ការនាំចេញអង្កររបស់វៀតណាមបានកើនឡើង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដោយការកើនឡើងនេះបានវ៉ាដាច់ប្រទេសថៃដោយតម្លៃ ជាលើកដំបូងក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ការកើនឡើងនៃការនាំរបស់វៀតណាមពេលនេះ បានជម្រុញអ្នកជំនាញថៃឲ្យយោបល់ថា ថៃគួរតែពង្រឹងជំហររបស់ខ្លួន លើវិស័យនាំចេញអង្ករនេះ។
យងតាមអ្នកនៅក្នុងឧស្សាហម្មនេះ ប្រទេសថៃត្រូវបានគេរំពឺងថានឹងនាំចេញអង្ករចំនួនតែ ៦.៥ លានតោនប៉ុណ្ណោះនៅឆ្នាំនេះ ហើយនឹងដែរនឹងធ្លាក់់់ចុះពីលេខ ៣ ដល់លេខ ៥ នៅក្នុងបញ្ជីនៃអ្នកនាំចេញអង្ករពិភពលោកនៅទសវត្សរ៍ក្រោយ។ ដោយឡែកយោងតាមសមាគមស្បៀងអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករក្នុងស្រុកបានបន្តកើនឡើង ជាក់ស្តែងអង្ករកំណាត់ ៥% មានតម្លៃ ២០ ដុល្លារក្នុងមួយតោនខ្ពស់ជាងប្រទេសថៃនៅក្នុងខែសីហា។

ខណៈកាលពីដើមឆ្នាំនេះអង្ករកំណត់ ៥% របស់ថៃ មានតម្លៃខ្ពស់ជាងអង្ករវៀតណាម ចន្លោះពី ៥០ ទៅ ៦០ ដុល្លារ។ ហើយគិតត្រឹមពាក់កណ្តាលខែសីហា អង្ករកំណាត់ ៥% ត្រូវបានលក់ក្នុងតម្លៃ ៤៩៣ ដុល្លារទៅ ៤៩៧ ដុល្លារ ក្នុងមួយតោន ខណៈអង្ករថៃមានតម្លៃ ៤៧៣ ដុល្លារ ទៅ ៤៧៧ ដុល្លារ ហើយប៉ាគីស្ថានមានតម្លៃ ៤២៣ដុល្លារ ទៅ ៤២៧ដុល្លារ និងឥណ្ឌាធ្លាក់ចុះក្នុងតម្លៃ ៣៧៨ដុល្លារ ទៅ ៣៨២ ដុល្លារ។ មន្ត្រី VFA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ « នេះជាលើកទីមួយហើយ ដែលតម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងខ្ពស់ជាងប្រទេសថៃក្នុងរយៈពេល ៣០ ឆ្នាំមកនេះ »។

គួរឲ្យដឹងផងដែរថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) ដែលមានប្រសិទ្ធិភាពកាលពីខែមុន ធ្វើឲ្យវៀតណាមមានកូតាចំនួន ៨០,០០០ តោន ដើម្បីនាំចេញក្នុងមួយឆ្នាំជាមួយអត្រាពន្ធ ០.០ ភាគរយ ដែលផ្តល់ឱកាសដល់ប្រទេសនេះ។

ខណៈមន្ត្រី MARD បាននិយាយថា ការប្រើប្រាស់អង្ករនៅក្នុងសហភាពអឺរ៉ុបកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាប្រិយភាពនៃម្ហូបអាស៊ី ដូច្នេះវានៅតែមានកន្លែងសម្រាប់អ្នកនាំចេញរបស់វៀតណាម ជាពិសេសជាមួយពន្ធសូន្យ។ ទន្ទឹមនឹងនេះ យោងតាមក្រសួងបានឱ្យដឹងថា ការនាំចេញអង្ករក្នុងស្រុកបានឈានដល់ ៤.៥ លានតោន គិតជាទឹកប្រាក់មានចំនួន ២.២ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២០៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand


