ព័ត៌មានចុងក្រោយ
  • ផលិតផលក្នុងស្រុកសរុបរបស់បារាំងធ្លាក់ចុះ ១៣.៨% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដោយសារផលប៉ះពាល់នៃវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសបារាំង បានធ្លាក់ចុះ ១៣.៨% នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះដោយសារតែផលប៉ះពាល់នៃវិធានការទប់ស្កាត់ការពារការរាតត្បាតនៃជំងឺ Covid-19 នេះបើយោងតាមវិទ្យាស្ថានស្ថិតិរបស់បារាំង INSEE បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា។ INSEE បាននិយាយថា « ការធ្លាក់ចុះនៃ GDP ក្នុងឆមាសទី១ នៃឆ្នាំ ២០២០ ឆ្លុះបញ្ចាំងពីការបិទសកម្មភាពមិនសំខាន់នៅក្នុងបរិបទនៃការបិទទ្វារ ដែលបានអនុវត្តនៅពាក់កណ្តាលខែមីនា និងដើមខែឧសភា»។ សេដ្ឋកិច្ចរបស់បារាំងបានធ្លាក់ចុះ ៥.៩% នៅក្នុងត្រីមាសទី១ និង ០.២% នៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្រោយសង្គ្រាមដ៏អាក្រក់បំផុត។ ទន្ទឹមនឹងនេះ INSEE

  • អ្នកជំនាញធនាគារពិភពលោក៖ ប្រទេសវៀតណាមពូកែក្នុងការឆ្លៀតយកផលចំណេញពីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    ប្រទេសវៀតណាមតែងតែទទួលបានផលប្រយោជន៍ពីវិបត្តិកូវីដ-១៩ ដើម្បីពន្លឿនការកែទម្រង់ បោះជំហានទៅមុខយ៉ាងលឿន និងកាន់តែរីកចម្រើន នេះបើយោងតាមប្រសាសន៍របស់សេដ្ឋវិទូនិងជាអ្នកដឹកនាំកម្មវិធីសម្រាប់ធនាគារពិភពលោក គឺលោក Jacques Morisset។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្ដល់ឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក Morisset បានពន្យល់ពីមូលហេតុដែល​ធនាគារពិភពលោកបានទទួលស្គាល់វៀតណាមជា ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោមួយ ដែលទទួលបានជោគជ័យបំផុតក្រៅពីប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី និងថៃ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន។ លោកបាននិយាយថា ក្នុងអំឡុងឆ្នាំ ២០១០-២០១៩ អត្រាកំណើនសេដ្ឋកិច្ចនៅវៀតណាមបានឈរនៅលំដាប់ទី២ លើពិភពលោកបន្ទាប់ពីចិន។ មិនត្រឹមតែប្រទេសវៀតណាមមានការរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតនូវផលិតផល និងការងារជាច្រើនផងដែរ ដែលនេះបង្ហាញឲ្យឃើញថា ប្រទេសវៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំង។ ចំពោះភាពជោគជ័យនេះលោក Morisset បានិយាយថា បានបង្កើតឡើងដោយសាររឿងពីរដែលវៀតណាមធ្វើបានយ៉ាងល្អដោយទីមួយ គឺវិស័យកសិកម្ម

  • ប្រាក់ចំណូលពាណិជ្ជកម្មរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងលើស ៣៣៦.២ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 31, 2020 Chan Sreyny

    យោងតាមការិយាល័យស្ថិតិទូទៅវៀតណាមបានឱ្យដឹងថា​ ការនាំចេញ-នាំចូលរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣៣៦.៣២ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងដែលជាការកាត់បន្ថយប្រចាំឆ្នាំ ០.៣% ។ វិស័យក្នុងស្រុកនៅតែជាចំណុចដ៏ល្អប្រសើរបស់វៀតណាម ដោយការនាំចេញមានតម្លៃ ៦០.៨ ពាន់លានដុល្លារដែលមានការកើនឡើងប្រចាំឆ្នាំ ១៥.៣% និងនាំចូល ៧២.០៥ ពាន់លានដុល្លារកើនឡើង ២.៩% ។ ការនាំចេញក្នុងរយៈពេល ៨ ខែគិតជាទឹកប្រាក់ប្រមាណ ១៧៤.១១ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក គឺជាប្រទេសនាំចូលធំជាងគេរបស់វៀតណាម ដោយទិញទំនិញមានតម្លៃ ៤៦.៧ ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងប្រចាំឆ្នាំ ១៩% បន្ទាប់មកគឺចិន (២៧ ពាន់លានដុល្លារអាមេរិក) សហភាពអ៊ឺរ៉ុប (២២.៩

