ព័ត៌មានចុងក្រោយ
  • ជប៉ុននឹងពិចារណាលើការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការបង្កើតវ៉ាក់សាំងរបស់ ​COVAX Facility ដែលកំពុងអភិវឌ្ឍវ៉ាក់សាំងចែកដល់ប្រទេសក្រីក្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២០ នេះថា ប្រទេសជប៉ុននឹងចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិមួយក្នុងគោលបំណងធានានូវលទ្ធភាពទទួលបានវ៉ាក់សាំងដ៏មានសក្ដានុពលជាសកលសម្រាប់ប្រយុទ្ធប្រឆាំ​ងនឹងវីរុស Covid-19។ COVAX Facility ដែលជាផ្នែកដ៏សំខាន់មួយក្នុងការទ្រទង់ការផលិតវ៉ាក់សាំងរបស់វិទ្យាស្ថាន (Gavi),(CEPI) និង (WHO) នឹងបញ្ជូនមូលនិធិដែលផ្ដល់ដោយបណ្ដាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងពាក់ព័ន្ធទៅនឹងកម្មវិធីឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួន ដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងដែលនឹងត្រូវផ្តល់ជូនដល់ប្រទេសដែលមានប្រាក់ចំណូលទាប។ យោងតាមផែនការដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ខ្លួនសង្ឃឹមថានឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២​ ពាន់លានដូសនៅទូទាំងពិភពលោកនៅចុងឆ្នាំ២០២១ ដែលគ្របដណ្តប់យ៉ាងហោចណាស់ ២០ ភាគរយនៃចំនួនប្រជាជននៃប្រទេសនីមួយៗដែលចូលរួម។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលជប៉ុននឹងពិចារណាលើការគាំទ្រហិរញ្ញវត្ថុក្នុងការបង្កើតវ៉ាក់សាំងមានសក្តានុពលចំនួន ៩ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី២ ដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាល ប៉ុន្តែមន្រ្តីមិនបានបង្ហាញពីចំនួនទឹកប្រាក់ដែលខ្លួននឹងវិនិយោគនោះទេ។ លោក Katsunobu Kato រដ្ឋមន្រ្តីក្រសួងសុខាភិបាលការងារ

  • ហាងទាំងអស់នៅអង់គ្លេស នឹងត្រូវគិតថ្លៃថង់ប្លាស្ទិចចាប់ពីខែមេសា ឆ្នាំ ២០២១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីការពារមហាសមុទ្រពីកាកសំណល់ប្លាស្ទិច រដ្ឋាភិបាលអង់គ្លេសបានសម្រេចថា ហាងទាំងអស់នៅក្នុងប្រទេសត្រូវតែគិតថ្លៃ ១០ ផេន (ប្រហែល ១៣ សេនដុល្លារ) សម្រាប់ការប្រើប្រាស់ថង់ប្លាស្ទិចចាប់ពីខែមេសា ខាងមុខនេះ។ រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃទី ៣១ ខែសីហាថា ការបង់ពន្ធថ្មីលើថង់ផ្លាស្ទិកនឹងត្រូវអនុវត្តចំពោះហាងតូចៗទាំងអស់ ក៏ដូចជាផ្សារទំនើបធំៗផងដែរ។ ស្ថិតិផ្លូវការចុងក្រោយបង្ហាញពីការយកពន្ធបច្ចុប្បន្ន បាននាំឱ្យមានការកាត់បន្ថយ ៩៥% នៃការលក់កាបូបប្លាស្ទិកនៅក្នុងផ្សារទំនើបធំៗ របស់ប្រទេសចាប់តាំងពីឆ្នាំ ២០១៥ ។ គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះហាងលក់ឥវ៉ាន់តូចៗរាប់ពាន់មិនចាំបាច់គិតថ្លៃប្លាស្ទិចទេ ប៉ុន្តែមានមនុស្សជាច្រើនធ្វើដូច្នេះដោយស្ម័គ្រចិត្ត។ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងធ្វើឱ្យចក្រភពអង់គ្លេសខិតទៅជិតមហិច្ឆតារបស់ខ្លួន ដើម្បីលុបបំបាត់កាកសំណល់ប្លាស្ទិចដែលអាចជៀសវាងបានតាមរយៈផែនការបរិស្ថានរយៈពេល ២៥ ឆ្នាំ៕ អត្ថបទ៖ នីតា ប្រភព៖​

