USAID ប្រកាស​ផ្តល់ជំនួយថ្មីបន្ថែមចំនួន ១០ លានដុល្លារអាមេរិកដល់មូលនិធិ «ភាពជាដៃគូ និងទំនាក់ទំនងគ្នាជាមួយវិស័យឯកជនទាក់ទងនឹងមេរោគកូវីដ ១៩»
សេដ្ឋកិច្ច August 29, 2020 Chan Sreyny

ក្រសួងការបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រកាស​ផ្តល់មូលនិធិ «ភាពជាដៃគូ និងទំនាក់ទំនងគ្នាជាមួយវិស័យឯកជន ទាក់ទងនឹងមេរោគកូវីដ ១៩» ជាមួយនិងថវិកាជំនួយថ្មីបន្ថែមចំនួន ១០ លានដុល្លារអាមេរិក ។

ការដាក់បញ្ចូលថវិកានេះ គឺដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងឆ្លើយតបជាបន្តរបស់ (USAID) ដែលជួយដល់ភាពងាយរងគ្រោះបំផុតរបស់ពិភពលោក ការបំផ្លិចបំផ្លាញដែលបានបង្កឡើងដោយវីរុសដ៏សាហាវនេះ ដោយធ្វើការជាមួយសភាមូលនិធិនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់លើសេដ្ឋកិច្ចដោយសារវីរុសនេះ។

មូលនិធិនេះនឹងបង្កើតនូវដំណើរការជាផ្លូវការ និងមានតម្លាភាពដើម្បីបង្ហាញនូវដំណោះស្រាយផ្នែកឯកជនដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីកាត់បន្ថយផលប៉ះពាល់បន្ទាប់បន្សំនៃកម្មវិធីប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ បន្ទាប់មកវានឹងផ្តល់ជាគ្រាប់ពូជនូវដំណោះស្រាយជោគជ័យបំផុត នៅក្នុងបរិបទក្រសួងការបរទេស និងកម្មវិធីសកលរបស់ទីភ្នាក់ងារ USAID ។

ជាមួយនឹងសេចក្តីប្រកាសនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងស្តីពី ឱកាសផ្តល់ថវិកាដល់វិស័យឯកជនដើម្បីបង្ហាញពីវិធីសាស្រ្ត ផលិតផល និងគំនិត ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ដែលមានសក្តានុពលក្នុងការធ្វើមាត្រដ្ឋាន។ តាមរយៈឱកាសនេះក្រសួងការបរទេសសហរដ្ឋអាមេរិក និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) មានបំណងភ្ជាប់ដៃគូវិស័យឯកជនដែលមានសក្តានុពលជាមួយការិយាល័យក្នុងស្រុក និងបេសសកម្មនៅបរទេសដើម្បីបង្កើនការរួមគ្នារវាងវិស័យឯកជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធ្វើមាត្រដ្ឋាននិងផ្តល់លទ្ធផល។

សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលវេលានៃការប្រកាសនេះក្រសួងការបរទេសនិងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្តេជ្ញារួមគ្នានូវថវិកាចំនួនជាង ១.៦ ពាន់លានដុល្លារសម្រាប់ការឆ្លើយតបជាសកលទៅនឹងវីរុស Covid-19 ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម៕

អត្ថបទ៖ លីនី
ប្រភព៖ usembassy