ព័ត៌មានចុងក្រោយ
  • ថៃ កំពុងពិចារណាឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរហូតដល់ ៩ ខែប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    យោងតាមលោក Boon Vanasin មកពីមន្ទីពេទ្យ Thonburi Healthcare Group​​ នៅប្រទេសថៃបានឱ្យដឹងថា ក្រុមមន្រ្តីថៃកំពុងពិចារណាលើការណែនាំនៃការស្នាក់នៅរយៈពេលវែង ដែលអាចឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅក្នុងប្រទេសថៃរហូតដល់ទៅ ៩ ខែ។ រាល់ការមកដល់ត្រូវចំណាយពេល ១៤ ថ្ងៃនៅក្នុងកន្លែងដាច់ដោយឡែកមួយនៅភូកេត (ឬទីតាំងផ្សេងទៀតប្រសិនបើភូកេតទទួលបានភ្ញៀវទេសចរលើសកម្រិត) និងឆ្លងកាត់ការធ្វើតេស្ត Covid-19 ជាច្រើនដង។ ប៉ុន្តែប្រសិនបើពួកគេមានបំណងធ្វើដំណើរហួសកោះភូកេតនោះ ការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃទៀតនឹងត្រូវបានបន្ថែម។ ប្រសិនបើពួកគេធ្វើតេស្តិ៍អវិជ្ជមានបន្ទាប់ពីការនៅដាច់ដោយឡែកអស់រយៈពេល ២១ ថ្ងៃពួកគេអាចធ្វើដំណើរជុំវិញប្រទេសថៃដោយសេរី។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Traisulee Traisoranakul បានបញ្ជាក់ថា គម្រោងនេះត្រូវបានទទួលស្គាល់កាលពីសប្តាហ៍មុន ប៉ុន្តែព័ត៌មានលម្អិតនៅមិនទាន់ដំណើរការនៅឡើយទេ ហើយក៏គ្មានអ្វីត្រូវបានបញ្ជាក់ផងដែរ។

  • TikTok អាចនឹងមិនត្រូវបានលក់ទៅឲ្យ  Microsoft ឬ ក្រុមហ៊ុនអាមេរិកណាមួយឡើយ បើសិនចិនអនុវត្តបែបនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 31, 2020 Chan Sreyny

    ការរឹតបន្តឹងថ្មីដ៏តឹងតែងដោយប្រទេសចិនទៅលើការនាំចេញបច្ចេកវិទ្យាអាចនឹងបញ្ឈប់ការលក់ប្រតិបត្តិការកម្មវិធីចែកចាយវិដេអូ TikTok ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិន។ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យម្ចាស់ប្រតិបត្តិការ TikTok លក់ប្រតិបត្តិការនៅអាមេរិកឲ្យទៅក្រុមហ៊ុនអាមេរិកណមួយ ក្រោមហេតុផលថា TikTok គឺជាការគំរាមកំហែងជាតិ ព្រោះវាអាចចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន។ យ៉ាងណាមិញកាលពីថ្ងៃសុក្រន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្មចិន ជាមួយក្រសួងវិទ្យាស្ថាស្រ្តនិងបច្ចេកវិទ្យាបានចេញផ្សាយរួមគ្នានូវកាតាឡុកបច្ចេកវិទ្យាដែលត្រូវបានកែសំរួលដែលជាកម្មវត្ថុនៃការហាមឃាត់ការនាំចេញ ឬការដាក់កម្រិត ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចេកវិទ្យា AI ដែលប្រើក្នុងកម្មវិធី TikTok ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា ចាំបាច់ត្រូវមានការវិភាគដោយប្រុងប្រយ័ត្ន ដើម្បីដឹងថាតើការចរចារការលក់គួរតែបញ្ឈប់ ឬ យ៉ាងណា។ ខណៈសារព័ត៌មាននេះបានដកស្រង់សម្ដីអ្នកជំនាញជនជាតិចិនដែលបានចង្អុលបង្ហាញថា ByteDance កាន់កាប់បច្ចេកវិទ្យា AI និងបច្ចេកវិទ្យាវិភាគទិន្នន័យដែលអាចជាកម្មវត្ថុនៃការរឹតត្បិតថ្មី។

