- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2020 Chan Sreyny
គិតត្រឹមខែសីហា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ជាតិលេខ ៥ សម្រេចបានប្រមាណ ៤២.៩៩% ហើយ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា កសិដ្ឋានទឹកដោះគោថ្មីមួយនៅខេត្តតាកែវ នឹងចាប់ផ្ដើមផលិតពេញលេញនៅចុងឆ្នាំ២០២០ ដែលនឹងចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលទឹកដោះគោពីបរទេស។ កសិដ្ឋានចិញ្ចឹមគោដែលមានតម្លៃ ១៥ លានដុល្លារអាមេរិកត្រូវបានវិនិយោគដោយក្រុមហ៊ុន Khmer Fresh Milk Co. , Ltd លើផ្ទៃដីជាង ៣០០ ហិកតានៅស្រុកបាទី ខេត្តតាកែវ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់កសិដ្ឋានដែលមានឈ្មោះថា គីរីសួ (Kirisu) កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុនលើផលិតផលទឹកដោះគោនេះ។ លោកបានមានប្រសាសន៍ថា ការវិនិយោគនេះនឹងចូលរួមចំណែកផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុក និងលើកកម្ពស់ដំណើរការកែច្នៃក្នុងស្រុក។ មិនតែប៉ុណ្ណោះក៏នាំមកនូវបច្ចេកវិទ្យាទំនើបនៅក្នុងខ្សែសង្វាក់ផលិតកម្មទឹកដោះគោពីបរទេសមកកម្ពុជាដម្បីបង្កើនសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2020 Chan Sreyny
យោងតាមលទ្ធផលនៃការស្ទង់មតិឯកជននៅថ្ងៃអង្គារ ទី ១ ខែកញ្ញា បានបង្ហាញថា សកម្មភាពផលិតកម្មរបស់ប្រទេសចិន បានកើនឡើងក្នុងខែសីហា ក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជិត ១ ទសវត្ស។ នៅក្នុងរបាយការណ៍រួមរបស់ Caixin និង IHS Markit បាននិយាយថា ការពង្រីកនៅក្នុងខែសីហា គឺលឿនបំផុតចាប់តាំងពីខែមករា ឆ្នាំ ២០១១ ។ លោក Wang Zhe សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Caixin Insight Group បាននិយាយថា « តម្រូវការ និងការផ្គត់ផ្គង់ផលិតកម្មបានបន្តស្ទុះងើបឡើងវិញ ហើយតម្រូវការនៅក្រៅប្រទេសបានចាប់ផ្តើមកើនឡើង »។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះនៅក្នុងត្រីមាសពីខែមេសា ដល់ខែមិថុនា ជាមួយនឹងការធ្លាក់ចុះដ៏ធំបំផុតរបស់ប្រទេសនេះ ដោយសារតែសកម្មភាពសេដ្ឋកិច្ចបានជាប់គាំងចំពេលមានការផ្ទុះឡើងនៃវីរុស Covid-19។ ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានបង្ហាញថា សេដ្ឋកិច្ចបានធ្លាក់ចុះ ២៣.៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីប្រទេសឥណ្ឌាបានចាប់ផ្ដើមបញ្ចេញស្ថិតិប្រចាំត្រីមាសក្នុងឆ្នាំ១៩៩៦ ។ សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាកំពុងជួបការលំបាកចាប់តាំងប្រទេសនេះបានដាក់ចេញនូវការវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 កាលពីខែមីនា។ ជាមួយគ្នានេះតួលេខផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាសម្រាប់ត្រីមាសនេះ គឺអាក្រក់បំផុតក្នុងចំណោមបណ្តាប្រទេសអាស៊ីដែលបានចេញផ្សាយទិន្នន័យ។ យ៉ាងណាមិញដើម្បីស្រោចស្រង់សេដ្ឋកិច្ច ក៏ដូចជាផលិតផលក្នុងស្រុករដ្ឋាភិបាលបាននិងកំពុងបន្ធូរបន្ថយវិធានការបិទទ្វារប្រទេសជាដំណាក់កាលចាប់តាំងពីខែមិថុនា។ ប៉ុន្តែនៅតែមានករណីថ្មីជិត ៨០,០០០ ករណីកំពុងត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃនៅក្នុងប្រទេស ខណៈសេដ្ឋកិច្ចទំនងជាចុះកិច្ចសន្យានៅឆ្នាំសារពើពន្ធនេះ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ September 1, 2020 Khmernote
