ព័ត៌មានចុងក្រោយ
  • អាជ្ញាធរខេត្តសៀមរាបត្រៀមធ្វើរឿងមួយនេះ ដើម្បីកែភាពអផ្សុករបស់ប្រជាពលរដ្ឋ ក៏ដូចជាស្រោចស្រង់វិស័យទេសចរណ៍ក្នុងខេត្តឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 7, 2020 Chan Sreyny

    យោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍បានឲ្យដឹងថា ដើម្បីកែភាពអផ្សុករបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវក្នុងស្រុក និងដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិឱ្យមានភាពល្អប្រសើរឡើងវិញនោះ អាជ្ញាធរខេត្តសៀមរាបបាននិងកំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំផែនការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តសប្បាយៗរៀងរាល់ថ្ងៃចុងសប្ដាហ៍ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តរបស់ខ្លួន។ ផែនការដ៏ពិសេសនេះត្រូវបានលើកឡើងដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ក្នុងឱកាសដែលលោកបានចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទសារព័ត៌មាន ស្ដីពីស្ថានភាពវិស័យទេសចរណ៍នាកំលុងពេលវិបត្តិជំងឺកូវីដ១៩ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រោមការគាំទ្រពីក្រសួងទេសចរណ៍, រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងស្វែងរកកិច្ចពិភាក្សាជាមួយមន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នារៀបចំផែនការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នៅរៀងរាល់ថ្ងៃចុងសប្ដាហ៍ ឬ អាចថានៅថ្ងៃសុក្រ

  • ហ្វីលីពីន ​ត្រៀមលុយ ៤០០ លានដុល្លារទិញវ៉ាក់ Covid-19 សម្រាប់ប្រជាជន​ ២០ លាននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2020 Chan Sreyny

    ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយកាលពីពេលថ្មីនេះថា ខ្លួននឹងជួបតំណាងក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer Inc និងស្ថានទូតរុស្ស៊ី ខណៈប្រទេសហ្វីលីពីនកំពុងស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងជំងឺ Covid-19 ។ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសន្យាថា ប្រទេសដែលមានករណីឆ្លងជំងឺ Covid-19 ច្រើនបំផុតមួយនេះ នឹងវិលមករកភាពធម្មតាវិញនៅខែធ្នូ ដោយលោកបានបង្ហាញក្តីសង្ឃឹមរបស់លោក លើការទទួលថ្នាំបង្ការដែលមានតំលៃសមរម្យពីប្រទេសចិន និងរុស្ស៊ី។​ រដ្ឋាភិបាលហ្វីលីពីន គ្រោងនឹងទិញថ្នាំចំនួន ៤០ លានដូសក្នុងតម្លៃ ៤០០ លានដុល្លារអាមេរិកសម្រាប់ប្រជាជនចំនួន ២០ លាននាក់ ដែលប្រហែល ១/៥ នៃចំនួនប្រជាជន ១០៧ លាននាក់របស់ខ្លួន។ គួរឱ្យដឹងផងដែរថា មន្ត្រីសុខាភិបាលសាធារណៈអាមេរិក

  • កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារពិភពលោក ដើម្បីកាត់បន្ថយភាពក្រីក្រជាសកល កំពុងជួបប្រទះការលំបាកកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2020 Chan Sreyny

    អនុប្រធានធនាគារផ្ដល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថាគោលដៅរបស់ធនាគារពិភពលោក ដើម្បីកាត់បន្ថយអត្រាភាពក្រីក្របំផុតនៅលើពិភពលោកដល់ ៣% នៅឆ្នាំ២០៣០ កំពុងជួបប្រទះការលំបាកកាន់តែខ្លាំង ដោយសារតែការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍដោយជំងឺរាតត្បាត Covid-19។​ លោក Akihiko Nishio អនុប្រធានធនាគារពិភពលោកបានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងភាគច្រើនរបស់សហគមន៍អន្តរជាតិអាចត្រូវបានលុបចោល ដោយលោកអំពាវនាវដល់បណ្ដាប្រទេសជឿនលឿនរួមទាំងប្រទេសជប៉ុនផងដែរ ដើម្បីចូលរួមបង្កើនជំនួយហិរញ្ញវត្ថុ និងការគាំទ្រដទៃទៀតដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីជួយពួកគេឲ្យរួចផុតពីការធ្លាក់ចុះសេដ្ឋកិច្ច។ គួរឲ្យដឹងផងដែរថា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ វឌ្ឍនភាពត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហានេះ សម្រាប់ប្រជាជនលើពិភពលោកដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រខ្លាំងអន្តរជាតិ ដែលបច្ចុប្បន្នមានចំនួន ១.៩០ ដុល្លារក្នុងមួយថ្ងៃ ដែលធ្លាក់ចុះពី ៣៦% ពីឆ្នាំ១៩៩០ និង ១០% ពីឆ្នាំ២០១៥។ ទោះបីជាយ៉ាងណាក្ដី ធនាគារពិភពលោកមានការព្រួយបារម្ភថា ការរីករាលដាលនៃមេរោគឆ្លងនឹងមានផលប៉ះពាល់មិនស្មើគ្នាដល់ប្រជាជនក្រីក្រ តាមរយៈការបាត់បង់ការងារ ការបាត់បង់ប្រាក់បញ្ញើ

