ព័ត៌មានចុងក្រោយ
  • ដើម្បីជួយដល់វិស័យកសិកម្ម និងឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុក្រសួងកសិកម្មកម្ពុជា​ បានស្នើឱ្យស្វីសជួយរឿងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានស្នើឱ្យប្រទេសស្វីស ជួយពង្រឹងសមត្ថភាពលើការងារឆ្លើយតបបញ្ហាប្រែប្រួលអាកាសធាតុ និងបង្កើនផលិតផលកសិកម្មនៅកម្ពុជា។ ថ្លែងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំកម្ពុជា និងសហការី កាលពីរសៀលថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ភាគីស្វីសជួយពិនិត្យលទ្ធភាពពង្រឹងសមត្ថភាពមន្ត្រី និងប្រជាកសិករកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា៖ ប្រព័ន្ធស្រោចស្រព ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះទឹក បង្កដោយការប្រែប្រួលអាកាសធាតុ និងជំរុញការសិក្សា ស្រាវជ្រាវ និងផលិតពូជគ្រឹះ ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។ ការស្នើសុំនេះ ដោយសារប្រទេសស្វីសជាប្រទេសមួយដែលបានជួយដល់វិស័កសិកម្មប្រទេសកម្ពុជាកន្លងម កតាមរយៈការផ្តល់នូវគម្រោងនានា

  • សិង្ហបុរី នឹងផ្ដល់ប្រាក់ដល់ក្រុមហ៊ុននានាចែកដល់បុគ្គលិកថ្មី ដើម្បីបង្កើតការងារជួយដល់ប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    ក្រុមហ៊ុននានានៅសិង្ហបុរី ដែលមានបុគ្គលិកថ្មីក្នុងស្រុកច្រើនអាចទទួលបានទឹកប្រាក់រហូតដល់ ១៥,០០០ ដុល្លារសម្រាប់បុគ្គលិកម្នាក់ៗដែលមានអាយុក្រោម ៤០ ឆ្នាំ និង ៣ ម៉ឺនដុល្លារសម្រាប់បុគ្គលិកវ័យចំណាស់ក្រោមគម្រោងលើកទឹកចិត្តការងារក្នុងរយៈពេល ៦ ខែបន្ទាប់ទៀត។ ក្រសួងការងារ (MOM) និងអាជ្ញាធរដែនដីសិង្ហបុរី (Iras) បាននិយាយថា ការទូទាត់ប្រាក់សំណងដែលត្រូវធ្វើឡើងក្នុងរយៈពេល ១២ ខែដែលចាប់ផ្ដើមក្នុងខែមីនា ឆ្នាំក្រោយនឹងត្រូវបានគណនាដោយស្វ័យប្រវត្តិជារៀងរាល់ខែ ដោយផ្អែកលើការបរិច្ចាគមូលនិធិ។ គ្រោងការណ៍នេះ ​​​​ត្រូវបានប្រកាសដោយលោកឧបនាយករដ្ឋមន្រ្តី Heng Swee Keat កាលពីខែសីហា ដើម្បីជម្រុញការជួលបុគ្គលិកក្នុងស្រុកក្នុងវិស័យកំណើនបន្ថែមលើប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល ក្រោមគ្រោងការណ៍គាំទ្រការងារដែលនឹងគ្របដណ្តប់លើប្រាក់ឈ្នួលដែលត្រូវបង់រហូតដល់ខែមីនា ឆ្នាំក្រោយ។ MOM និង Iras បាននិយាយថា

  • ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងអាមេរិក នឹងចាប់ដៃគ្នាកាន់តែជិតស្និទ្ធ លើការអភិវឌ្ឍ និងផលិតយានយន្ត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 5, 2020 Chan Sreyny

    ក្រុមហ៊ុន Honda Motor និងក្រុមហ៊ុន General Motors បានប្រកាសពីផែនការសហការគ្នាកាន់តែជិតស្និទ្ធថែមទៀត លើការអភិវឌ្ឍ និងផលិតយានយន្ត។ យោងតាមចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកាយោគយល់គ្នា ក្នុងគោលបំណងកសាងសម្ព័ន្ធភាព​យុទ្ធសាស្រ្តនៅអាមេរិកខាងជើង។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន និងអាមេរិកគ្រោងនឹងសហការគ្នាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកផ្គតផ្គង់គ្រឿងបន្លាស់ សេវាកម្មភ្ជាប់អ៉ីនធឺណេត និងការបញ្ជាទិញ។ បន្ថែមពីនេះ រួមបញ្ចូលទាំងការចែករំលែក វេទិកាយានយន្តពាក់ព័ន្ធនឹងម៉ាស៊ីនចំហេះ និងម៉ូទ័រអេឡិចត្រិច ខណៈការងារវិស្វកម្មគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ បានសហការគ្នាក្នុងការអភិវឌ្ឍយានយន្តអគ្គិសនី ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី​ មន្ត្រីនៅក្រុមហ៊ុន Honda Motor និយាយថា ពួកគេគ្មានផែនការបង្កើតសម្ព័ន្ធភាពមូលធនជាមួយក្រុមហ៊ុន General

