- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2020 Chan Sreyny
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានស្នើរដ្ឋាភិបាលឱ្យរឹតបន្តឹងព្រំដែនបន្តទៀត ដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនករណីនាំចូលនៃជំងឺរាតត្បាត Covid-19 ។ អគ្គនាយករងនៃទីភ្នាក់ងារសុខាភិបាលរបស់ក្រសួងម៉ាឡេស៊ី Noor Hisham Abdullah បាននិយាយនៅថ្ងៃទី ២៦ ខែសីហាថា ក្នុងចំណោម ២៤ ករណីនៃការឆ្លងថ្មីចំនួន ៥០ ដែលបានកត់ត្រាចាប់តាំងពីថ្ងៃទី ២០ ខែសីហា សុទ្ធតែជាករណីនាំចូល។ លោក Abdullah បានមានប្រសាសន៍ថា ចំនួនករណីបែបនេះកំពុងកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះរដ្ឋាភិបាលមិនគួរបន្ធូរបន្ថយព្រំដែនទេ ប៉ុន្តែរឹតបន្តឹងវាបន្តទៀត។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលកំពុងឃ្លាំមើលយ៉ាងដិតដល់នូវស្ថានភាពនៅតាមប្រទេស និងដែនដីមួយចំនួនដូចជា៖ សាធារណរដ្ឋកូរ៉េ ហុងកុង ជប៉ុន អូស្រ្តាលី និងនូវែលសេឡង់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2020 Chan Sreyny
រហូតមកដល់ពេលនេះ កម្ពុជាអាចនាំចេញទំនិញកសិកម្មទៅកាន់ទីផ្សារកូរ៉េរហូតដល់ទៅ ១៨ មុខ ខណៈដែលប្រទេសបានទទួលគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មពីប្រទេសដដែលនេះរហូតដល់ទៅ ៣៦ គម្រោង ។ ព័ត៌មាននេះត្រូវបានបញ្ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ជាមួយនឹង លោក ផាក ហឿងយ៉ុង ( Park Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា កសិផលកម្ពុជាទាំង ១៨ប្រភេទ ដែលបាននាំចេញទៅកាន់ទីផ្សារកូរ៉េរួមមាន គ្រាប់ស្វាយចន្ទី ស្ករត្នោត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob មានប្រសាសន៍ថា តម្រូវការចាំបាច់ដើម្បីទ្រទ្រង់ការងារនឹងនៅតែជាអាទិភាពកំពូលមួយសម្រាប់ប្រទេសសិង្ហបុរី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ យោងតាមលោកប្រធានាធិបតីបានឱ្យដឹងថា ការគ្របដណ្តប់ដោយជំងឺ Covid-19 បានធ្វើឱ្យកម្មកររបស់សិង្ហបុរីប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ។ ដើម្បីបង្កើតការងារបន្ថែមទៀត ប្រទេសនេះត្រូវការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួនជាបន្ទាន់ និងស្វែងរកមធ្យោបាយថ្មីៗដើម្បីធានានូវជីវភាពរស់នៅរបស់ប្រជាជនខ្លួន។ លោកស្រី Yacob បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសិង្ហបុរីគួរតែពិចារណាវិធីពង្រឹងបណ្តាញសុវត្ថិភាពសង្គម ដើម្បីជួយឱ្យប្រជាជនអាចទប់ទល់នឹងហានិភ័យនៅក្នុងជីវិតរបស់ពួកគេឱ្យបានប្រសើរជាងមុន។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន សិង្ហបុរីត្រូវការធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍ដំណើរការជាបណ្តើរៗ ពង្រឹងការតភ្ជាប់ឌីជីថលក្នុងតំបន់ និងពង្រឹងភាពធន់បន្ថែមទៀតនៅក្នុងវិស័យសំខាន់ៗដូចជា៖ ការគ្រប់គ្រងស្បៀងអាហារ ការថែរទាំសុខភាព និងការគ្រប់គ្រងចង្វាក់ផ្គត់ផ្គង់ដើម្បីបង្កើតសន្ទុះសម្រាប់ប្រភពកំណើនថ្មី។ កន្លងមកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុសិង្ហបុរីលោក Heng Swee Keat បាននិយាយថា រដ្ឋាភិបាលសិង្ហបុរីនឹងចំណាយថវិកាចំនួន ៨
