប្រទេសថៃនឹងមានបែបបទសម្រាប់ភ្ញៀវទេសចរដើម្បីបំពេញ ជើងហោះហើរត្រូវតែតាមដានឲ្យបានដិតដល់ ហើយនៅពេលដែលពួកគេទៅដល់គោលដៅរបស់ពួកគេ ទីតាំងរបស់ពួកគេនឹងត្រូវបានបញ្ជាក់ ហើយពួកគេនឹងត្រូវតម្រូវឲ្យនៅដាច់ដោយឡែកពីអ្នកដទៃ។ នាយករដ្ឋមន្រ្តីរូបនេះបានអះអាងថា ការវិលត្រឡប់របស់ភ្ញៀវទេសចរ គឺចាំបាច់សម្រាប់ប្រទេសនេះណាស់ ព្រោះប្រសិនបើយើងមិនធ្វើអ្វីម្យ៉ាងទេនោះ អ្វីៗនឹងកាន់តែអាក្រក់ទៅៗ ទីប្រជុំជននឹងត្រូវបិទទ្វារ និយោជិកនឹងត្រូវបញ្ឈប់ពីការងារ ដូច្នេះតើរដ្ឋាភិបាលអាចមាលទ្ធភាពជួយពួកគេបានដោយរបៀបណា? ទោះបីជាយ៉ាងណាក្ដី លោកបានផ្តល់ការធានាថា










