ព័ត៌មានចុងក្រោយ
  • ថៃមានការព្រួយបារម្ភ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះពី ៧% ទៅ ៩% ដែលមានការរំខានដោយកត្តាទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះពី ៧% ទៅ ៩% នៅឆ្នាំនេះដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ខណៈមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជាញឹកញាប់​ គឺជាក្តីបារម្ភមួយ។ យោងតាមគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្មឧស្សាហកម្ម និងធនាគារថៃបានឱ្យដឹងថា ខណៈដែលការរឹតត្បិតនៃជំងឺរាតត្បាតភាគច្រើនត្រូវបានដកចេញ សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ និងនាំចេញនៅតែមានសម្ពាធ ខណៈការផ្ទុះឡើងនៃជំងឺរាតត្បាតនេះបានកាត់បន្ថយតម្រូវការសកល។ លោក Payong Srivanich ប្រធានសមាគមធនាគារថៃ បានប្រាប់សន្និសីទសារព័ត៌មានលីមួយថា « សេដ្ឋកិច្ច នៅតែខ្សោយខ្លាំង »។ លោកបន្ថែមថា « តម្រូវការក្នុងស្រុកមានភាពផុយស្រួយ ដោយសារភាពមិនប្រាកដប្រជាដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអតិថិជន និងវិនិយោគិន »។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនួញបាននិយាយថា ទីផ្សារការងារមានការព្រួយបារម្ភ

  • តាមការព្យាករណ៍ ក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិនឹងនាំមកនូវចំណូលចំនួន ៤,៧៦៥ លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០ លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 9, 2020 Chan Sreyny

    យោងតាមការព្យាករណ៍ដែលបានបង្ហាញនៅក្នុងសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថាក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិនឹងនាំមកនូវចំណូលចំនួន ៤,៧៦៥ លានដុល្លារ និងទេសចរណ៍ជាតិ នាំមកនូវចំណូលចំនួន ១,២៨០ លានដុល្លារ ដល់ប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា « ចក្ខុវិស័យនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២០-២០៣៥ គឺដើម្បីទទួលបានមោទនភាពដែលជាទិសដៅទេសចរណ៍ដ៏សំខាន់នៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងជាទិសដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ។ បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់របស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ជាតិដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការមេ។ ជាមួយគ្នានេះដែរ យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប ២០២០-២០៣៥ ត្រូវបានគេរំពឹងថានឹងក្លាយជាយន្តការដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងអនាគតចំពោះផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតរាតត្បាតកូវីដ-១៩ គ្របដណ្ដប់ ជាពិសេសដើម្បីសំរេចគោលដៅរបស់រដ្ឋាភិបាលដែលចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង។ ប្រភពដដែលបានឲ្យដឹងថា សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបសម្រាប់ឆ្នាំ ២០២០- ២០៣៥ នឹងត្រូវបញ្ចប់នៅខែតុលាឆ្នាំនេះ ហើយបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីអនុម័ត៕ អត្ថបទ៖

  • សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង បើកបម្រើសេវាកម្មជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 9, 2020 Chan Sreyny

    សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង បានបើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ ដើម្បីបានប្រាក់ចំណូល បន្តរៀបចំអភិរក្សធនធានធម្មជាតិនៅតំបន់នោះឱ្យបានគង់វង្ស។ ក្នុងឱកាសចុះពង្រឹងសេវាកម្មទេសចរណ៍របស់សហគមន៍ភ្នំជម្រកសត្វនៅ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ លោក​ អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តនេះបញ្ជាក់ថា សមាជិកសហគមន៍ត្រូវរួមគ្នារៀបចំគ្រប់គ្រងសេវាកម្មជូនភ្ញៀវ ដែលមកកម្សាន្តនៅភ្នំជម្រកសត្វនេះឱ្យបានល្អ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង្កើតរបរលក់ដូរនៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែច្រើន។ លោកបន្តថា ដោយសារតែផលប៉ះពាល់ពីឥទ្ធិពលជំងឺកូវីដ-១៩ ទើបការបើកដំណើរការមានភាពយឺតយ៉ាវ តែទោះជាយ៉ាងណាក៏ដោយត្រូវតែប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ដើម្បីបម្រើឱ្យភ្ញៀវទេសចរក្នុងស្រុក ហើយផ្នែកសុខភាពក៏ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ លោក ញាន ផុន ប្រធានសហគមន៍នេះបានបញ្ជាក់ថា តំបន់ភ្នំជម្រកសត្វមានសក្តានុពលសម្រាប់ភ្ញៀវទេសចរមកទស្សនាព្រោះសម្បត្តិធម្មជាតិ មានព្រៃឈើ

  • រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដើម្បីបង្កើនចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 8, 2020 Chan Sreyny

    (ភ្នំពេញ)៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម

  • ក្រុមហ៊ុនឱសថបារាំង និងអង់គ្លេស សង្ឃឹមថាវ៉ាក់សាំងដែលខ្លួនអភិវឌ្ឍនឹងអាចដាក់លក់ក្រោមតម្លៃ ១១.៨០ ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2020 Chan Sreyny