  • 7-Eleven ម៉ាឡេស៊ីនៅតែរក្សានូវកម្រិតប្រាក់ចំណេញរបស់ខ្លួន​ដដែល បើទោះបីជាមានការផ្ទុះឡើងនៃជំងឺ Covid-19 ក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 1, 2020 Chan Sreyny

    ម៉ាតលក់រាយ 7-Eleven នៅប្រទេសម៉ាឡេស៊ី បានរក្សានូវកម្រិតប្រាក់ចំណេញរបស់ខ្លួន បើទោះបីជាមានផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺ Covid-19 ក៏ដោយ។ ប្រាក់ចំណេញប្រចាំឆ្នាំនៅក្នុងឆមាសទី១ របស់ម៉ាតលក់រាយ 7-Eleven មានចំនួន ៥.៨ លានដុល្លារ និងអាជីវកម្មឱសថមានចំនួន ១.៤ លានដុល្លារ។ អាជីវកម្មមួយនេះ នៅតែមានការដំណើរការល្អ ទោះបីជាមានការរឹតត្បិតនៃជំងឺ Covid-19 ដែលបានបង្ខំឱ្យមានការកំណត់ម៉ោង និងការបិទហាងជាបណ្តោះអាសន្នក៏ដោយ។ ប៉ុន្តែ 7-Eleven មិនអាចបើកបាន ២៤ ម៉ោងទេក្នុងអំឡុងពេលមានជំងឺរាតត្បាត។ ខណៈពេលដែលអាជីវកម្មនៅតែទទួលបានប្រាក់ចំណេញ ប៉ុន្តែប្រភេទផលិតផលភាគច្រើនទទួលបានប្រាក់ចំណូលទាប លើកលែងតែថ្នាំជក់ដែលបានកើនឡើង ២២.៧% ។ ក្រុមម្ចាស់អាជីកម្ម 7-Eleven

  • ប្រទេសម៉ាឡេស៊ីទើបតែប្រកាសក្ដៅៗ ថានឹងបិទទ្វារមិនទទួលភ្ញៀវទេសចរពេញមួយឆ្នាំតែម្ដង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 1, 2020 Chan Sreyny

    ប្រទេសម៉ាឡេស៊ីទើបតែប្រកាសពីការរឹតត្បិតការធ្វើដំណើរដែលនឹងត្រូវបន្តរឹតបន្តឹងរហូតដល់ចុងឆ្នាំ២០២០ ហើយភ្ញៀវទេសចរនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនារហូតដល់ការរឹតបន្តឹងត្រូវបានដកចេញ។ បទបញ្ជាត្រួតពិនិត្យចលនាស្តារឡើងវិញរបស់ប្រទេសនេះ ត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី៣១ ខែធ្នូ។ ជាមួយគ្នានេះជនបរទេសដែលមានលិខិតឆ្លងដែនការទូត ឬ ទិដ្ឋាការទេសចរណ៍នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ដំណាច់ឆ្នាំ ដោយពួកគេនឹងមិនប្រឈមនឹងការពិន័យ ឬ ការដាក់ទោសនោះទេ ដរាបណាទិដ្ឋាការរបស់ពួកគេមិនផុតសុពលភាពមុនថ្ងៃទី០១ ខែមករា ខណៈប្រទេសថៃនឹងផ្តល់ឱ្យជនបរទេរសហូតដល់ថ្ងៃទី ២៦ ខែកញ្ញា ដើម្បីដោះស្រាយទិដ្ឋាការដោយខ្លួនឯង ឬចាកចេញពីប្រទេស។ គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី គឺតឹងរឹងណាស់ ពោលគឺអ្នកដំណើរត្រូវការ លិខិតស្នើសុំចូល និងលិខិតធានារ៉ាប់រង ដែលមានការយល់ព្រមពីស្ថានកុងស៊ុលម៉ាឡេស៊ី ឬ ស្ថានទូតក៏ដូចជាទិដ្ឋាការសមស្របមុនពេលចុះចតនៅក្នុងប្រទេស។ ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ មុនពេលតម្រូវឲ្យចូលប្រទេស ចំណែកឯអ្នកទេសចរលំហែមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសទេ។ មិនតែប៉ុណ្ណោះមានតែអ្នកដែលមានគ្រួសារនៅក្នុងប្រទេសម៉ាឡេស៊ី ឬ