  • USAID ប្រកាស​ផ្តល់ជំនួយថ្មីបន្ថែមចំនួន ១០ លានដុល្លារអាមេរិកដល់មូលនិធិ «ភាពជាដៃគូ និងទំនាក់ទំនងគ្នាជាមួយវិស័យឯកជនទាក់ទងនឹងមេរោគកូវីដ ១៩» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2020 Chan Sreyny

    ក្រសួងការបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាស​ផ្តល់មូលនិធិ «ភាពជាដៃគូ និងទំនាក់ទំនងគ្នាជាមួយវិស័យឯកជន ទាក់ទងនឹងមេរោគកូវីដ ១៩» ជាមួយនិងថវិកាជំនួយថ្មីបន្ថែមចំនួន ១០ លានដុល្លារអាមេរិក ។ ការដាក់បញ្ចូលថវិកានេះ គឺដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងឆ្លើយតបជាបន្តរបស់ (USAID) ដែលជួយដល់ភាពងាយរងគ្រោះបំផុតរបស់ពិភពលោក ការបំផ្លិចបំផ្លាញដែលបានបង្កឡើងដោយវីរុសដ៏សាហាវនេះ ដោយធ្វើការជាមួយសភាមូលនិធិនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារវីរុសនេះ។ មូលនិធិនេះនឹងបង្កើតនូវដំណើរការជាផ្លូវការ និងមានតម្លាភាពដើម្បីបង្ហាញនូវដំណោះស្រាយផ្នែកឯកជនដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីកាត់បន្ថយផលប៉ះពាល់បន្ទាប់បន្សំនៃកម្មវិធីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បន្ទាប់មកវានឹងផ្តល់ជាគ្រាប់ពូជនូវដំណោះស្រាយជោគជ័យបំផុត នៅក្នុងបរិបទក្រសួងការបរទេស និងកម្មវិធីសកលរបស់ទីភ្នាក់ងារ USAID ។ ជាមួយនឹងសេចក្តីប្រកាសនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងស្តីពី ឱកាសផ្តល់ថវិកាដល់វិស័យឯកជនដើម្បីបង្ហាញពីវិធីសាស្រ្ត ផលិតផល និងគំនិត ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ

  • រដ្ឋាភិបាលថៃ នឹងកាត់បន្ថយពន្ធយ៉ាងច្រើនលើប្រាក់ចំណូល ដើម្បីជំរុញឲ្យប្រជាពលរដ្ឋប្តូរពីរថយន្តចាស់ទៅថ្មី ឬ រថយន្តអគ្គិសនី ក្រោមហេតុផលនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2020 Chan Sreyny

    រដ្ឋាភិបាលថៃនឹងផ្ដល់ការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលិក និងក្រុមហ៊ុន ដើម្បីឲ្យពួកគេមានលទ្ធភាពផ្លាស់ប្ដូររថយន្តចាស់មកប្រើរថយន្តថ្មី ឬ រថយន្តអគ្គិសនី នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Suriya Juangroongruangkit នៅក្នុងសិក្ខាសាលាស្តីពី“ ជំនាន់ថ្មីនៃស្វ័យប្រវត្តិកម្ម” ដែលរៀបចំដោយកាសែត Krungthep Turakij កាលពីថ្ងៃព្រហស្បតិ៍។ នាឱកាសនោះរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះបានមានប្រសាសន៍ថា ផែនការនេះនឹងត្រូវអនុវត្តចំពោះរថយន្តដែលបានប្រើប្រាស់ចាប់ពី ១៥ឆ្នាំឡើងទៅ ដែលនឹងជំរុញការលក់រថយន្តថ្មី និងយានយន្តអគ្គិសនី។ លើសពីនេះ ក្រសួងក៏មានគោលបំណងកែច្នៃរថយន្តដែលប្រើរួចឡើងវិញផងដែរ។ ពាក់ព័ន្ធជាមួយការលើកទឹកចិត្តពន្ធនេះ រដ្ឋាភិបាលនឹងផ្ដល់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរហូតដល់ ១០០,០០០ បាត (ប្រមាណជាង ៣,២០០ដុល្លារ) សម្រាប់ក្រុមហ៊ុន និងបុគ្គលិកដែលចូលរួមក្នុងគម្រោងនេះ ដែលនឹងត្រូវស្នើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីក្នុងរយៈពេល ២ ឬ ៣ ខែខាងមុខ។