  • រដ្ឋាភិបាលជប៉ុន នឹងបង្កើតមូលនិធិសាធារណៈ ដើម្បីផ្ដល់វ៉ាក់សាំងឥតគិតថ្លៃដល់ប្រជាជនដោយមិនគិតមាន ឬ ក្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនកំពុងពិចារណាធ្វើឲ្យវ៉ាក់សាំងការពារ Covid-19 អាចរកបានដោយឥតគិតថ្លៃដល់អ្នកដែលចង់ទទួលបានវ៉ាក់សាំងនេះ ដោយរដ្ឋាភិបាលនឹងបង្កើតមូលនិធិសាធារណៈ។ តាមតាមរយៈការចំណាយលើការចាក់វ៉ាក់សាំងជាមួយមូលនិធិសាធារណៈ រដ្ឋាភិបាលសង្ឃឹមថាអាចកាត់បន្ថយអត្រាស្លាប់ និងហានិភ័យនៃការឆ្លងវីរុសនេះ។ យោងតាមកាសែតថៃ The Nation Thailand បានឲ្យដដដឹងថា រដ្ឋាភិបាលគ្រោងនឹងចងក្រងរបាយការណ៍បណ្តោះអាសន្នស្តីពីការចាក់វ៉ាក់សាំងនៅចុងខែនេះ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកំពុងរៀបចំប្រើប្រាស់មូលនិធិ បម្រុង ដើម្បីចំណាយលើវ៉ាក់សាំងទាំងមូលដោយចំណាយសាធារណៈ ហើយគេរំពឹងថា សាលាក្រុងនឹងទទួលខុសត្រូវចំពោះការគ្រប់គ្រងវ៉ាក់សាំងនេះ។ គួរឲ្យដឹងផងដែរថា នៅពេលដែលជំងឺផ្តាសាយ (influenza) ផ្ទុះឡើងក្នុងឆ្នាំ២០០៩ អ្នកដែលត្រូវបានទទួលវ៉ាក់សាំង ក្រៅពីអ្នកមានប្រាក់ចំណូលទាបត្រូវបង់ប្រាក់ ៣៦០០ យ៉េន សម្រាប់ការចាក់មួយដង និង ៦,១៥០ យ៉េនសម្រាប់ការចាក់ថ្នាំបង្ការពីរដង។ ដោយឡែកសម្រាប់វីរុស Covid-19 ត្រូវបានគេចាត់ទុកថា

  • កម្ពុជា នឹងបើកឱ្យមានជើងហោះហើរឡើងវិញចំពោះអ្នកវិនិយោគដែលចង់មកកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    ប្រទេសកម្ពុជា នឹងបើកឱ្យមានជើងហោះហើរឡើងវិញចំពោះអ្នកវិនិយោគដែលចង់មកកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកកម្ពុជាកាន់តែច្រើន នេះបើយោយងតាមប្រសាសន៍របស់ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ស្ថានភាពវិស័យទេសចរណ៍ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ Covid-19 នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិ ការ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការបើកដំណើរការជើងហោះហើរឡើងវិញនេះ ចំពោះតែភ្ញៀវទេសចរធុរកិច្ចតែប៉ុណ្ណោះ ហើយចំពោះតែប្រទេសណាដែលមានភាពធូរស្រាលនៃការរាលត្បាតជំងឺ Covid-19 ។ ឯកឧត្តម ទិត ចន្ថា បានបន្ថែមថា « ជាពិសេសដំបូងនេះដូចបានបញ្ជាក់អ៊ីចឹង យើងបានអនុញ្ញាតឱ្យមានជាប្រភេទទេសចរធុរកិច្ច