  • វីរុសកូរ៉ូណានៅតែវាយប្រហារ លើវិស័យទេសចរណ៍វៀតណាម ខណៈរយៈពេល ៨ខែដំបូងក្នុងឆ្នាំនេះការមកដល់របស់ភ្ញៀវទេសចរធ្លាក់ចុះជាង ៦៦% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 1, 2020 Chan Sreyny

    វីរុស Covid-19 នៅតែវាយប្រហារទៅលើវិស័យទេសចរ​ណ៍របស់វៀតណាម ខណៈរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២០ វៀតណាមទទួលភ្ញៀវទេសចរណ៍បរទេសបានតែ ៣.៨ លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះ ៦៦.៦% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែប្រទេសនេះនូវតែបិទព្រំដែន និងជើងហោះហើររបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ យោងតាមការិយាល័យស្ថិតិជនបរទេសចំនួន ១៦៣,០០០នាក់ បានមកដល់ប្រទេសវៀតណាមក្នុងខែសីហាកើនឡើង ១៦.៩% ពីខែកក្កដា ប៉ុន្តែបានធ្លាក់ចុះ ៩៨.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងក្នុងអំឡុងខែមករា-សីហា ការមកដល់របស់អ្នកដំណើរបរទេសតាមផ្លូវអាកាសបានធ្លាក់ចុះ ៦៥.៧% ខណៈ ៥៨០,៥០០នាក់ ធ្វើដំណើរតាមព្រំដែនបានធ្លាក់ចុះ ៧៤.២% ហើយអ្នកដែលធ្វើដណើរតាមសមុទ្រមានចំនួន ១៤៤,៤០០ ធ្លាក់ចុះ

  • កូវីដ-១៩ បំផ្លាញការងារប្រជាជនជាង ៥ ម៉ឺននាក់នៅជប៉ុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 1, 2020 Chan Sreyny

    យោងតាមក្រសួងការងាររបស់ប្រទេសជប៉ុន បានឱ្យដឹងថា ប្រជាជនជាង ៥ ម៉ឺននាក់នៅក្នុងប្រទេសបានបាត់បង់ ឬកំពុងជិតបាត់បង់ការងារ ដោយសារការរាតត្បាតនៃជំងឺ Covid-19 ។ ក្រសួងការងារជប៉ុន កំពុងពិនិត្យមើលករណីដែលនិយោជិកជួបការលំបាក ក្នុងការធ្លាក់ចុះនៃការលក់ និងការបញ្ឈប់បុគ្គលិករបស់ពួកគេ ឬបដិសេធមិនបន្តកិច្ចសន្យា។ ករណីនេះបានរកឃើញថា មានមនុស្សចំនួន ៥០,២២៦ នាក់បានបាត់បង់ការងារធ្វើនៅចន្លោះខែមករា និងថ្ងៃទី ៣១ ខែសីហា។ ក្រសួងជឿជាក់ថា តួលេខជាក់ស្តែងគឺខ្ពស់ជាងនេះ ពីព្រោះទាំងនេះគ្រាន់តែជាតួលេខនៅក្នុងការិយាល័យការងារក្នុងតំបន់ និងការិយាល័យស្នើរសុំការងារប៉ុណ្ណោះ។ ចំនួននៃការបាត់បង់ការងារ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតនេះបានកើនឡើងដល់ ១០,០០០ នាក់នៅថ្ងៃទី ២២ ខែឧសភា។ ក្រសួងកំពុងជម្រុញឱ្យអាជីវកម្មរក្សាការងារ តាមរយៈការប្រើប្រាស់កម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ហើយគ្រោងនឹងជួយអ្នកអត់ការងារធ្វើឱ្យរកការងារថ្មី៕

  • ថៃ គ្រោងនឹងផ្ដល់នូវការប្រើប្រាស់អ៉ីនធឺណេតឥតគិតថ្លៃនៅតាមតំបន់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 1, 2020 Chan Sreyny

