ការវិនិយោគបរទេសនៅប្រទសវៀតណាមចំនួន ១៩.៥ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះដោយមានការធ្លាក់ចុះ ១៣.៧% បើធៀបនឹងឆ្នាំមុន នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម។
ជាក់ស្ដែងប្រទេសវៀតណាម បានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១,៧៩៧ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩.៧ ពាន់លានដុល្លារ ហើយបានឃើញគម្រោងវិនិយោគផ្ទាល់ពីប្រតិបត្តិការចំនួន ៧១៨ និងបានបង្កើនមូលធនរបស់ពួកគេចំនួន ៤.៩ ពាន់លានដុល្លារអាមេរិក។ នៅចន្លោះខែមករា និងសីហា វិនិយោគិនបរទេសក៏បានចំណាយប្រាក់ចំនួន ៤.៩ ពាន់លានដុល្លារដើម្បីទិញភាគហ៊ុន ឬចូលរួមវិភាគទានដើមទុនដល់ក្រុមហ៊ុនវៀតណាមដែលមានការធ្លាក់ចុះ ៤៨.២% ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទឹកប្រាក់វិនិយោគចំនួន ១១.៤ ពាន់លានដុល្លារដែលមានចំនួន ៧១.១% ត្រូវបានបញ្ចូលទៅក្នុងវិស័យកែច្នៃ និងផលិតកម្ម ១៤.៩% នៅក្នុងវិស័យអចលនទ្រព្យ និង ៧% ទៀតចូលទៅក្នុងវិស័យអគ្គិសនី និងឧស្ម័ន ទឹកក្តៅ ចំហាយ និងផលិតកម្ម និងចែកចាយម៉ាស៊ីនត្រជាក់។ ក្នុងចំណោមប្រទេស និងតំបន់ចំនួន ៧០ ដែលមានគម្រោងវិនិយោគដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះប្រទេសសិង្ហបុរី គឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់វៀតណាម ដែលមានទឹកប្រាក់ចំនួន ៤.៦ ពាន់លានដុល្លារដែលស្មើនឹង ៤៧.២% នៃការវិនិយោគសរុប បន្ទាប់មកប្រទេសកូរ៉េខាងត្បូងមានចំនួនជាង ១០.៧% និងចិនមានចំនួន ១០.៥% ៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