ភ្នំពេញ [ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០] – ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ជា “ធនាគារពាណិជ្ជឆ្នើមប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២០” ពីស្ថាប័នអន្តរជាតិ International Banker ហើយនេះ គឺជាពានរង្វាន់ទី៤ ដែលធនាគារនេះទទួលបាន បន្ទាប់ពីបានក្លាយជាធនាគារពាណិជ្ជពេញលេញត្រឹមរយៈពេល២ឆ្នាំតែប៉ុណ្ណោះ។ គួររំលឹកផងដែរ នៅមុននេះ ធនាគារទទួលបានពានរង្វាន់និយោជកល្អបំផុតចំនួន០៣។ Financial Publishing Limited គឺជាក្រុមហ៊ុនអាណាព្យាបាលនៃ International Banker ហើយក៏ជាប្រភពឈានមុខគេនៃការវិភាគនិងមតិយោបល់ទូទាំងពិភពលោកលើវិស័យធនាគារ ហិរញ្ញវត្ថុ និងកិច្ចការពិភពលោក។ ពានរង្វាន់ International Banker នេះ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់បុគ្គល
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2020 Chan Sreyny
ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ នឹងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងនៅឆ្នាំក្រោយ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តរឹតត្បិតអ្នកទេសចរបរទេសមិនឱ្យចូលប្រទេស នេះបើយោងតាមធនាគារថៃ BOT ។ លោក Don Nakornthab នាយកជាន់ខ្ពស់នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយបាននិយាយថា ការមកដល់របស់ភ្ញៀវបរទេសអាចនឹងធ្លាក់ចុះពីការប៉ាន់ស្មាន ៨ លាននាក់នៅឆ្នាំនេះ និង ១៦ លាននាក់នៅឆ្នាំក្រោយដោយសារទស្សនវិស័យទេសចរណ៍។ លោកបន្តថា ភាពខុសគ្នានៃការមកដល់របស់ភ្ញៀវបរទេសចំនួន ១.៣ លាននាក់នៅឆ្នាំនេះ នៅក្នុងការព្យាករណ៍ពីធនាគារកណ្តាល និងអង្គការរដ្ឋទាំងពីរនឹងធ្វើឱ្យ GDP របស់ថៃធ្លាក់ចុះ ០.៥% ។ ប្រទេសថៃមិនបានទទួលភ្ញៀវទេសចរណ៍បរទេសក្នុងរយៈពេល ៤ ខែជាប់គ្នានៅក្នុងខែកក្កដា ដោយសារការរឹតបន្តឹងការធ្វើដំណើរអន្តរជាតិនៅតែមាន ដើម្បីការពារប្រឆាំងនឹងការផ្ទុះឡើងជាលើកទី២ នៃជំងឺរាតត្បាត Covid-19
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2020 Chan Sreyny
ក្នុងរយៈពេល០៨ ខែនៃឆ្នាំ២០២០ នេះ បរិមាណអង្ករនាំចេញសរុបមានចំនួន ៤៤៨,២០៣ តោន ដែលមានការកើនឡើងចំនួន ១០៦,១៥៨ តោន (ជាង ៣១.០៤%) ច្រើនជាងបរិមាណនាំចេញក្នុងរយៈពេល ០៨ខែ កាលពីឆ្នាំ២០១៩ ដែលមានចំនួន ៣៤២,០៤៥តោន នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះអង្ករក្រអូបគ្រប់ប្រភេទដែលបាននាំចេញមានចំនួន ៣៥២,៨០២ តោន ស្មើនឹង ៧៨.៧១% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៨៩,៦៩៩តោន ស្នើនឹង ២០.០១% អង្ករចំហុយមានចំនួន ៥,៦៧៩តោន ស្មើនឹង ១.២៧%
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 31, 2020 Chan Sreyny
យោងតាមសមាគមផ្សព្វផ្សាយម្រេចកំពតបានឲ្យដឹងថា ទិន្នផលម្រេចកំពតដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានធ្លាក់ចុះដល់ ៩០ តោននៅចុងរដូវប្រមូលផលឆ្នាំនេះ ដែលធ្លាក់ចុះពី១២៥ ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីចុងសប្ដាហ៍មុន។ លោក ងួន ឡាយ ប្រធានសមាគមបានមានប្រសាសន៍ថា ការធ្លាក់ចុះនៃទិន្នផលម្រេច គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុដែលនឹកស្មានមិនដល់។ ខណៈបច្ចុប្បន្នសមាគមនមានអ្នកដាំដុះម្រេចចំនួន ៦៨នាក់ ដែលមានចម្ការម្រេចសរុបជាង ២៩០ ហិកតា។ ជាមួយគ្នានេះ ម្រេចកំពតមានបីប្រភេទគឺខ្មៅ តម្លៃ ១៥០០ដុល្លារ ក្រហម តម្លៃ ២៥០០ដុល្លារ និង ស ដែលមានតម្លៃ ២៨០០ដុល្លារក្នុងមួយតោន។ ចំណែកឯទីផ្សារសំខាន់ៗសម្រាប់ម្រេចកំពតរបស់កម្ពុជា គឺប្រទេសនៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក









