ព័ត៌មានចុងក្រោយ
  • តំបន់ដីសណ្ដទន្លេមេគង្គដែលជាមជ្ឈមណ្ឌលកសិកម្មរបស់ប្រទេសវៀតណាមត្រូវការថវិកា ៦.៧ ពាន់លានដុល្លារ សម្រាប់គម្រោងបំរែបំរួលអាកាសធាតុឆ្លាតវៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    ធនា​គារពិភពលោកបាននិយាយថា តំបន់ដីសណ្ដទន្លេមេគង្គដែលជាមជ្ឈមណ្ឌលកសិកម្មរបស់ប្រទេសវៀតណាមត្រូវការថវិកាពី ៤.៧ ទៅ ៦.៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២១-២០២៥ សម្រាប់គម្រោងឆ្លាតវៃ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ របាយការណ៍ដែលចេញផ្សាយដោយធនាគារកាលពីសប្តាហ៍មុននិយាយថា មានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់ដីសណ្តទន្លេមេគង្គដែលមានផ្ទៃដី ៣.៩៤ លានហិកតា (៩.៧ ហិកតា) និងមានប្រជាជនចំនួន ១៧.៥ លាននាក់ ឬ មួយភាគប្រាំនៃប្រជាជនរបស់ប្រទេសនេះ។ ទោះជាយ៉ាងណារដ្ឋាភិបាលចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមជាច្រើន ដែលតំបន់នេះកំពុងជួបប្រទះរួមមាន ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងការទទួលបានទីផ្សារ ការផ្លាស់ប្ដូរនៃការទទួលបានទឹក ការសម្របសម្រួលគ្នារវាងខេត្តខ្សោយ ការបំពុលបរិស្ថាន និងថាម​ពល ជាពិសេសផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ របាយការណ៍បាននិយាយថាតំបន់ដីសណ្តទន្លេមេគង្គត្រូវបានកំណត់ថា ជាតំបន់ដីសណ្តមួយក្នុងពិភពលោកដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ យោងតាមការព្យាករណ៍នៃការប្រែប្រួលអាកាសធាតុឆ្នាំ២០១៦ ដែលចេញដោយក្រសួងធនធានធម្មជាតិ និងបរិស្ថាន ប្រមាណ

  • លោក ដូណាល់ ត្រាំ ប្រកាសថាលោកនឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលកំពុងជួបការលំបាកក្នុងវិបត្តិកូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីម្សិលមិញថា រដ្ឋបាលរបស់លោកនឹងជួយក្រុមហ៊ុនអាកាសចរណ៍អាមេរិកដែលប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃចរាចរណ៍អ្នកដំណើរ ដែលបណ្ដាលមកពីឆ្លងរីករាលដាលនៃវីរុស Covid-19 ប៉ុន្តែលោកមិនបានផ្ដល់ព័ត៌មានលម្អិតទេ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ទីក្រុង Kenosha រដ្ឋ Wisconsin ថា៖ «យើងនឹងជួយក្រុមហ៊ុនអាកាសចរណ៍ អ្នកត្រូវតែជួយក្រុមហ៊ុនអាកាសចរណ៍ ខណៈក្រុមហ៊ុនអកាសចរណ៍គឺ ជាអាជីវកម្មដ៏លំបាកដែលខំប្រឹងតស៊ូនៅក្នុងវិបត្តិនេះ »។ បន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីរូបនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍បានកើនឡើង តែមួយចំនួនក៏បានធ្លាក់ចុះវិញ ដោយក្រុមហ៊ុន American Airlines បានកើនឡើង ១.៥% ខណៈក្រុមហ៊ុនអាកាសចរណ៍ United Airlines បានកើនឡើង ០.៥% នៅក្នុងការធ្វើជួញដូរពេលរសៀល។

  • ការលក់រថយន្តថ្មីរបស់ជប៉ុនបានធ្លាក់ចុះ ១៥.៩% ក្នុងខែសីហាដោយសារកត្តាមួយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    ការលក់យានយន្តថ្មីរបស់ជប៉ុនក្នុងខែសីហា បានធ្លាក់ចុះ ១៥.៩% បើធៀបនឹងរយៈពាលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះត្រូវបានសន្មតថា តម្រូវការបានថយចុះដោយសារតែការរាលដាលនៃជំងឺរាតត្បាត Covid-19 ។ សមាគមអ្នកចែកចាយរថយន្តជប៉ុន និងប្រភពផ្សេងទៀតបាននិយាយថា រថយន្តថ្មីប្រហែល ៣២៦,០០០ គ្រឿងត្រូវបានលក់នៅប្រទេសជប៉ុនកាលពីខែមុន។ ការលក់រថយន្ដដឹកអ្នកដំណើរ និងរថយន្ដក្រុងបានធ្លាក់ចុះ ១៨.៤% ស្មើនឹងប្រមាណ ១៩៨,០០០ គ្រឿង។ ការលក់រថយន្តធុនតូចក៏បានធ្លាក់ចុះ ១១.៨% ស្មើនឹងប្រមាណ ១២៨,០០០ គ្រឿង។ ការធ្លាក់ចុះប្រចាំខែបើប្រៀបធៀបនឹងឆ្នាំមុនមាន ៤៤% ក្នុងខែឧសភា ២២% នៅខែមិថុនា និង ១៣% នៅខែកក្កដា។ តួលេខនេះបានកើនឡើងបន្តិចនៅក្នុងខែសីហា ប៉ុន្តែក្រុមឧស្សាហកម្មនិយាយថា​

  • វិស័យទេសចរណ៍កម្ពុជាកាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈស្វីសប្ដេជ្ញាបន្តជួយកម្ពុជាលើរឿងមួយនេះ រយៈពេល ៤ឆ្នាំបន្ថែម ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 2, 2020 Chan Sreyny

    (ភ្នំពេញ)៖ វិស័យទេសចរណ៍កម្ពុជាកាន់តែមានសង្ឃឹមមួយកម្រិតទៀត ខណៈការិយាល័យសហប្រតិបត្តិការស្វីស​បានពាំនាំដំណឹងមកជម្រាប​ប្រាប់ក្រសួង​ទេសចរណ៍​ឱ្យដឹងថា រដ្ឋាភិបាលស្វីសនឹងបន្តជួយគាំទ្រលើគម្រោងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅខេត្តភាគខាងជើង និងភាគឦសាន រយៈពេល​៤ឆ្នាំទៀត។ ការឱ្យដឹងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខឺស ប័រលី (Markus Buerli) នាយកការិយាល័យសហប្រតិបត្តិការស្វីស នៃស្ថានអគ្គកុលស៊ុលស្វីសប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ លោក ម៉ាខឺស ប័រលី បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២-២០២៥ ខាងមុខ រដ្ឋាភិបាលប្រទេសស្វីសនឹងដាក់ចុះគម្រោងអភិវឌ្ឍន៍ធំថ្មីមួយទៀត ដែលនឹងអនុវត្តតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ គម្រោងនេះនឹងត្រូវអនុវត្តលើវិស័យជាច្រើនដូចជា វិស័យទេសចរណ៍ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម។

  • Elon Musk វ៉ាដាច់ Mark Zuckerberg ក្លាយជាអ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 2, 2020 Chan Sreyny

    កាលពីពេលថ្មីៗនេះ Elon Musk បានក្លាយជាអ្នកមានបំផុតទី៣ នៅលើពិភពលោក ដោយទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានហក់ឡើងដល់ ១១៥.៤ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX កាលពីថ្ងៃទី ៣១ ខែសីហា ត្រូវបានសន្ទស្សន៍មហាសេដ្ឋី Bloomberg រកឃើញថា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ឈានដល់ ១១៥.៤ ពាន់លានដុល្លារ។ បច្ចុប្បន្នគាត់មានទ្រព្យច្រើនជាងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ដែលមានទ្រព្យ ១១០.៨ ពាន់លានដុល្លារ និងស្ថិតនៅពីក្រោយសហស្ថាបនិកក្រុមហ៊ុន Microsoft

  • ស្ថាបនិក Alibaba ប្រឈមមុខនឹងការបដិសេធជាច្រើនដងពេលនៅក្មេង ប៉ុន្តែការតស៊ូ និងការយល់ឃើញនូវរឿងមួយចំនួនបានធ្វើឲ្យគាត់មានថ្ងៃនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 2, 2020 Chan Sreyny