- បុគ្គលជោគជ័យបុគ្គលជោគជ័យ August 26, 2020 Chan Sreyny
គិតមកទល់ថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៤ លាននាក់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers ។ ហើយកាលពីឆ្នាំ២០១៨ មហាសេដ្ឋី Bill Gates បានព្រមានថាពិភពលោកមិនបានត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត ដែលយើងគ្រប់គ្នាបានយកចិត្តទុកដាក់ និងព្រួយបារម្ភនោះទេ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយវេជ្ជសាស្ត្រ Massachusetts និងទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេសថ្មី (NEJM) នៅថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០១៨ លោក Gates បាននិយាយថា៖ « លោកជឿជាក់ថា ពិភពលោកនឹងត្រូវការការត្រៀមសម្រាប់ជំងឺរាតត្បាតតាមរបៀបដូចទៅនឹងការត្រៀមសម្រាប់សង្រ្គាម »។ លោកបានបន្តថា ការរៀបចំនេះរួមមាន ការធ្វើត្រាប់តាមឆាកល្បែងសង្គ្រាម
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ Covid-19 រយៈពេលពីរខែបន្ថែមទៀតដើម្បីបន្តជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា កម្មវីធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ជុំទី២ គិតចាប់ពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហានេះ តាមរយៈការប្រើប្រាស់សេវាកម្មផ្ទេរប្រាក់វីង នឹងបើកផ្តល់សាច់ប្រាក់ដែលជាថវិកាជាតិចំនួន ៣០ លានដុល្លារអាមេរិកជូនដល់ប្រជាជនចំនួនជាង ២.៦ លាននាក់។ ទំហំថវិកានេះ មានការកើនឡើងពី ២៦ លានដុល្លារអាមេរិកនៅខែកក្កដា និង ២៣ លានដុល្លារអាមេរិកនៅខែមិថុនា ដោយសារមានការកើនឡើងនៃគ្រួសារក្រីក្រ តាមរយៈការកំណត់អត្តសញ្ញាណតាមការស្នើសុំចំនួនប្រមាណ ៦ ម៉ឺនគ្រួសារបន្ថែម។ កម្មវិធីជំនួយសង្គមពិសេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2020 Chan Sreyny
គណៈរដ្ឋមន្រ្តីថៃបានចុះហត្ថលេខាលើការផ្ដល់មូលនិធិចំនួន ១ ពាន់លានបាត (ប្រមាណជិត ៣២ លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ។ ដោយការចាក់បញ្ចូលសាច់ប្រាក់ទៅវិទ្យាស្ថានវ៉ាក់សាំងជាតិនេះគឺបានមកពីថវិកាសង្រ្គោះបន្ទាន់ឆ្នាំ២០២០។ ទោះបីជាយ៉ាងនេះក្ដី ក៏នៅតែមានការព្រួយបារម្ភថា ប្រទេសនេះនៅតែប្រឈមនឹងហានិភ័យនៃរលកទីពីរ ដោយសារការបង្កើនល្បឿននៃការរីករាលដាល Covid-19 នៅក្នុងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក បើទោះបីជាប្រទេសធ្វើបានយ៉ាងល្អក្នុងការទប់ស្កាត់វីរុសក៏ដោយ។ ប៉ុន្តែវ៉ាក់សាំងឥឡូវត្រូវបានគេមើលឃើញថា ជាតម្រូវការចាំបាច់ដើម្បីឱ្យប្រទេសថៃបើកឡើងវិញនូវទេសចរណ៍អន្តរជាតិ និងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសនេះ។ គួរម្លឹកផងដែរថា ករណីដំបូងនៃវីរុស Covid-19 នៅខាងក្រៅប្រទេសចិនត្រូវបានកត់ត្រានៅក្នុងប្រទេសថៃកាលពីខែមករា ហើយនៅពេលចំនួនអ្នកឆ្លងកាន់តែច្រើន រដ្ឋាភិបាលបានដាក់ការហាមឃាត់យ៉ាងតឹងរ៉ឹងដែលហាក់ដូចជាបានគ្រប់គ្រងវីរុសដោយជោគជ័យ ប៉ុន្តែបានបំផ្លាញសេដ្ឋកិច្ចជាពិសេសនៅក្នុងតំបន់ដែលពឹងផ្អែកខ្លាំងលើទេសចរណ៍អន្តរជាតិ។ យោងតាមរបាយការណ៍មួយនៅប្រទេសថៃធនាគារថៃព្យាករថា សេដ្ឋកិច្ចរបស់ ប្រទេសនេះនឹងធ្លាក់ចុះ ៥.