Elon Musk វ៉ាដាច់ Mark Zuckerberg ក្លាយជាអ្នកមានបំផុតលំដាប់ទី៣ លើពិភពលោក
បុគ្គលជោគជ័យ September 2, 2020 Chan Sreyny

កាលពីពេលថ្មីៗនេះ Elon Musk បានក្លាយជាអ្នកមានបំផុតទី៣ នៅលើពិភពលោក ដោយទ្រព្យសម្បត្តិសុទ្ធរបស់គាត់បានហក់ឡើងដល់ ១១៥.៤ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX កាលពីថ្ងៃទី ៣១ ខែសីហា ត្រូវបានសន្ទស្សន៍មហាសេដ្ឋី Bloomberg រកឃើញថា ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ឈានដល់ ១១៥.៤ ពាន់លានដុល្លារ។ បច្ចុប្បន្នគាត់មានទ្រព្យច្រើនជាងនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ដែលមានទ្រព្យ ១១០.៨ ពាន់លានដុល្លារ និងស្ថិតនៅពីក្រោយសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នៅលេខ២ និងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos នៅលេខ១ ដែលមានទ្រព្យសម្បត្តិលើស ២០០ ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់លោក Musk បានកើនឡើងយ៉ាងខ្លាំង ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិរបស់ Musk បានកើនឡើង ៨៧.៨ ពាន់លានដុល្លារនៅឆ្នាំនេះ។ កាលពីថ្ងៃច័ន្ទ ទី ៣១ ខែសីហា ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើង ១២% ដែលជាហេតុធ្វើអោយលោក Musk ហក់ឡើងក្នុងសន្ទស្សន៍មហាសេដ្ឋី។

ទោះបីជាយ៉ាងនេះក្ដី​ លោក Musk ហាក់ដូចជាមិនចំណាយប្រាក់ច្រើនដូចនាយកប្រតិបត្តិមហាសេដ្ឋីដទៃទៀតទេ ដោយសារតែ Musk បានចុះហត្ថលេខាលើ Giving Pledge ដោយប្តេជ្ញាបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់គាត់ក្នុងមួយជីវិត៕

អត្ថបទ៖ នីតា
ប្រភព៖ businessinsider