  • ការវិនិយោគបរទេសរបស់វៀតណាមធ្លាក់ចុះ ១៣.៧% ដែលពុំធ្លាប់មាននៅក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    ការវិនិយោគបរទេសនៅប្រទសវៀតណាមចំនួន ១៩.៥ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះដោយមានការធ្លាក់ចុះ ១៣.៧% បើធៀបនឹងឆ្នាំមុន នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម។ ជាក់ស្ដែងប្រទេសវៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១,៧៩៧ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩.៧ ពាន់លានដុល្លារ ហើយបានឃើញគម្រោងវិនិយោគផ្ទាល់ពីប្រតិបត្តិការចំនួន ៧១៨ និងបានបង្កើនមូលធនរបស់ពួកគេចំនួន ៤.៩ ពាន់លានដុល្លារអាមេរិក។ នៅចន្លោះខែមករា និងសីហា វិនិយោគិនបរទេសក៏បានចំណាយប្រាក់ចំនួន ៤.៩ ពាន់លានដុល្លារដើម្បីទិញភាគហ៊ុន ឬចូលរួមវិភាគទានដើមទុនដល់ក្រុមហ៊ុនវៀតណាមដែលមានការធ្លាក់ចុះ ៤៨.២% ។ ទន្ទឹមនឹងនេះ ក្នុងចំណោមទឹកប្រាក់វិនិយោគចំនួន ១១.៤ ពាន់លានដុល្លារដែលមានចំនួន ៧១.១%

  • ការពិត ៥ យ៉ាងដែលអ្នកមិនបានដឹងពីមហាសេដ្ឋីហុងកុង Li Ka-Shing ដែលមិនចេះនឿយហត់​ដើម្បីកសាងអាណាចក្ររបស់គាត់អស់ជិត ៧ ទសវត្ស បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 31, 2020 Chan Sreyny

    មហាសេដ្ឋីហុងកុងវ័យ ៩២ឆ្នាំ លោក លី កាស៊ីង បានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០១៨ បន្ទាប់ពីធ្វើការដោយមិនចេះនឿយហត់​ដើម្បីកសាងអាណាចក្ររបស់គាត់អស់រយៈពេលជិត ៧ ទសវត្ស។ លោកបានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុនហុងកុង CK Hutchison Holdings Ltd និងក្រុមហ៊ុន CK Asset Holdings Ltd នៅក្នុងខែឧសភាឆ្នាំដដែលនោះ។ ខណៈរឿងរ៉ាវរបស់លោក លី កាស៊ីង ជនភៀសខ្លួនសម័យសង្គ្រាមដែលកើតចេញពីការលក់សាប៊ូ ក្លាយជាអ្នកសាងសង់អាគារខ្ពស់ៗ បានធ្វើឱ្យគាត់មានឈ្មោះបោះសំឡេងល្បីល្បាញនៅអាស៊ី ដែលមនុស្សគ្រប់គ្នាស្គាល់។ ប៉ុន្តែនៅមានការពិត ៥ យ៉ាងដែលយើងទាំងអស់គ្នាអាចនឹងមិនបានដឹងពីគាត់ ហើយរឿងទាំងនោះមានដូចជា៖ ១.មហាសេដ្ឋីរូបនេះកើតនៅឆ្នាំនាគ ឬខ្មែរហៅថា(ឆ្នាំរោង)៖ ប្រហែលជាភាពវាងវៃ