៣% នៅឆ្នាំនេះ។ ទន្ទឹមនឹងនេះកាលពីខែមេសា គណៈកម្មាធិការជាតិចាក់វ៉ាក់សាំងបានអនុម័តប្លង់មេមួយ
- ទេសចរណ៍កោះបាលីរបស់ឥណ្ឌូនេស៊ី នឹងមិនបើកទទួលភ្ញៀវទេសចរបរទេសនៅខែកញ្ញាដូចការគ្រោងទុកទេ អាចពន្យាររហូតដល់ចុងឆ្នាំទេសចរណ៍ August 26, 2020 Chan Sreyny
ផែនការបើកកោះបាលីឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី ១១ ខែកញ្ញា ត្រូវបានពន្យារពេលបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចចិត្តរង់ចាំរហូតដល់ចុងឆ្នាំ ២០២០ នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះអភិបាលក្រុងបាលីលោក Wayan Koster បាននិយាយថា រដ្ឋាភិបាលនៅតែហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឱ្យធ្វើដំណើរទៅបរទេសយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ ២០២០ ដោយបន្ថែមថា ស្របតាមគោលនយោបាយនេះកោះបាលីក៏មិនអាចបើកទ្វារទទួលទេសចរបរទេសបានដែរ។ លោក Koster បានបន្ថែមថា រដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការរបស់ខេត្តក្នុងការបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារវិស័យទេសចរណ៍ឡើងវិញ ប៉ុន្តែកោះបាលីគួរតែប្រុងប្រយ័ត្ន។ បន្ទាប់ពីការសម្រេចចិត្តនេះ កោះបាលីត្រូវបានគេនិយាយថា កំពុងផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក ក្នុងគោលបំណងដើម្បីធ្វើឱ្យផ្លូវរបស់ខ្លួនឆ្ពោះទៅរកភាពរលូន និងការងើបឡើងវិញនៃសេដ្ឋកិច្ច។ ជំងឺរាតត្បាត Covid-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កោះបាលីដែល ៨០% ពឹងផ្អែកលើវិស័យទេសចរណ៍។ សេដ្ឋកិច្ចរបស់កោះបាលីបានធ្លាក់ចុះ ១០.៩៨%
- អាជីវកម្មអាជីវកម្ម August 26, 2020 Chan Sreyny
Tata Starbucks បានបើកហាងថ្មីចំនួនពីរនៅក្នុងប្រទេសឥណ្ឌាដែលដំណើរការ និងប្រតិបត្តិការងារដោយស្រ្តីទាំងស្រុង ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការដោះស្រាយភាពមិនស្មើភាពគ្នាជាប្រព័ន្ធនៅក្នុងឱកាសសម្រាប់ស្ត្រីនៅក្នុងប្រទេស។ Tata Starbucks ត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា ៥០/៥០ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Tata Consumer Products និង សាជីវកម្ម Starbucks ដែលជាម្ចាស់និងប្រតិបត្តិការសាខាហាងកាហ្វេ Starbucks នៅឥណ្ឌា។ យោងតាមការចុះផ្សាយរបស់សាព័ត៌មាន retailnews ហាងកាហ្វេ Starbucks ចំនួន ២ ដែលមានបុគ្គលិកជាស្រីទាំងអស់នោះ បានបើកដំណើរការនៅទីក្រុង Delhi និង Mumbai ហើយការបើកនេះ ជាជំហានឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់ Tata