  • ការបើកដំណើរការទេសចរណ៍របស់ថៃ ជាមួយចិនដែលជាក្ដីរំពឹងធំបំផុតរបស់ថៃ មិនអាចធ្វើឡើងឆាប់ៗនេះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2020 Chan Sreyny

    មន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិនប្រចាំនៅប្រទេសថៃ បានច្រានចោលការបើកឡើងវិញនូវវិស័យទេសចរណ៍រវាងចិន និងថៃនៅពេលឆាប់ៗនេះ ព្រោះប្រទេសទាំងពីរមិនទាន់ត្រៀមខ្លួនក្នុងការបើកវិស័យនេះឡើងវិញទេ។ លោក Yang Xin ទីប្រឹក្សារដ្ឋមន្រ្តី​ និងជាអនុប្រធានបេសកកម្មនៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសថៃបាននិយាយថា ថ្មីៗនេះប្រទេសចិនបានបើកដំណើរការទេសចរណ៍ក្នុងស្រុកឡើងវិញហើយ ប៉ុន្តែមិនទាន់បានស្វាគមន៍ភ្ញៀវទេសចរបរទេស ឬក៏ជម្រុញឲ្យប្រជាជនចិនធ្វើដំណើរទៅបរទេសឡើយ។ លោកបាននិយាយថា « សូម្បីតែអ្នកទេសចរចិនក៏ចង់មកលេងប្រទេសថៃដែរ ប៉ុន្តែប្រទេសថៃទំនងជាមិនអាចបើកសម្រាប់ភ្ញៀវទេសចរបរទេសបានទេ »។ រដ្ឋាភិបាលថៃមិនទាន់បើកដំណើរការឡើងវិញលើវិស័យទេសចរណ៍នៅឡើយទេ ព្រោះនៅតែមានការព្រួយបារម្ភអំពីសក្តានុពលនៃការនាំចូលករណី Covid-19 ថ្មី។ រដ្ឋាភិបាលគ្រោងនឹង អនុញ្ញាតឱ្យភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរ ២០០ នាក់ដំបូងចូលប្រទេសនេះនៅខែក្រោយ។ លោក Yang បានបន្ថែមថា បច្ចុប្បន្នប្រទេសចិនកំពុងបើកការធ្វើដំណើរឡើងវិញ សម្រាប់អ្នកជំនួញដែលអាចដាក់ពាក្យសុំចូលប្រទេសចិនដើម្បីធ្វើជំនួញ។ អ្នកជំនួញបរទេស មិនត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនោះទេ

  • ដើម្បីធានាឱ្យកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យ ទោះស្ថិតក្នុងវិបត្តិកូវីដ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 7, 2020 Chan Sreyny

    សម្តេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួនឡើយ បើទោះបីជួបស្ថានភាពលំបាកនៃជំងឺកូវីដ១៩ក៏ដោយ ដើម្បីធានាឱ្យកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហកម្មសកលឆ្នាំ២០២០ ក្រោមប្រធានបទ ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយជំងឺរាតត្បាត នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅសហភាពអារ៉ាប់រួម តាមរយៈវីដេអូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាជំងឺកូវីដ-១៩ បាននឹងកំពុងបង្កការលំបាក ជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គមនិងសេដ្ឋកិច្ច ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។ សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ នូវវិធីនៃការកែទម្រង់មុខស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលបណ្ដាវិនិយោគិន និងធុរជន កំពុងជួបប្រទះក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើនបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម

