វីរុសកូរ៉ូណានៅតែវាយប្រហារ លើវិស័យទេសចរណ៍វៀតណាម ខណៈរយៈពេល ៨ខែដំបូងក្នុងឆ្នាំនេះការមកដល់របស់ភ្ញៀវទេសចរធ្លាក់ចុះជាង ៦៦%
ទេសចរណ៍ September 1, 2020 Chan Sreyny

វីរុស Covid-19 នៅតែវាយប្រហារទៅលើវិស័យទេសចរ​ណ៍របស់វៀតណាម ខណៈរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២០ វៀតណាមទទួលភ្ញៀវទេសចរណ៍បរទេសបានតែ ៣.៨ លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះ ៦៦.៦% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែប្រទេសនេះនូវតែបិទព្រំដែន និងជើងហោះហើររបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។

យោងតាមការិយាល័យស្ថិតិជនបរទេសចំនួន ១៦៣,០០០នាក់ បានមកដល់ប្រទេសវៀតណាមក្នុងខែសីហាកើនឡើង ១៦.៩% ពីខែកក្កដា ប៉ុន្តែបានធ្លាក់ចុះ ៩៨.៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងក្នុងអំឡុងខែមករា-សីហា ការមកដល់របស់អ្នកដំណើរបរទេសតាមផ្លូវអាកាសបានធ្លាក់ចុះ ៦៥.៧% ខណៈ ៥៨០,៥០០នាក់ ធ្វើដំណើរតាមព្រំដែនបានធ្លាក់ចុះ ៧៤.២% ហើយអ្នកដែលធ្វើដណើរតាមសមុទ្រមានចំនួន ១៤៤,៤០០ ធ្លាក់ចុះ ១៥.៩%។

ទន្ទឹមនឹងដែរ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ភ្ញៀវទេសចរអាស៊ីនៅតែមានចំនួនភាគច្រើននៃលំហូរភ្ញៀវទេសចរសរុបជិត ២.៧៦ លាននាក់ធ្លាក់ចុះ ៦៨.៨% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយភ្ញៀវមកពីទ្វីបអឺរ៉ុបមានចំនួន ៦៦៧.,៦០០ នាក់ធ្លាក់ចុះ ៥៤.៨% ខណៈការមកដល់ពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៦៥.៣% ដល់ជិត ២៣៤,៨០០ នាក់ ។ ជាមួយគ្នានេះអ្នកទេសចរប្រមាណ ១០២,៤០០ នាក់មកពីអូសេអានីធ្លាក់ចុះ ៦៥.៤% ខណៈភ្ញៀវមកពីទ្វីបអាហ្រ្វិកជិត ១២,២០០ នាក់ធ្លាក់ចុះ ៥៩.៨% ។



យ៉ាងណាមិញកាលពីពាក់កណ្តាលខែសីហា សមាគមអាជីវកម្មអាកាសចរណ៍វៀតណាម (VABA) បានដាក់ញត្តិទៅរដ្ឋាភិបាលឱ្យបើកផ្លូវហោះហើរអន្តរជាតិទៅកាន់ប្រទេសនានា ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពីវីរុស Covid-19 ។ មិនតែប៉ុណ្ណោះអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានពិភាក្សាជាមួយអាជ្ញាធរនៃប្រទេសមួយចំនួនដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពលើវិធានការត្រួតពិនិត្យ។ ហើយប្រទេសខ្លះបានព្រមព្រៀងបើកផ្លូវអាកាសទៅកាន់ប្រទេសវៀតណាមដោយចាត់វិធានការត្រួតពិនិត្យ៕​

អត្ថបទ៖ លីនី
ប្រភព៖ hanoitimes