  • ថៃ​ជឿជាក់ថាតម្រូវការដំឡូងមីក្រៀមរបស់ខ្លួននឹងកើនឡើងក្នុងពេលឆាប់ៗនេះ ខណៈចិនកំពុងត្រូវការខ្លាំង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    យោងតាមលោក Boonchai Srichaiyongpanich ប្រធានសមាគមពាណិជ្ជកម្មថៃបានឱ្យដឹងថា តម្រូវការដំឡូងមីក្រៀមនឹងកើនឡើងឆាប់ៗនេះ ដោយសារប្រទេសចិនកំពុងត្រូវការស្តុកដំឡូងមីពី ២០០ ទៅ ៣០០ លានតោនសម្រាប់ផលិតគ្រឿងស្រវឹង។ លោក Boonchai បាននិយាយថា « យើងប៉ាន់ស្មានថា ចិននឹងមានដំឡូងមីក្រៀមតែ ៥០ លានតោនប៉ុណ្ណោះនៅសល់ក្នុងស្តុក ហើយនឹងមានការនាំចូលយ៉ាងច្រើនពីប្រទេសថៃ »។ « ដោយអាចជួយជម្រុញតម្លៃដំឡូងមីស្រស់ពីតម្លៃតក្រោម ២ បាតក្នុងមួយគីឡូក្រាមដល់ ២.៥ បាតក្នុងមួយគីឡូក្រាម »។ លោក Boonchai បានបន្ថែមទៀតថា មូលហេតុដែលបណ្តាលឱ្យមានបញ្ហានេះ គឺដោយសារការឡើងថ្លៃពោតសម្រាប់ធ្វើចំណីសត្វ ដូច្នេះហើយបានជាចិនប្រើប្រាស់ដំឡូងមីក្រៀមសម្រាប់ផលិតគ្រឿងស្រវឹង។ លោកបានបន្ថែមថា

  • ឆ្នេរពយជំទាវម៉ៅក្នុងខេត្តព្រះសីហនុនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងពេលខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 31, 2020 Chan Sreyny

    ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់បម្រើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ខណៈឆ្នេរថ្មីនេះមានទេសភាពស្អាត ទីធ្លាធំទូលាយ និងមានភាពងាយស្រួលក្នុងការងូតទឹកកម្សាន្ត។ នេះបើ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីនេះ​។ លោក តាំង សុចិត្រគ្រឺស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្តបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានរៀបចំផែនការមេ ដើម្បីឲ្យឆ្នេរពយជំទាវម៉ៅនេះ កាន់តែមានភាពទាក់ទាញ។ តាមផែនការអាជ្ញាធរនឹងរៀបចំតុបតែងហេដ្ឋារចនាសម្ព័ន្ធសួនច្បារ បន្ទប់ទឹក និងការដាក់ពង្រាយធុងសំរាមឱ្យត្រឹមត្រូវបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន។ បន្ថែមពីនេះលោកបានលើកឡើងដូច្នេះថា៖ « អ៊ីចឹងឆ្នេរដែលទាក់ទាញបំផុត នៅថ្ងៃក្រោយយើងគឺឆ្នេរពយជំទាវម៉ៅហ្នឹង ហើយកន្លែងហ្នឹងគឺយើងនឹងរៀបចំរមណីយដ្ឋានឆ្នេរដែលមានសកម្មភាពកម្សាន្ត Beach Volleyball អាចមានកន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាតហើយអាចនឹងសិក្សារៀបចំទៅ Food street ស្ដង់ដារវិថីម្ហូបអាហារ ។ អាចរៀបចំសកម្មភាពកម្សាន្តផ្សេងៗពេលយប់