  • ឡាវនឹងប្រគល់ការគ្រប់គ្រងភាគច្រើននៃបណ្ដាញអគ្គិសនីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចិនមួយ ខណៈដែលខ្លួនកំពុងព្យាយាមដោះស្រាយបំណុល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    ប្រទេសឡាវនឹងប្រគល់ការគ្រប់គ្រងភាគច្រើននៃបណ្ដាញអគ្គិសនីរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចិនមួយ ខណៈដែលខ្លួនកំពុងព្យាយាមដោះស្រាយបំណុលដែលអាចកើតមាន នេះបើយោងតាមការបង្ហើបរបស់អ្នកដែលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃបណ្ដាញអគ្គិសនីនេះ។ កិច្ចព្រមព្រៀងនេះធ្វើឡើងចំពេលដែលក្រុមរិះគន់ចោទប្រកាន់ក្រុងប៉េកាំងថា « ការទូត​អន្ទាក់បំណុល » ដើម្បីទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តនៅក្នុងប្រទេសដែលកំពុងព្យា​យាមសងប្រាក់កម្ចី ដែលបានធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើមហេដ្ឋារចនាសម្ព័ន្ធ « ខ្សែក្រវាត់ និងផ្លូវ » របស់ប្រធានាធិបតី ស៊ី ជិនពីង។ ប្រទេសចិន គឺជាម្ចាស់បំណុលធំបំផុតរបស់ប្រទេសឡាវ ហើយកិច្ចព្រមព្រៀងនេះនឹងចងជើងប្រទេសដែលមានភ្នំជាច្រើន និងមានប្រជាជន ៧លាននាក់ឲ្យកាន់តែជិតជាងមុន។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ មិនបានផ្តល់ព័ត៌មានលម្អិតអំពីភាពជាម្ចាស់ភាគហ៊ុនថ្មីនេះទេ​ ប៉ុន្តែបានឲ្យដឹងថា ម្ចាស់ភាគហ៊ុនអគ្គិសនីបានចុះហត្ថលេខានៅថ្ងៃអង្គារនេះរវាងក្រុមហ៊ុនអគ្គិសនីរដ្ឋឡាវ និងក្រុមហ៊ុនចិនភាគខាងត្បូង Power Grid.Co។ ដោយឡែកបើយោងតាមអ្នកដែលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនៃបណ្ដាញអគ្គិសនីនេះបាន​ឲ្យដឹងថា ខ្លួននឹងផ្តល់ការគ្រប់គ្រងភាគច្រើននៃក្រុមហ៊ុនបញ្ជូនអគ្គិសនីថ្មីទៅឱ្យក្រុមហ៊ុនចិន។ ការនាំចេញថាមពល គឺជាចំណុចសំខាន់នៃផែនការអភិវឌ្ឍរបស់ប្រទេសឡាវ ខណៈកិច្ចព្រមព្រៀងនេះវានឹងផ្តល់អំណាចដល់បណ្តាញអគ្គិសនីរបស់ប្រទេសឡាវជាមួយបណ្តាប្រទេសក្នុងតំបន់ ហើយចាប់ផ្តើមរកប្រាក់ចំណេញ។

  • រដ្ឋាភិបាលថៃ គ្រោងចំណាយថវិកាជាង ១.៤ ពាន់លានដុល្លារ​ដើម្បីជម្រុញការប្រើប្រាស់ក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    រដ្ឋាភិបាលថៃ គ្រោងនឹងចំណាយថវិកាចំនួន ៤៥ ពាន់លានបាត (ជាង ១.៤ ពាន់លានដុល្លារ) លើការប្រគល់ជាសាច់ប្រាក់ដល់ប្រជាជនចំនួន ១៥ លាននាក់ ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាត​ Covid-19 ដែលត្រូវបានគេរំពឹងថានឹងជម្រុញការប្រើប្រាស់ក្នុងស្រុក។ លោក Danucha Pichayanan អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបាននិយាយកាលពីថ្ងៃទី ២ ខែកញ្ញាថា ការប្រជុំរបស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយ Covid-19 បានអនុម័តលើការប្រគល់សាច់ប្រាក់ជាវិធានការជម្រុញសេដ្ឋកិច្ច ដែលស្នើដោយក្រសួងហិរញ្ញវត្ថុថៃ។ តាមវិធានការនេះ រដ្ឋាភិបាលនឹងផ្តល់ជូនជាសាច់ប្រាក់ចំនួន ៣.០០០ បាតដល់ប្រជាជនដើម្បីទិញទំនិញប្រើប្រាស់។ លោក Danucha បន្ថែមថា វិធានការនេះត្រូវបានគេរំពឹងថានឹងជម្រុញលំហូរសាច់ប្រាក់ប្រមាណ ៩០

  • កម្ពុជា-អាមេរិកប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 4, 2020 Chan Sreyny

    ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកប្ដេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ការប្ដេជ្ញានេះត្រូវបានលើកឡើងនៅជំនួបពិភាក្សាការងាររវាង ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានកើនឡើងពី ៣.៣ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ មកដល់ ៤.៧ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២%។ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