  • ក្រុមហ៊ុន ហ្គោលវែល ខាភីថល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Sun Hill Assets ដើម្បីនាំភាពរុងរឿងសម្រាប់កម្ពុជា និងម៉ាឡេស៊ី PR
    PR
    PR August 29, 2020 Chan Sreyny

    ក្រុមហ៊ុន ហ្គោលវែល ខាភីថល បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នាលើភាពជាដៃគូអាជីវកម្ម ជាមួយក្រុមហ៊ុនម៉ាឡេស៊ី Sun Hill​ Assets ដែលជាអនុស្សរណៈយោគយល់គ្នាដំបូងគេនៅកម្ពុជា រវាងក្រុមហ៊ុនឈ្មួញជើងសាក្នុងតំបន់ដែលមានស្ដង់ដារលំដាប់ពិភពលោក និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យអន្តរជាតិ។ តាមរយៈការចុះហត្ថលេខានេះ ក្រុមហ៊ុនទាំងពីរនឹងជួយបង្កើនសមត្ថភាពគ្នាទៅវិញទៅមកក្នុងដំណើរឆ្ពោះទៅមុខរួមគ្នាដើម្បីសម្រេចបាននូវផលប្រយោជន៍រួម និងនាំមកនូវភាពជោគជ័យសម្រាប់ទីផ្សារឧបករណ៍និស្សន្ទនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងតាមរយៈកម្មវិធីអនឡាញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្រៅពីក្រុមហ៊ុនភាគីដែលត្រូវចុះហត្ថលេខា ក៏មានការអញ្ជើញចូលរួមជាអធិបតី និងជាសក្ខីភាព ដោយឯកឧត្ដម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា ឯកឧត្ដម សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត វិន ភក្ដី

  • ក្រុម​ហ៊ុន​ដ៏ធំរបស់សាធារណរដ្ឋកូរ៉េ គ្រោងបេីករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យនៅប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2020 Chan Sreyny

    ក្រុម​ហ៊ុន​ដ៏ធំរបស់សាធារណរដ្ឋកូរ៉េ គ្រោងបេីករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យនៅប្រទេសកម្ពុជា នេះបើយោងតាមមន្រ្តីស្ថានទូតខ្មែរប្រចាំសាធារណដ្ឋកូរ៉េ។ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋកូរ៉េបាន​ឱ្យ​ដឹង​ថា​ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជាជូនប្រតិភូក្រុមហ៊ុន People &Person ដឹកនាំដោយលោក Lee Jinho ប្រធានក្រុមហ៊ុន ដែលបាននឹងកំពុងមមាញឹកផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់ ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខារពេទ្យថ្មីៗបន្ថែមទៀត ដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប។​ មន្ត្រី​ដដែល​បាន​បន្ត​ថា​ ការអូសទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង

  • ឡាវទំនងជាខាតបង់ប្រាក់ចំណូលជាង ៤៨៣ លានដុល្លារពីការនាំចេញ ដោយសារការវាយប្រហារនៃជំងឺ Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 29, 2020 Chan Sreyny

    ប្រទេសឡាវ ទំនងជានឹងខាតបង់ថវិកាប្រហែល ៤៨៣.៣ លានដុល្លារនៃប្រាក់ចំណូលដែលបានមកពីការនាំចេញរបស់ខ្លួន ឬ ស្មើនឹង​ ៨.៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ដោយសារការាតត្បាតនៃជំងឺ Covid-19 ។ យោងតាមក្រសួងឧស្សាហកម្ម​ និងពាណិជ្ជកម្មឡាវបានឲ្យដឹងថា រដ្ឋាភិបាលឡាវបានកំណត់គោលដៅបង្កើនការនាំចេញដល់ ៦,៤២២ លានដុល្លារ ប៉ុន្តែការនាំចេញរបស់ឡាវក្នុងរយៈពេល ៧ ខែដំបូងនេះមានចំនួន ២,៣១៦ លានដុល្លារ។ តម្លៃនៃការនាំចេញក្នុងខែកក្កដា គឺល្អប្រសើរបើប្រៀបធៀបនឹងខែមីនា មេសា ឧសភា និងមិថុនា នៅពេលដែលរដ្ឋាភិបាលឡាវបានចាប់ផ្តើមចាត់វិធានការ ដើម្បីបើកអាជីវកម្មឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺ Covid-19 ។ ទន្ទឹមនឹងនេះ ប្រទេសឡាវនៅតែប្រឈមនឹងឱនភាពពាណិជ្ជកម្មដ៏ធំមួយ ខណៈក្នុងអំឡុងពេល