ព័ត៌មានចុងក្រោយ
  • ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាត Covid-19 អាមេរិកត្រូវការថវិកាប្រមាណ ៣ ទ្រីលានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    សហរដ្ឋអាមេរិក ត្រូវការថវិកាប្រមាណ ៣ ទ្រីលានដុល្លារ ក្នុងការជម្រុញសារពើពន្ធដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងវាយប្រហារដោយជំងឺរាតត្បាត Covid-19 នេះបើយោងតាមប្រសាសន៍របស់ សេដ្ឋវិទូអាមេរិក។ លោក William Lee ប្រធានសេដ្ឋវិទូ​នៅវិទ្យាស្ថាន Milken Institute បាននិយាយថា ទឹកប្រាក់ ៣ ទ្រីលានដុល្លារគួរតែត្រូវបានចំណាយលើកម្មវិធីដូចជា៖ ការលើកទឹកចិត្តអាជីវកម្មដើម្បីបង្កើនសមត្ថភាពការងារ និងជួយអ្នកគ្មានការងារធ្វើឱ្យធ្វើការនៅក្នុងក្រុមហ៊ុន ជាមួយនឹងអាជីវកម្មដែលអាចទទួលយកបាន។​ ខណៈសហរដ្ឋអាមេរិកត្រូវបានរាយការណ៍ថា មានករណីឆ្លង និងស្លាប់ដោយ Covid-19 ខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ វិធានការចាក់សោរប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលជាសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកបានធ្លាក់ចុះ ៣១.៧% នៅក្នុងត្រីមាសទី២ ។ ការធ្លាក់ចុះប្រចាំត្រីមាសនេះ

  • ជប៉ុនសន្យាផ្ដល់ប្រាក់ ១ លានដុល្លារដល់មូលនិធិថ្មី ដើម្បីជួយដល់ការឆ្លើយតបនឹងវីរុស COVID-19 របស់អាស៊ាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាន​សន្យាកាលពីថ្ងៃពុធថា នឹងចំណាយថវិកាចំនួន ១ លានដុល្លារអាមេរិកក្នងមូលនិធិថ្មីមួយ ក្នុងគោលបំណងជួយដល់ការឆ្លើយតបរបស់សមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ ចំពោះការឆ្លងរីករាលដាលនៃវីរុស Covid-19 តាមរយៈការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងការបង្កើតវ៉ាក់សាំង។ ក្រុមអាស៊ានរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃនិងវៀតណាម។ យោងតាមក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយសមភាគីមកពីអាស៊ានដែលមានសមាជិក ១០ ប្រទេស ចិននិងកូរ៉េខាងត្បូង រួមទាំងលោក Motegi ក៏បាននិយាយផងដែរថា ប្រទេសជប៉ុននឹងផ្តល់ឧបករណ៍ថែទាំសុខភាពដល់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងបន្តផ្តល់ប្រាក់កម្ចីជាប្រាក់យ៉េនបន្ទាន់ ដើម្បីជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ពួកគេក្រោយការរាតត្បាត។ ក្នុងនោះប្រទេសចិន

  • កូរ៉េខាងត្បូង ចំណាយថវិកា ៦.៦ ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយដល់អាជីវកម្មខ្នាតតូច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមថវិកាបន្ថែមទី៤ ក្នុងឆ្នាំនេះប្រមាណ ៦.៦ ពាន់លានដុល្លារ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចដែលកំពុងជួបការលំបាក ក្នុងការបិទទ្វារខណៈមានការរឹតត្បិតប្រទេសដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ នៅក្នុងកិច្ចប្រជុំគោលនយោបាយសេដ្ឋកិច្ចបន្ទាន់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បាននិយាយថា ការចំណាយ ៧.៨ ទ្រីលានវ៉ុន (៦.៥៨ ពាន់លានដុល្លារ) នឹងត្រូវប្រើសម្រាប់ការទូទាត់ជាសាច់ប្រាក់ ដល់អាជីវកម្មខ្នាតតូច ក៏ដូចជាគ្រួសារសម្រាប់ទូទាត់វិក្កយបត្រតាមទូរស័ព្ទចល័ត។ លោក Moon បន្តថា « រលកទី២ នៃជំងឺរាតត្បាតដែលមិនបានរំពឹងទុកនេះ កំពុងពន្យារពេលនៃការងើបឡើងវិញ ហើយសកម្មភាពសេដ្ឋកិច្ច តម្រូវការ និងការប្រើប្រាស់ក្នុងស្រុកកំពុងធ្លាក់ចុះយ៉ាងខ្លាំង »។ ថវិកាបន្ថែមលើកទី៤