  • ឥណ្ឌូនេស៊ីបានបន្ធូរបន្ថយច្បា​ប់ទៅលើការផ្ដល់ប្រាក់កម្ចី សម្រាប់ទិញរថយន្តអគ្គិសនី និងសម្រាប់អាជីវកម្ម ដែលផលិតនៅក្នុងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ (OJK) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសឥណ្ឌូនេស៊ីបានបន្ធូរបន្ថយច្បា​ប់ទៅលើការផ្ដល់ប្រាក់កម្ចី សម្រាប់ការទិញរថយន្តអគ្គិសនី និងប្រាក់កម្ចីសម្រាប់អាជីវកម្មដែលផលិតនៅក្នុងប្រទេស ដើម្បីជំរុញការវិនិយោគនៅក្នុងវិស័យទាំង​នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយអាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ បាន​និយាយថា ខ្លួនបានបន្ធូរបន្ថយវិធានការស្ដីពីការវាយតម្លៃឥណទាន និងការគណនាហានិភ័យ សម្រាប់ប្រាក់កម្ចីដល់អ្នកទិញរថយន្តអេឡិចត្រូនិក ក៏ដូចជា សម្រាប់ ឧស្សាហកម្មផលិតគ្រឿងបន្លាស់ និងអាគុយ។ អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុក៏បាននិយាយផងដែរថា ប្រាក់កម្ចីទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ថានីយ៍សាកថ្ម អាចត្រូវបានលើកលែងពីដែនកំណត់ដែលបានកំណត់ដោយ អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ។ បន្ថែមពីនេះ សេចក្តីថ្លែងការណ៍និយាយថា ការផ្លាស់ប្តូរនេះធ្វើឡើងស្របតាមបទប្បញ្ញត្តិឆ្នាំ២០១៩ របស់រដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍឧស្សាហកម្មយានយន្តអគ្គិសនីក្នុងស្រុក។ គួរឲ្យដឹងផងដែរថា ប្រទេសឥណ្ឌូនេស៊ី ចង់បង្កើតឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់នីកែលពេញលេញ ដោយចាប់ផ្តើមពីការជីកយករ៉ែ ទាញយកសារធាតុគីមីនីកែល ដែលប្រើក្នុងអាគុយ។ នៅឆ្នាំនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ឈប់ការនាំចេញរ៉ែនីកែលដែលមិនទាន់កែច្នៃដើម្បីធានាថាការផ្គត់ផ្គង់នីកែលរបស់វានឹងត្រូវបានដំណើរការនៅក្នុងស្រុករួមទាំងរោងចក្រគីមីថ្មដែលកំពុងសាងសង់។ ខណៈនៅឆ្នាំនេះប្រទេសឥណ្ឌូនេស៊ីបានបញ្ឈប់ការនាំចេញរ៉ែនីកែល ដែលមិនទាន់កែច្នៃដើម្បីធានាថាការផ្គត់ផ្គង់នីកែលរបស់ខ្លួន

  • ជប៉ុនផ្ដល់ជំនួយដល់លីបង់ ៥ លានដុល្លារ បន្ទាប់ពីមានការផ្ទុះឃ្លាំងស្តុកដ៏ធំមួយកាលពីខែមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 5, 2020 Chan Sreyny

    រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្មីៗនេះថា ខ្លួននឹងផ្តល់ជំនួយឥតសំណងចំនួន ៥ លានដុល្លារដល់ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះឃ្លាំងស្តុកដ៏ធំមួយនៅក្នុងរដ្ឋធានី Beirut កាលពីខែមុន។ ក្រសួងការបរទេសជប៉ុនបាននិយាយថា ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌នៅក្នុងវិស័យជាច្រើនរួមមាន៖ សន្តិសុខស្បៀងអាហារ ទីជម្រក និងសុខភាពតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក មូលនិធិកុមារសហរដ្ឋអាមេរិក គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។​ ជំនួយនេះ នឹងរួមបញ្ចូលទាំងការផ្តល់ឧបករណ៍វេជ្ជសាស្រ្ត និងការជួសជុលដល់មន្ទីរពេទ្យចំនួន ១៣ និងកន្លែងផ្តល់សេវាវេជ្ជសាស្ត្របន្ទាន់ចំនួន ២ ក្នុងចំណោមបណ្តាមន្ទីរពេទ្យផ្សេងទៀត។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនសង្ឃឹមថា រដ្ឋាភិបាលលីបង់នឹងអនុវត្តនូវកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុ និងយុត្តិធម៌ក្នុងលក្ខណៈយ៉ាងឆាប់រហ័ស និងមានតម្លាភាព និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។ ជំនួយហិរញ្ញវត្ថុ បន្ទាប់ពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ទីក្រុងតូក្យូដល់ប្រទេសលីបង់ដូចជា៖ ភួយ តង់ និងធុងទឹកត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីការផ្ទុះ។ គួរឱ្យដឹងផងដែរថា

  • ស្ថាបនិកក្រុមហ៊ុនយក្ស Jeff Bezos ធ្លាប់គិតបែបនេះ មុនពេលបង្កើត Amazon រហូតជោគជ័យដូចពេលបច្ចុប្បន្ន បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 5, 2020 Chan Sreyny

    នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានថ្លែងអំណរគុណចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តសុទ្ធចំនួន ២០៧ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សនមហាសេដ្ឋី Bloomberg។ មុនពេលទទួលបានជោគជ័យ នៅពេលចាប់ផ្ដើមបង្កើតក្រុមហ៊ុន Amazon ក្នុងនាមជាហាងលក់សៀវភៅតាមអ៉ីនធឺណេតក្នុងឆ្នាំ១៩៩៤ លោក Jeff Bezos គិតថា អាជីវកម្មរបស់គាត់នឹងបរាជ័យ។ នៅក្នុងបទសម្ភាសន៍មួយរបស់ទូរទស្សន៍ KING-TV តាំងពីឆ្នាំ ២០០០ មក មហាសេដ្ឋីរូបនេះបានប្រាប់ទៅកាន់លោក John Stofflet ថា គាត់មានឱកាសតែ ៣០% ប៉ុណ្ណោះក្នុងបង្កើតក្រុមហ៊ុន Amazon