  • រដ្ឋាភិបាលនឹងដាក់ចេញនូវផែនការហិរញ្ញប្បទានជិត ៦០០ លានដុល្លារ ដើម្បីជួយសហគ្រាសធុនតូចនិងមធ្យមឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    រដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវផែនការហិរញ្ញប្បទានដែលមានទឹកប្រាក់ជិត ៦០០ លានដុល្លារអាមេរិក ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការទប់ស្កាត់នឹងការរាតត្បាតជំងឺកូវីដ-១៩ ខណៈពេលដែលជំរុញការអភិវឌ្ឍរយៈពេលវែង និងកំណើនសហគ្រាសធុនតូច និងមធ្យម។ យោងតាមទិន្នន័យចុងក្រោយដែលផ្តល់ដោយក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ច រដ្ឋាភិបាលគ្រោងនឹងត្រៀមថវិកាប្រមាណ ៦០០ លានដុល្លារអាមេរិកសម្រាប់ថវិកានៅឆ្នាំនេះ តាមរយៈធនាគារពាណិជ្ជដែលគ្រប់គ្រងដោយរដ្ឋាភិបាលចំនួនពីរ (ធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ និងធនាគារសហគ្រាសធុនតូចនិងមធ្យម) ។ រួមទាំងស្ថាប័នហិរញ្ញវត្ថុពាណិជ្ជកម្ម សហគ្រាសធុនតូចនិងមធ្យមនៅក្នុងតំបន់ដែលពិបាក ជាមួយអាទិភាពដែលមានសក្តានុពលអភិវឌ្ឍន៍ពង្រីកប្រាក់កម្ចី។ ជាមួយ​គ្នានេះផែនការហិរញ្ញប្បទានពាក់ព័ន្ធរួមមាន ការផ្ដល់ប្រាក់កម្ចីចំនួន ៥០ លានដុល្លារអាមេរិកតាមរយៈធនាគារអភិវឌ្ឍកសិកម្មនិងជនបទ (ARDB) និងដាក់ចេញនូវផែនការហិរញ្ញប្បទានរួមគ្នាដែលមានតម្លៃ ១០០ លានដុល្លារអាមេរិកតាមរយៈកិច្ចសហប្រតិបត្តិការរបស់ធនាគារធុនតូចនិងមធ្យមជាមួយស្ថាប័នហិរញ្ញវត្ថុពាណិជ្ជកម្ម ដោយរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ៥០ លានដុល្លារអាមេរិក, ការបង្កើតកម្មវិធីធានាឥណទាន (Credit Guarantee)

  • ការចាកចេញរបស់នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នឹងបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងលើសេដ្ឋកិច្ច និងប្រទេសជប៉ុនទាំងមូល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    ការលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នឹងធ្វើឲ្យរយៈពេលនៃភាពមិនប្រាកដប្រជាកាន់តែអូសបន្លាយពេលវែងសម្រាប់សេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក។ ក្រៅពីនេះរទាំងបញ្ហាជាច្រើនដូចជា វាសនាគោលនយោបាយសេដ្ឋកិច្ច «Abenomics» និងការកែទម្រង់រដ្ឋធម្មនុញ្ញដែលបានស្វែងរកជាយូរមកហើយ ក៏ដូចជាការប្រឆាំងគ្នាដ៏ខ្លាំងក្លាដែលអាចកើតមានចំពោះអ្នកស្នងតំណែងរបស់លោក។ លោក Abe ដែលជានាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនបានប្រកាសកាលពីថ្ងៃសុក្រថា លោកមានបំណងចុះចេញពីតំណែងបន្ទាប់ពីបានកាន់តំណែងរយៈពេល ៨ ឆ្នាំ ដោយលើកឡើងពីហេតុផលសុខភាព នៅពេលប្រទេសនេះកំពុងព្យាយាមដោះស្រាយជាមួយជំងឺរាតត្បាត COVID-19 ដែលជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងជម្លោះភូមិសាស្ត្រនយោបាយជាមួយប្រទេសជិតខាងដូចជាចិន រុស្ស៊ី និងកូរ៉េខាងត្បូង។ ជាមួយគ្នានេះទីផ្សារក្នុងស្រុកបានបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភរួចទៅហើយ ខណៈសន្ទស្សន៍ Topix របស់ទីក្រុងតូក្យូកាលពីថ្ងៃសុក្របានកើនឡើងវិញច្រើនជាងមួយភាគរយ តែនៅតែធ្លាក់ចុះដល់ ១.៥% ក្នុងការជួញដូរពេលរសៀល។ ទន្ទឹមនឹងនេះដែរប្រាក់យ៉េនរបស់ជប៉ុនដែលជារូបិយប័ណ្ណមានសុវត្ថិភាពក្នុងការទិញ នៅតែរឹងមាំគឺ ០.៣% ស្មើនឹង