ម៉ាតលក់រាយ 7-Eleven នៅប្រទេសម៉ាឡេស៊ី បានរក្សានូវកម្រិតប្រាក់ចំណេញរបស់ខ្លួន បើទោះបីជាមានផលប៉ះពាល់ពីការឆ្លងរាលដាលនៃជំងឺ Covid-19 ក៏ដោយ។
ប្រាក់ចំណេញប្រចាំឆ្នាំនៅក្នុងឆមាសទី១ របស់ម៉ាតលក់រាយ 7-Eleven មានចំនួន ៥.៨ លានដុល្លារ និងអាជីវកម្មឱសថមានចំនួន ១.៤ លានដុល្លារ។ អាជីវកម្មមួយនេះ នៅតែមានការដំណើរការល្អ ទោះបីជាមានការរឹតត្បិតនៃជំងឺ Covid-19 ដែលបានបង្ខំឱ្យមានការកំណត់ម៉ោង និងការបិទហាងជាបណ្តោះអាសន្នក៏ដោយ។ ប៉ុន្តែ 7-Eleven មិនអាចបើកបាន ២៤ ម៉ោងទេក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ខណៈពេលដែលអាជីវកម្មនៅតែទទួលបានប្រាក់ចំណេញ ប៉ុន្តែប្រភេទផលិតផលភាគច្រើនទទួលបានប្រាក់ចំណូលទាប លើកលែងតែថ្នាំជក់ដែលបានកើនឡើង ២២.៧% ។ ក្រុមម្ចាស់អាជីកម្ម 7-Eleven រំពឹងថា នឹងស្វែងរកឱកាសបន្ថែមទៀតសម្រាប់កំណើនប្រចាំរបស់ខ្លួនក្នុងឆមាសទី២ ដោយសារតែលក្ខខណ្ឌពាណិជ្ជកម្មបានធូរស្បើយបន្តិចម្តងៗ៕

អត្ថបទ៖ នីតា
ប្រភព៖ retailnews


