- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2020 Chan Sreyny
ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិបានណែនាំដល់រដ្ឋាភិបាលឱ្យរក្សាប្រាក់ឈ្នួលអប្បបរមាឱ្យនៅដដែលរហូតដល់ចុងឆ្នាំ ២០២១ ជំនួសឱ្យការដំឡើងប្រាក់ខែតាមការគ្រោងទុក។ មូលហេតុដែលបណ្ដាលក្រុមប្រឹក្សាណែនាំដូច្នេះ គឺដោយសារតែចំនួនសហគ្រាសដែលបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) និងកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ការរក្សាប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ននឹងបង្កើនលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុងការងើឡើងវិញ និងធានានូវជីវភាពរស់នៅរបស់នយោជិក។ បច្ចុប្បន្ននេះប្រាក់ឈ្នួលអប្បបរមាប្រចាំខែគឺ ៤.៤២ លានដុង (១៩១ ដុល្លារអាមេរិក) សម្រាប់នយោជិកនៅហាណូយ និងទីក្រុងហូជីមិញ ហើយប្រាក់ចំនួន ៣.៩២ លានដុង (១៦៧ ដុល្លារ) សម្រាប់អ្នករស់នៅតាមទីក្រុងមួយចំនួនដូចជា កាន់ថូ ដាណាង និងហៃផុង។ ដោយឡែកនៅតាមបណ្ដាខេត្តដូចជា បាក់នីញ បាក់ជាំង និងហៃដុង កម្រិតប្រាក់ឈ្នួលត្រូវបានកំណត់ត្រឹម ៣.៣៣ លានដុង (១៤១
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2020 Chan Sreyny
ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នានេះ ប្រទេសសិង្ហបុរីបានរក្សាតំណែងកំពូលជាប្រទេសច្នៃប្រឌិតថ្មីបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងសន្ទស្សន៍ច្នៃប្រឌិតពិភពលោកចុងក្រោយ ដោយបានរក្សាចំណាត់ថ្នាក់ទី៨ របស់ខ្លួននៅក្នុងចំណាត់ថ្នាក់ពិភពលោក។ សម្រាប់ប្រទេសដែលទទួលបានចំណាត់ថ្នាក់ គឺផ្អែកលើសូចនាករចំនួន ៨០ រួមមាន៖ ការបង្កើតកម្មវិធីតាមទូរស័ព្ទចល័ត និងភាពងាយស្រួលនៃការចាប់ផ្តើមអាជីវកម្ម។ ខណៈនៅទូទាំងពិភពលោក ប្រទេសសឹង្ហបុរីឈរនៅលើលំដាប់កំពូលក្នុងបញ្ជីសម្រាប់ធាតុចូលនៃការច្នៃប្រឌិត ដែលត្រូវបានវាស់វែងដោយសូចនាករដូចជា ចំណេះដឹងរបស់ប្រជាជន និងការស្រាវជ្រាវស្ថេរភាពនយោបាយ ក៏ដូចជាភាពទំនើបនៃទីផ្សារ។ ទោះបីជាយ៉ាងនេះក្ដី បរិមាណប៉ាតង់ និងប័ណ្ណកម្មសិទ្ធិបញ្ញាដែលបានបង្កើត ក៏ដូចជាលទ្ធផលច្នៃប្រឌិតរួមមាន៖ យីហោខ្សែភាពយន្តលក្ខណៈជាតិ និងការបង្កើតមាតិកាតាមអ៊ីនធឺណិត ស្ថិតនៅចំណាត់ថ្នាក់ទី១៥ ៕ អត្ថបទ៖ នីតា ប្រភព៖ vietnamplus
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2020 Chan Sreyny
ក្រសួងទេសចរណ៍បានអះអាងថា អាជីវកម្មសេវាទេសចរណ៍ជាង ៣០% បានបើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកមួយរយៈ ខណៈដែលចលនាភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើង ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី៣ ខែកញ្ញានេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា នៅក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំនាពេលកន្លងមកនេះ ចលនាភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងជាង១លាន៤សែននាក់ បានធ្វើឱ្យអាជីវកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជាជាង ៣០% ត្រូវបានបើកដំណើរការឡើងវិញ ដោយបានជួយសម្រួលដល់ជីវភាព និងការលំបាកនិយោជិត និងបុគ្គលិកកំពុងបម្រើការងារនៅក្នុងវិស័យនេះ។ ឯកឧត្តមបានឱ្យដឹងទៀតថា បើភ្ញៀវទេសចរផ្ទៃក្នុងមានការកើនឡើងខ្លាំងបែបនេះ វានឹងជម្រុញឱ្យអាជីវកម្មទេសចរណ៍ដទៃទៀតបន្តបើកដំណើរការឡើងវិញផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា « ឥឡូវនេះ ដោយសារចរន្តនៃទេសចរណ៍ផ្ទៃក្នុងជួយបើក ៣០% វិញនៅក្នុងចំណោម
