- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2020 Chan Sreyny
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឲ្យដឹងថា ថ្ងៃឈប់សម្រាកបុណ្យជាតិដ៏វែងកាលពីពេលថ្មីៗនេះបានបង្កើតប្រាក់ចំណូលចំនួន ៨.៨ ពាន់លានបាត (ប្រមាណ ២៨០ លានដុល្លារ)។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានមានប្រសាសន៍ថា ទីភ្នាក់ងារនេះបានសម្រេចគោលដៅប្រាក់ចំណូលរបស់ខ្លួនហើយរីករាយជាមួយនឹងលទ្ធផលនៃវិស័យទេសចរណ៍ក្នុងស្រុកដែលកំពុងរីកចម្រើន។ គួរឲ្យដឹងផងដែរថា ឧស្សាហកម្មទេសចរណ៍ត្រូវបានទាក់ទាញដោយភ្ញៀវទេសចរបរទេស ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺ Covid-19 ដែលធ្វើឲ្យបាត់បង់ភ្ញៀវទេសចរ និងផលប៉ះពាល់សេដ្ឋកិច្ច TAT បានបង្កើតយុទ្ធនាការមួយដែលមានឈ្មោះថា « Rao Thiao Duay Kan » ដើម្បីលើកទឹកចិត្តប្រជាជនថៃឱ្យធ្វើដំណើរឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីបង្កើតប្រាក់ចំណូលលើវិស័យទេសចរណ៍។ បង្កើតយុទ្ធនាការរបស់ប្រទេសថៃនេះ គឺដើម្បីលើកឹកចិត្តប្រជាជនធ្វើដំណើរ មិនតែប៉ុណ្ណោះអាជ្ញាធរទេសចរក៏បានពិចារណាអំពីការបង្កើតថ្ងៃឈប់សម្រាក
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2020 Chan Sreyny
ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា (MPWT) គ្រោងនឹងបើកច្រកទ្វារអន្តរជាតិថ្មីមួយជាមួយប្រទេសវៀតណាម ដើម្បីជួយសម្រួលដល់ចរាចរណ៍ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីវិស័យឯកជនសាធារណៈកម្ពុជា-ជប៉ុនលើកទី២០ នាពេលថ្មីៗនេះលោក នូ សាវ៉ាត រដ្ឋលេខាធិការក្រសួងបានមានប្រសាសន៍ថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងដឹកនាំក្រុមការងារអន្តរក្រសួង ពិនិត្យច្រកទ្វារអន្តរជាតិមួយទៀតជាមួយប្រទេសវៀតណាម សម្រាប់ច្រកឆ្លងកាត់ពីព្រោះគូរច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ កំពុងកកស្ទះយ៉ាងខ្លាំង។ លោកបន្តថា ប្រទេសកម្ពុជាកំពុងពិចារណាបើកច្រកព្រំដែនថ្មី គឺព្រៃវ័រនៅកម្ពុជាជាមួយ Binh Hiep នៅវៀតណាម ដើម្បីសម្រួលនីតិវិធីសម្រាប់ទាំងគយ និងស្ថាប័នពាក់ព័ន្ធដើម្បីកាត់បន្ថយការកកស្ទះកុងតឺន័រនៅបាវិត។ លោក សាវា៉ត បន្ថែមថា ច្រកទ្វារអន្តរជាតិបាវិតធ្លាប់មានរថយន្តកុងតឺន័រចន្លោះពី ២៥០ ទៅ ៣០០ ឆ្លងកាត់ក្នុងមួយថ្ងៃ ប៉ុន្តែដោយសារជំងឺរាតត្បាត Covid-19 មានតែរថយន្តកុងតឺន័រ
- អាជីវកម្មអាជីវកម្ម September 7, 2020 Chan Sreyny
អាជ្ញាធរទីក្រុងហូជីមិញ បានអនុញ្ញាតឲ្យបារ ក្លឹប ចំនួន ១៨០ កន្លែង បន្តប្រតិបត្តិការឡើងវិញចាប់ពីម៉ោង ៦ ល្ងាចនេះតទៅ បន្ទាប់ពីបិទអស់រយៈពេលជាងមួយខែ ដើម្បីទប់ស្កាត់រលកទី២ នៃការរីករាលដាលវីរុស Covid-19។ ការផ្លាស់ប្ដូរនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីនៅតំបន់ភាគខាងត្បូងនៃប្រទេសមិនបានរាយការណ៍ពីការឆ្លងក្នុងសហគមន៍អស់រយៈពេល ៣៨ថ្ងៃ ហើយនឹងករណីឆ្លងនៅតំបន់រួមមាន ដាណាង ក្វាងណាម និងហាយឌុង ត្រូវបានគ្រប់គ្រង។ គួរម្លឹកផងដែរថា បារ និងក្លឹបនៅក្រុង សៃហ្គន បានបើកដំណើរការវិញកាលពីថ្ងៃទី០៩ ខែឧសភា បន្ទាប់ពីត្រូវបានបិទចាប់តាំងពីពាក់កណ្ដាលខែមីនា ដោយសារការរីករាលដាលនៃវីរុស Covid-19។ យ៉ាងណាមិញ បន្ទាប់ពីជំងឺនេះ បានកើតឡើងម្តងទៀតកាលពីចុងខែកក្កដា អាជ្ញាធរក្រុងបានបិទសេវាកម្មកម្សាន្ត