    ប្រធានក្រុមហ៊ុនផលិតថ្នាំ Sanofi នៅប្រទេសបារាំង បាននិយាយកាលពីថ្ងៃសៅរិ៍កន្លងទៅនេះថា វ៉ាក់សាំងការពារ Covid-19 ដែល Sanofi កំពុងអភិវឌ្ឍជាមួយ GlaxoSmithKline (GSK) របស់អង់គ្លេសទំនងជាមានតម្លៃតិចជាង​ ១០ផោន (ប្រហែល ១១.៨០ ដុល្លារ) ក្នុងមួយដូស ប្រសិនបើវាត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់។ លោក Olivier Bogillot បានប្រាប់វិទ្យុបារាំងអន្តរជាតិថា៖ « តម្លៃមិនត្រូវបានកំណត់ទាំងស្រុងទេ យើងកំពុងវាយតម្លៃថ្លៃដើមផលិតកម្ម សម្រាប់ប៉ុន្មានខែខាងមុខនេះ ក្រោមតម្លៃ ១០ផោន »។ អ្នកផលិតថ្នាំ និងភ្នាក់ងាររដ្ឋាភិបាលកំពុងប្រជែងដើម្បីទទួលបានថ្នាំបង្ការ សម្រាប់វីរុស Covid-19 ដែលជាជំងឺផ្លូវដង្ហើមដែលបណ្ដាលឲ្យមនុស្សស្លាប់ជាង

  • ក្រុមហ៊ុនអាកាសចរណ៍ Etihad របស់អារ៉ាប់រួមបញ្ចេញយុទ្ធសាស្ត្រថ្មី ដើម្បីបង្កើនទំនុកចិត្តក្នុងការធ្វើដំណើរឡើងវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 8, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេសអារ៉ាប់រួមបានប្រកាសថា ខ្លួននឹងរ៉ាប់រងថ្លៃចំណាយខាងវេជ្ជសាស្ត្រ និងការដាក់ឲ្យនៅដាច់ដោយឡែករបស់អ្នកដំណើរ ប្រសិនបើពួកគេឆ្លងជំងឺរាតត្បាត Covid-19 បន្ទាប់ពីធ្វើដំណើរលើជើងហោះហើររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក កំពុងព្យាយាមរកវិធីដើម្បីជំរុញតម្រូវការ​ ដែលត្រូវបានបែកខ្ញែកដោយជំងឺរាតត្បាតហើយរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំដើម្បីជាសះស្បើយឡើងវិញ។ ខណៈថ្លៃព្យាបាលរហូតដល់ ១៥០,០០០ អឺរ៉ូ (១៧៧,០០០ ដុល្លារ) និងថ្លៃស្នាក់នៅដាច់ដោយឡែករហូតដល់ ១០០ អឺរ៉ូក្នុងមួយថ្ងៃសម្រាប់រយៈពេល ១៤ ថ្ងៃនឹងត្រូវបានចំណាយដោយ Etihad សម្រាប់អ្នកដំណើរដែលឆ្លងជំងឺនេះក្នុងរយៈពេល ៣១ ថ្ងៃនៃការធ្វើដំណើរដំបូង។ ទន្ទឹមនឹងនេះ អនុប្រធាន Etihad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « កម្មវិធីនេះ មិនត្រឹមតែពង្រឹងទំនុកចិត្តក្នុងការធ្វើដំណើរប៉ុណ្ណោះទេ

  • ធនាគារ ហត្ថា ម.ក ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន PR
    PR
    PR September 8, 2020 Chan Sreyny

    រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ។ កម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាព និងភ័ស្តុតាងថ្មីមួយទៀត ដែលបានសបញ្ជាក់អោយឃើញថា

  • សេដ្ឋកិច្ចរបស់វៀតណាម អាចនឹងកើនឡើងលើសថៃ និងឥណ្ឌូនេស៊ីដោយសារកត្តាទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 8, 2020 Chan Sreyny

    សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចកើនឡើងលើសប្រទេសថៃ ឥណ្ឌូនេស៊ី ឬហ្វីលីពីននៅប៉ុន្មានឆ្នាំខាងមុខទៀត នេះបើយោងតាមលោក C.K Tong នាយកប្រតិបត្តិក្រុមហ៊ុនឧស្សាហកម្មអភិវឌ្ឍន៍ BW ។ លោក Tong បាននិយាយនៅក្នុងសន្និសីទតាមអ៉ីនធឺណេតថា « ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យវៀតណាមកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនបរទេស »។ លោក Tong បានបន្ថែមថា មុនពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុនជាច្រើនបានប្រកាន់យកយុទ្ធសាស្ត្រ “ ចិនបូក ១ ” ក្នុងគោលបំណងធ្វើពិពិធកម្មប្រតិបត្ដិការទៅក្នុងប្រទេសដទៃទៀតជំនួសឱ្យការផ្តោតតែលើប្រទេសចិន។ ថ្លៃដើមផលិតកម្មដែលកំពុងកើនឡើងនៅក្នុងប្រទេសចិន គួបផ្សំនឹងភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្នរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក បានពន្លឿនដំណើរការនេះក្នុងកំឡុងពេលដែលវៀតណាមទទួលបានគុណសម្បត្តិអំណោយផល ក្នុងការទទួលបានរលកថ្មីនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីយុទ្ធសាស្ត្រ