    មហាសេដ្ឋីចិនដែលទទួលបានជោគជ័យ និងជាស្ថាបនិក Alibaba លោក Jack Ma បានក្លាយជាសហគ្រិនចិនដីគោកដំបូងបង្អស់ដែលបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយបច្ចុប្បន្នគាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់គាត់នឹងមិនអាចកើតមានទេ បើគ្មានការសាកល្បង និងជំនះរាល់ការបដិសេធ។ ជែកម៉ាបានចែករំលែកការរៀនសូត្ររបស់គាត់តាមរយៈវេទិកា និងព្រឹត្តិការណ៍ផ្សេងៗគ្នាជាច្រើន ហើយទាំងនេះគឺជាដំបូន្មានកំពូលៗ ទាំង ៥ របស់គាត់ដែលយើងទាំងអស់គ្នាគួររៀនសូត្រ៖ ១.អ្នកមិនចាំបាច់មានចំណេះដឹង ដើម្បីទទួលបានជោគជ័យទេ៖ មហាសេដ្ឋី Jack Ma ធ្លាប់បាននិយាយថា៖ « ខ្ញុំមិនដឹងអ្វីអំពីបច្ចេកវិទ្យាទេ ហើយខ្ញុំក៏មិនពីការគ្រប់គ្រងដែរ ប៉ុន្តែរឿងដែលខ្ញុំដឹងគឺ អ្នកមិនចាំបាច់ដឹងច្រើន ដើម្បីទទួលបានជោគជ័យនោះទេ ហើយអ្វីដែលអ្នកត្រូវធ្វើគឺ អ្នកត្រូវរកមនុស្សឆ្លាតជាងអ្នក ហើយប្រសិនបើមនុស្សឆ្លាតអាចធ្វើការជាមួយគ្នាវាកាន់តែងាយស្រួលសម្រាប់អ្នក »។

  • អូស្ត្រាលី បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៩១ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    ប្រទេសអូស្ត្រាលី បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៩១ បន្ទាប់ពីសេដ្ឋកិច្ចបានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសទី២ ខណៈប្រទេសនេះកំពុងមានការឆ្លងរាតត្បាតពីជំងឺ Covid-19 ។ ការិយាល័យស្ថិតិអូស្រ្តាលីបាននិយាយថា នេះជាការធ្លាក់ចុះយ៉ាងលឿនបំផុតប្រចាំត្រីមាសលើកំណត់ត្រា និងបញ្ចប់នូវកំណើនសេដ្ឋកិច្ចរយៈពេល ៣ ទសវត្សដែលលើសពិការរំពឹងទុក។ ប្រធានការិយាល័យគណនេយ្យជាតិអូស្ត្រាលីលោក Michael Smedes បាននិយាយថា កិច្ចប្រឹងប្រែងទប់ស្កាត់នៃជំងឺរាតត្បាតនេះ បានធ្វើឱ្យមានការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកហួសពីកំណត់ត្រាមុនៗ។ វិបត្តិសេដ្ឋកិច្ចត្រូវបានកំណត់ថាជាការធ្លាក់ចុះ ២ ត្រីមាសជាប់គ្នា ដោយសេដ្ឋកិច្ចអូស្រ្តាលីបានធ្លាក់ចុះ ០.៣% ក្នុងរយៈពេល ៣ ខែមុន។ លោក Smedes បាននិយាយថា « ត្រីមាសនៅខែមិថុនា មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការចំណាយរបស់អតិថិជនទៅលើសេវាកម្ម

  • កូវីដក៏ទប់ស្កាត់ ប្រទេសក៏អភិវឌ្ឍ! ហ្វីលីពីនត្រៀមលុយផ្ទាល់ខ្លួនជិត ២ ពាន់លានដុល្លារ ជំរុញប្រព័ន្ធផ្លូវដែកជាច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 2, 2020 Chan Sreyny

    ប្រទេសហ្វីលីពីនបានត្រៀមថវិកាចំនួន ៩៦.២ ពាន់លានប៉េសូ (ប្រមាណ ១.៩៨ ពាន់លានដុល្លារ) ដើម្បីជំរុញប្រព័ន្ធផ្លូវដែករបស់ខ្លួន​ ក្នុងនោះមានផ្លូវដែកក្រោមដី(Manila subway project) ប្រវែង ៣៦ គីឡូម៉ែត្រផងដែរ នេះបើយោងតាមការបញ្ជាក់របស់សមាជិកសភានៃកាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅនេះ។ តំណាងអនុប្រធានគណៈកម្មាធិការសម្របសម្រួលសភាលោក Luis Campos បានមានប្រសាសន៍ថា ការចំណាយដើមទុនសរុបត្រូវបានបញ្ចូលទៅក្នុងថវិកាជាតិចំនួន ៤.៥ ទ្រីលានប៉េសូសម្រាប់ឆ្នាំ២០២១ ដែលបានដាក់ជូនប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ទៅកាន់សមាជកាលពីសប្តាហ៍មុន។ តំណាងអនុប្រធានគណៈកម្មាធិការរូបនេះបានបន្តថា គម្រោងរថភ្លើងក្រោមដីនៅរដ្ឋធានីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងទទួលបានថវិកាចំនួន ៣៤.៦ ពាន់លានប៉េសូនៅក្នុងថវិកាថ្មីនៅឆ្នាំ ២០២១។ លោកបានបញ្ជាក់ថា