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2020 Chan Sreyny
ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយក្ដី ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ជាក់ស្ដែងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាប។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន ៣៨ ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងរង្វង់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវនៅក្នុងទីរួមខេត្តសៀមរាបសម្ដេចតេជោ បានអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយរដ្ឋាភិបាលសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2020 Chan Sreyny
ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម កំពុងព្យាយាមទាក់ទាញអ្នកចូលនិវត្តន៍បរទេសដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ខណៈសេដ្ឋកិច្ចនៃមជ្ឍមណ្ឌលពាណិជ្ជកម្ម និងមជ្ឈឹមបូព៌ាត្រូវបានឆ្លងរាតត្បាតដោយជំងឺ Covid-19 និងតម្លៃប្រេងចុះទាបបានធ្វើឱ្យជនបរទេសជាច្រើនចេញពីប្រទេសនេះ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលឌូបៃបាននិយាយថា ខ្លួននឹងផ្តល់ទិដ្ឋាការដែលអាចបន្តឡើងវិញរៀងរាល់ ៥ ឆ្នាំម្តងដល់ជនបរទេសដែលធ្វើការក្នុងប្រទេសរបស់ខ្លួន និងជនបរទេសដែលមានអាយុលើសពី ៥៥ ឆ្នាំដែលបំពេញលក្ខខណ្ឌហិរញ្ញវត្ថុជាក់លាក់។ ដើម្បីទទួលបានសិទ្ធិនេះ ពួកគេត្រូវមានប្រាក់ចំណូលប្រចាំខែយ៉ាងតិច ២០.០០០ ដុហាម (៥,៤៤៥ ដុល្លារ) ឬ ១ លានដុហាមក្នុងការសន្សំសាច់ប្រាក់ ឬទ្រព្យសម្បត្តិ ២ លានដុហាមនៅឌូបៃ។ វិស័យសំខាន់ៗនៃសេដ្ឋកិច្ចឌូបៃដូចជា៖ ទេសចរណ៍ និងដឹកជញ្ជូនត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្ដិនៃជំងឺ Covid-19 ហើយក្រុមហ៊ុននានាបានកាត់បន្ថយការងារដើម្បីសន្សំសំចៃដើមទុន។ ប្រការនេះ បានជម្រុញឱ្យជនបរទេសជាច្រើន និងប្រជាជនអារ៉ាប់រួមជាច្រើនដែលរួមទាំងឌូបៃផងនោះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2020 Chan Sreyny
អ្នកជំនាញ និងអ្នកជំនួញជនជាតិជប៉ុនមួយចំនួន កំពុងអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើននៅក្នុងគម្រោងនានា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងចំនួន ២ ស្ថិតនៅក្រោមក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្មរបស់ជប៉ុន បានចាប់ផ្តើមពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ដើម្បីប្រឆាំងនឹងការឡើងកំដៅផែនដី។ យោងទៅលើការព្យាករណ៍មួយបានឱ្យដឹងថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនៅក្នុងឆ្នាំ ២០២០ នឹងធ្លាក់ចុះ ៨% បើធៀបនឹងឆ្នាំមុន។ កត្តាធ្លាក់ចុះនេះ ដោយសារតែសកម្មភាពសេដ្ឋកិច្ចជាប់គាំង ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ សមាជិកនៃក្រុមអ្នកជំនួញជប៉ុនបានបញ្ជាក់ថា កម្រិតនៃការកាត់បន្ថយនេះគឺត្រូវការជារៀងរាល់ឆ្នាំ ដើម្បីសម្រេចបានគោលដៅរបស់អង្គការសហប្រជាជាតិ ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅ ១.