  • សេដ្ឋកិច្ចអាហ្វ្រិកខាងត្បូងកាន់តែដើរថយក្រោយខ្លាំងទៅៗ ជាមួយនឹងការធ្លាក់ចុះ GDP ប្រចាំឆ្នាំ ៥១% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    ការរឹតត្បិតរបស់អាហ្រ្វិកខាងត្បូងក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចឈានទៅរកការធ្លាក់ចុះយូរបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៨ឆ្នាំមកនេះ ដោយនៅក្នុងត្រីមាសទី២ ផលិតផលក្នុងស្រុកសរុបធ្លាក់ចុះច្រើនជាងការរំពឹងទុក។ យោងតាមស្ថិតិអាហ្វ្រិកខាងត្បូងបានបង្ហាញកាលពីថ្ងៃអង្គារនៅរដ្ឋធានី Pretoria បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំបានធ្លាក់ចុះ ៥១% គិតចាប់ពីខែមិថុនាធៀបនឹងត្រីមាសមុន ហើយបើធ្វើការប្រៀបធៀបនឹងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១.៨%។ ប្រភពដដែលបានឲ្យដឹងថា នេះគឺជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៩០ និងបានពង្រីកវិបត្តិសេដ្ឋកិច្ចទៅដល់ត្រីមាសទី៤ ដែលជារយៈពេលវែងបំផុតនៃការធ្លាក់ចុះប្រចាំត្រីមាសជាប់ៗគ្នាចាប់តាំងពីឆ្នាំ ១៩៩២ ។ ជាមួយគ្នានេះការប៉ាន់ប្រមាណជាមធ្យមរបស់សេដ្ឋវិទូចំនួន ១៧ នាក់នៅក្នុងការអង្កេតរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានបង្ហាញថា ការធ្លាក់ចុះទិន្នផលមានចំនួន ៤៧.២% ធៀបនឹងត្រីមាសមុន។ ហើយក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំសេដ្ឋកិច្ចបានធ្លាក់ចុះ ១៧.១%

  • ក្នុងឆ្នាំ២០២១ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នឹងទទួលបានប្រាក់ឈ្នួលចំនួន ១៩២ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    យោងតាមលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមាអាណត្តិទី១ ឆ្នាំទី២ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចចុងក្រោយ ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន ១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ កិច្ចប្រជុំសម្រេចចុងក្រោយនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសមាសភាពត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគនិយោជកផងដែរ។ ជាលទ្ធផលក្នុងកិច្ចប្រជុំសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ ១៩០ដុល្លារ ក្នុងគោលបំណងរក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែលដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច។

  • ពាណិជ្ជកម្មតាមច្រកព្រំដែនរបស់មីយ៉ាន់ម៉ា កើនឡើងជាង ៩.៦ ពាន់លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    ពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាជាមួយបរទេស តាមរយៈច្រកព្រំដែនបានកើនឡើងជាង ៩.៦ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២៨ ខែសីហា ក្នុងឆ្នាំសារពើពន្ធ ២០១៩-២០២០ ដែលបានចាប់ផ្តើមនៅក្នុងខែតុលា នេះបើយោងតាមតួលេខចេញផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ ទី ៩ ខែកញ្ញា។ ក្នុងអំឡុងពេលនេះ ការនាំចេញរបស់មីយ៉ាន់ម៉ាតាមរយៈច្រកព្រំដែនរកចំណូលបានជាង ៦.៤ ពាន់លានដុល្លារ ខណៈដែលការនាំចូលរបស់ខ្លួនទទួលបានជាង ៣.១ ពាន់លានដុល្លារ។ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មតាមព្រំដែននៅក្នុងឆ្នាំសារពើពន្ធនេះ បានកើនឡើងជាង ២៤៤ លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធ ឆ្នាំ ២០១៨-២០១៩ ដែលបានកត់ត្រាជាង ៩.៤ ពាន់លានដុល្លារ។ គួរឱ្យដឹងផងដែរថា​​ ប្រទេសមីយ៉ាន់ម៉ាធ្វើពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសចិន ថៃ

