នៅឆមាសទី១ ក្នុងអំឡុងពេលមានវិបត្តិកូវីដនេះ ការវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់
សេដ្ឋកិច្ច August 28, 2020 Chan Sreyny

យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យមានគម្រោងសាងសង់ចំនួន ២,៥២២ គម្រោងដែលមានតម្លៃជាង ៣.៨៤ ពាន់លានដុល្លារ។

តួលេខនេះបានបង្ហាញពីការកើនឡើងប្រហែល ១៣% បើប្រៀបធៀបទៅនឹងគម្រោងសាងសង់ចំនួន ២០០០ ដែលមានតម្លៃប្រហែល ៣.៣៩ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ។ ក្នុងចំណោមការវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០២០ គម្រោងសាងសង់ប្រមាណ ២០០០ គម្រោងមានទឹកប្រាក់ ៧៧៤ លានដុល្លារកើនឡើង ១៤៣% ត្រូវបានអនុញ្ញាតដោយរដ្ឋបាលក្រុង និងខេត្ត។ ដោយឡែកគម្រោងសាងសង់ចំនួន ២០៧ ដែលនៅសល់មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិកត្រូវបានផ្តល់ការអនុញ្ញាតពីថ្នាក់ក្រសួង៕

ប្រភព៖ ក្រសួងព័ត៌មាន