៥ អង្សាសេពីកម្រិតមុនបដិវត្តឧស្សាហកម្ម។ ទន្ទឹមនឹងនេះ សមាជិកជាច្រើនបាននិយាយថា ការវិនិយោគទាក់ទងនឹងការកាត់បន្ថយកំដៅផែនដី ក៏នឹងមានសារៈសំខាន់ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។ ប្រទេសជប៉ុន គ្រោងនឹងរៀបចំសេចក្តីព្រាងគោលនយោបាយផ្លាស់ប្តូរអាកាសធាតុថ្មី នៅមុនពេលធ្វើសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីវិបត្តិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2020 Chan Sreyny
យោងតាមទិន្នន័យស្ទង់មតិចុងក្រោយរបស់រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងថា ចំនួនប្រជាជនហ្វីលីពីនដែលគ្មានការងារធ្វើបានឈានដល់ ៤.៦ លាននាក់ក្នុងខែកក្កដា ឆ្នាំ ២០២០ ខណៈប្រទេសនេះកំពុងមានការរីករាលដាលនៃជំងឺ Covid-19 ។ លោក Dennis Mapa អ្នកវិភាគនៅហ្វីលីពីនបាននិយាយថា អត្រាអ្នកអត់ការងារធ្វើនៅក្នុងប្រទេសហ្វីលីពីន ក្នុងខែកក្កដា ឆ្នាំ ២០២០ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១០% ដែលនេះជាអត្រាខ្ពស់ជាងអត្រាគ្មានការងារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ ៥.៤% ប៉ុន្តែទាបជាងអត្រា ១៧.៧% ក្នុងខែមេសា ឆ្នាំ ២០២០ ។ លោកបន្ថែមថា ចំនួនប្រជាជនអត់ការងារធ្វើនៅហ្វីលីពីនដែលមានអាយុ ១៥ ឆ្នាំឡើងទៅ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤.៦
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 3, 2020 Chan Sreyny
ជើងហោះហើរពីវៀតណាម ទៅកាន់គោលដៅមួយចំនួននៅអាស៊ីអាចនឹងដំណើរការក្នុងរយៈពេល ២ សប្តាហ៍ទៀត ខណៈពេលដែលក្រសួងដឹកជញ្ជូនវៀតណាម នឹងដាក់ផែនការលម្អិតនៅក្នុងសប្ដាហ៍នេះ ដើម្បីបន្តការធ្វើដំណើរតាមអាកាសអន្តរជាតិឡើងវិញ។ មន្ត្រីមកពីក្រសួងរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងដាក់សំណើរស្តីពីការបន្តជើងហោះហើរពាណិជ្ជកម្មទៅកាន់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ទៅកាន់គណៈកម្មាធិការជាតិវៀតណាមសម្រាប់ការការពារ និងត្រួតពិនិត្យ។ ប្រសិនបើគណៈកម្មាធិការជាតិវៀតណាមបានផ្តល់ភ្លើងខៀវនោះមានន័យថា ជើងហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ក្វាងចូវ និងតៃវ៉ាន់ (ចិន) កម្ពុជា និងឡាវអាចចាប់ផ្តើមដំណើរការឡើងវិញនៅខែនេះ។ គួរឱ្យដឹងផងដែរថា មន្ត្រីមកពីក្រសួង និងមន្ទីរវៀតណាមមួយចំនួនកាលពីថ្ងៃទី ១ ខែសីហា នេះបានពិភាក្សាអំពីផែនការដើម្បីបន្តជើងហោះហើរអន្តរជាតិ ប៉ុន្តែនៅតែមានចែងក្នុងល័ក្ខខ័ណ្ឌមួយចំនួនដែលត្រូវដោះស្រាយ។ ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា អ្នកដំណើរទាំងអស់ដែលធ្វើដំណើរតាមជើងហោះហើរទៅកាន់វៀតណាម នឹងត្រូវរៀបចំឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ៕ អត្ថបទ៖ នីតា ប្រភព៖