    ក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គម (DES) របស់ថៃគ្រោងនឹងផ្ដល់នូវ Wifi ឥតគិតថ្លៃតាមតំបន់នៅក្នុងទីក្រុង និងតាមបណ្ដាខេត្តដោយចាប់ផ្តើមក្នុងតំបន់ចំនួន ១០ ចាប់ពីថ្ងៃទី ១ ខែតុលា។ ក្រុមហ៊ុនទូរគមនាគមន៍ CAT របស់ថៃ នឹងទទួលខុសត្រូវក្នុងការរៀបចំសេវាកម្ម ដែលនឹងផ្តោតលើតំបន់ចំនួន ៥ នៅទីក្រុងបាងកក​ និង ៥ កន្លែងទៀតនៅតាមខេត្ត។ គ្រោងការណ៍នេះ នឹងផ្តល់អ៉ីនធឺណិតក្នុងល្បឿន ៣០០ មេហ្គាបៃក្នុងមួយវិនាទីសម្រាប់ទាញយក និង ១០០ មេហ្គាបៃសម្រាប់ផ្ទុក។ កម្មវិធីនេះ មានគោលបំណងធ្វើឱ្យប្រជាជននៅតាមតំបន់អាចប្រើប្រាស់ប្រព័ន្ធ WiFi សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសនៅក្នុងរយៈពេលក្រោយការរាតត្បាតនៃជំងឺ Covid-19

  • ឱកាសមាសឱកាសប្រាក់សម្រាប់បណ្ដាប្រទេសអាស៊ាន ខណៈប្រទេសកំពូលសេដ្ឋកិច្ចទាំង ៣ នេះ នឹងបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 1, 2020 Chan Sreyny

    ប្រទេសជប៉ុន អូស្រ្តាលី និងឥណ្ឌា មានបំណងបង្កើតបណ្ដាញផ្គត់ផ្គង់សម្រាប់ផលិតផល និងគ្រឿង​បន្លាស់ដោយមានការចូលរួមពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីសម្រួលដល់ការពឹងផ្អែកលើប្រទេសចិន។ ប្រទេសទាំងបីមានបំណងលើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេ ដោយការទាញយកផលប្រយោជន៍ពីភាពខ្លាំងរបស់ពួកគេរួមមាន៖ សមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ជប៉ុន ធនធានច្រើនរបស់អូស្រ្តាលី ធនធានមនុស្សរបស់ឥណ្ឌានៅក្នុងបច្ចេកវិទ្យាព័ត៌មាន។ ផែនការនេះត្រូវបានរំពឹងថា នឹងកាត់បន្ថយហានិភ័យសន្តិសុខតាមរយៈ​ការអំពាវនាវឲ្យប្រទេសជប៉ុន ឥណ្ឌា និងអូស្រ្តាលី ក៏ដូចជា រដ្ឋជាសមាជិកអាស៊ាន ធ្វើពិពិធកម្មប្រភពផលិតកម្ម និងលទ្ធកម្មរបស់ពួកគេដែលពឹងផ្អែកលើប្រទេសដែលជាក់លាក់ និងមានសេដ្ឋកិច្ចធំៗដូចជា​ប្រទេសចិនជាដើម។ មិនតែប៉ុណ្ណោះក៏មានគោលបំណងមួយទៀតដែរពោលគឺ ដើម្បីកាត់បន្ថយហានិភ័យដែលការនាំចេញ និងនាំចូលនឹងត្រូវផ្អាកនៅពេលដែលជំងឺឆ្លងរីករាលដាល។ ជាក់ស្ដែងបន្ទាប់ពីមានការផ្ទុះឡើងនូវវីរុស Covid-19 ការនាំចូលគ្រឿងបន្លាស់ និងអគ្គិសនីភាគច្រើនមកពីប្រទេសចិនត្រូវបានផ្អាក ហើយការផ្អាកនេះប៉ះពាល់ដល់សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន អូស្រ្តាលី និងឥណ្ឌា។ បន្ថែមពីនេះនៅពេលដែលការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្ត្ររួមទាំងម៉ាស់ ត្រូវបានបង្អាក់ផងដែរ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីបានក្លាយជាបញ្ហា