- ទេសចរណ៍ទេសចរណ៍ September 7, 2020 Chan Sreyny
តំបន់ទេសចរណ៍ចំនួន ៦ កន្លែងនៅខេត្តស្ទឹងត្រែង នៅតែទទួលបានការទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់ ដោយសារតែខេត្តមួយនេះសម្បូរទៅដោយធនធានធម្មជាតិមានទេសភាពស្អាតៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍។ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែងបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ខេត្តស្ទឹងត្រែងនេះ មានទន្លេរចំនួន ៤ បានហូរកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេសេសាន្ត ទន្លេសេកុង និងទន្លេស្រែពក។ លោកបានបញ្ជាក់ថា ដោយសារមានអំណោយផលពីធម្មជាតិផងនេះ ទើបខេត្តនៃភូមិភាគឦសានមួយនេះសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ដ៏ស្រស់បំព្រង ដែលកើតចេញពីព្រៃលិចទឹកខៀវស្រងាត់មានផ្ទាំងថ្មតូចធំជាច្រើននៅតាមទន្លេ និងបឹងបួរទើបធ្វើឲ្យខេត្តនេះសំបូរកន្លែងកម្សាន្ត លំហែរកាយ និងមានការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងមិនចេះដាច់ ពិសេសថ្ងៃឈប់សម្រាកពីការ។ លោកបន្តថា បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ចំនួន ៦ កន្លែងដែលកំពុងស្រូបយកអ្នកទេសចរជាតិ និងអន្តរជាតិឲ្យមកលេងជាហូរហែរ។ តំបន់ទេសចរណ៍ទាំងនោះរួមមាន៖
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 7, 2020 Chan Sreyny
នៅថ្ងៃទ១៤ ខែមិថុនា ឆ្នាំ២០០៥ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Steve Jobs បានថ្លែងសុន្ទរកថាដំបូងនៅសាកលវិទ្យាល័យស្ទែនហ្វដ។ នៅក្នុងសុន្ទរកថាលោក Steve Jobs ដែលទើបតែជាសះស្បើយពីការវះកាត់ទៅលើជំងឹមហារីកលំពែង បានផ្ដល់ជាសារមួយដ៏ស្រងេះស្រងោចបំផុតដែលនិយាយពីការស្លាប់ថា៖ « ចូររស់នៅរាល់ថ្ងៃឲ្យដូចជាថ្ងៃចុងក្រោយរបស់អ្នក ព្រោះចុងក្រោយថ្ងៃនោះនឹងមកដល់ »។ ចំពោះសារនេះស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោកបានបកស្រាយដូច្នេះថា៖ « នៅពេលខ្ញុំមានអាយុ ១៧ ឆ្នាំ ខ្ញុំបានអានសម្រង់សម្ដីដែលនិយាយថា ប្រសិនបើអ្នករស់នៅរាល់ថ្ងៃដូចជាថ្ងៃចុងក្រោយរបស់អ្នក ថ្ងៃណាមួយអ្នកប្រាកដជារស់នៅក្នុងជីវិតដ៏ត្រឹមត្រូវ។ វាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ហើយចាប់តាំងពីពេលនោះមក សម្រាប់រយៈពេលកាលពី ៣៣ ឆ្នាំមុន ខ្ញុំបានឆ្លុះកញ្ចក់រាល់ព្រឹកហើយសួរខ្លួនឯងថា ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតខ្ញុំ តើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំហៀបនឹងធ្វើនៅថ្ងៃនេះទេ? ហើយនៅពេលណាដែលមានចម្លើយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 7, 2020 Chan Sreyny
រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងស្វែងរកការពង្រីកកម្មវិធីជំនួយអាជីវកម្ម ដល់សហគ្រាសធុនតូចប្រមាណ ៣ លានបន្ថែមទៀត ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ដោយការរៃអង្គាសមូលនិធិពីកម្មវិធីផ្សេងទៀត នៅក្នុងផែនការជម្រុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។ ការពង្រីកនេះ រដ្ឋាភិបាលគ្រោងឥណ្ឌូនេស៊ីនឹងបង្កើនការបែងចែកថវិកាចាប់ពី ២២ ទ្រីលានរូពី (ជាង ១ ពាន់លានដុល្លារ) ដល់ ៣៦ ទ្រីលានរូពី។ កម្មវិធីនេះ មានគោលបំណងជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ដែលមានបញ្ហាក្នុងការទទួលប្រាក់កម្ចីពីធនាគារ ឬមិនមានគណនីធនាគារទាល់តែសោះ។ ខណៈសេដ្ឋកិច្ចឥណ្ឌូនេស៊ី ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាជីវកម្មខ្នាតតូចដែលមានចំនួនច្រើនជាង ៦០% នៃផលិតផលក្នុងស្រុកសរុប និងប្រើប្រាស់កម្លាំងពលកម្មភាគច្រើន។ ជំនួយនេះ បានកើតឡើងនៅពេលដែលអាជីវកម្មខ្នាតតូចជាច្រើនតស៊ូដំណើរការក្នុងអំឡុងពេលមានជំងឺរាតត្បាត ដែលបានធ្វើឱ្យសេដ្ឋកិច្ចបានធ្លាក់ចុះ ៥.៣២% បើធៀបនឹងឆ្នាំមុននៅក្នុងត្រីមាសទី២ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 7, 2020 Chan Sreyny
ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដោយការកើនឡើងនេះបានវ៉ាដាច់ប្រទេសថៃដោយតម្លៃ ជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ការកើនឡើងនៃការនាំរបស់វៀតណាមពេលនេះ បានជម្រុញអ្នកជំនាញថៃឲ្យយោបល់ថា ថៃគួរតែពង្រឹងជំហររបស់ខ្លួន លើវិស័យនាំចេញអង្ករនេះ។ យងតាមអ្នកនៅក្នុងឧស្សាហម្មនេះ ប្រទេសថៃត្រូវបានគេរំពឺងថានឹងនាំចេញអង្ករចំនួនតែ ៦.៥ លានតោនប៉ុណ្ណោះនៅឆ្នាំនេះ ហើយនឹងដែរនឹងធ្លាក់់់ចុះពីលេខ ៣ ដល់លេខ ៥ នៅក្នុងបញ្ជីនៃអ្នកនាំចេញអង្ករពិភពលោកនៅទសវត្សរ៍ក្រោយ។ ដោយឡែកយោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករក្នុងស្រុកបានបន្តកើនឡើង ជាក់ស្តែងអង្ករកំណាត់ ៥% មានតម្លៃ ២០ ដុល្លារក្នុងមួយតោនខ្ពស់ជាងប្រទេសថៃនៅក្នុងខែសីហា។ ខណៈកាលពីដើមឆ្នាំនេះអង្ករកំណត់ ៥% របស់ថៃ មានតម្លៃខ្ពស់ជាងអង្ករវៀតណាម ចន្លោះពី ៥០ ទៅ ៦០
- ទេសចរណ៍ទេសចរណ៍ September 7, 2020 Chan Sreyny
សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលមានទីតាំងនៅខេត្តសៀមរាប ដែលស្ថិតនៅខាងកើតប្រាង្គប្រាសាទបាគងមានចម្ងាយជាង ១០០ម៉ែត្រ មកដល់ពេលនេះបានបង្ហាញរូបរាងជាបណ្តើរៗហើយ នឹងទទួលបានភ្ញៀវទេសចរចូលទស្សនាកម្សាន្តជាបន្តបន្ទាប់ចាប់តាំងពីបានប្រើប្រាស់រយៈពេល ១០ ឆ្នាំ សម្រាប់ការរៀបចំបង្កើតសហគមន៍នេះឡើង។ លោក សូត្រ សូរ តំណាងសហគមន៍បាគងភូមិខ្ញុំ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍កាលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញអំពីគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍បង្កើតថ្មីមួយនេះ ក្រោមការចូលរួមគាំទ្រពីសំណាក់អាជ្ញាធរខេត្ត ស្រុក អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍ និងដៃគូពាក់ព័ន្ធដទៃទៀតផងដែរ ជាពិសេសនោះគឺ វត្តមានរបស់ប្រជាសហគមន៍ប្រមាណជា១៥០គ្រួសារ។ លោក សូត្រ សូរ បន្តថា សម្រាប់ផែនការទៅថ្ងៃអនាគតសហគមន៍អាចនឹងជ្រើសរើសផ្ទះប្រជាពលរដ្ឋដែលមានស្រាប់ កែលម្អបន្ទប់ដេក បំពាក់ភ្លើងអំពូល គ្រែ ពូក