  • ខេត្តកំពត កំណត់គោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបានចំនួនប៉ុននេះ នៅក្នុងឆ្នាំ២០២៣ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 10, 2020 Chan Sreyny

    ខេត្តកំពតដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំង ៤ របស់ប្រទេស បានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបានរហូតដល់ ២,៥ លាននាក់នៅឆ្នាំ ២០២៣ ព្រោះបច្ចុប្បន្នខេត្តនេះកំពុងអភិឌ្ឍទិសដៅទេសចរណ៍ ផលិតផលទេសចរណ៍ថ្មីៗ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រវិស័យនេះ។ ការកំណត់គោលដៅនេះ ត្រូវបានចែករំលែកនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីផែនការអភិវឌ្ឍទេសចរណ៍ឆ្នាំ២០១៩-២០២៣ ដែលបានធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា នៅសាលប្រជុំសាលាខេត្តកំពត។ នៅក្នុងកិច្ចប្រជុំនោះ អភិបាលខេត្តកំពត ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍ថា ផែនការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងខេត្ត។ ផែនការអភិវឌ្ឍទេសចរណ៍រយៈពេល ៥ឆ្នាំ (២០១៩-២០២៣) បង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតនៃការអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកំពត ដោយផ្តោតលើទិសដៅជាយុទ្ធសាស្រ្តរួមមាន ការអភិវឌ្ឍផលិតផលទេសចរណ៍ ការស្រាវជ្រាវទីផ្សារ ការផ្សព្វផ្សាយ ការតភ្ជាប់ និងការសម្រួលការធ្វើដំណើរ

  • នាយករដ្ឋមន្រ្តីវៀតណាម ធានាថា​ទីផ្សាររបស់វៀតណាមធំល្មមដើម្បីឆ្លើយតបនឹងមហិច្ឆតារបស់វិនិយោគិនអន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមបាននិយាយថា ទីផ្សាររបស់ប្រទេសវៀតណាមធំល្មមដើម្បីឆ្លើយតបផែនកាវិនិយោប្រកបដោមហិច្ឆតារបស់ក្រុមហ៊ុននានានៅពិភពលោក ជាពិសេសក្រុមហ៊ុនមកពី ប្រទេសជប៉ុន ដើម្បី ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ នៅក្នុងកិច្ចប្រជុំមួយកាពីថ្ងៃទី០៧ ខែកញ្ញា នាយករដ្ឋមន្រ្តីរូបនេះបានផ្ដល់យោបល់ជាមួយក្រុមហ៊ុនចំនួន ១៥ ដែលមានសិទ្ធិទទួលបានការឧបត្ថម្ភធនពីរដ្ឋា​ភិបាលរបស់ខ្លួន ដើម្បីពង្រីកសកម្មភាពអាជីវកម្ម និងវិនិយោគនៅវៀតណាម។ លោកបានមានប្រសាសន៍ថា ប្រទេសវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌខ្ពស់បំផុត និងកែលំអបរិយាកាសអាជីវកម្មរបស់ខ្លួនដើម្បីឱ្យសហគ្រាសទាំង ១៥ ទទួលបានជោគជ័យក្នុងការធ្វើជំនួញនៅក្នុងប្រទេស។ ក្រៅពីការផ្តល់សច្ចាប័នលើច្បាប់ថ្មីមួយចំនួនរួមមាន ច្បាប់វិនិយោគ ច្បាប់សហគ្រាស ច្បាប់ PPP (PPP Law) ការចូលរួមរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តង់ដារ (FTA) រួមទាំងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លើសពីនេះលោកបានបន្ថែមថា