កូរ៉េខាងត្បូង ចំណាយថវិកា ៦.៦ ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយដល់អាជីវកម្មខ្នាតតូច
សេដ្ឋកិច្ច September 10, 2020 Chan Sreyny

ប្រទេសកូរ៉េខាងត្បូង កំពុងត្រៀមថវិកាបន្ថែមទី៤ ក្នុងឆ្នាំនេះប្រមាណ ៦.៦ ពាន់លានដុល្លារ ដើម្បីជួយដល់អាជីវកម្មខ្នាតតូចដែលកំពុងជួបការលំបាក ក្នុងការបិទទ្វារខណៈមានការរឹតត្បិតប្រទេសដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

នៅក្នុងកិច្ចប្រជុំគោលនយោបាយសេដ្ឋកិច្ចបន្ទាន់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បាននិយាយថា ការចំណាយ ៧.៨ ទ្រីលានវ៉ុន (៦.៥៨ ពាន់លានដុល្លារ) នឹងត្រូវប្រើសម្រាប់ការទូទាត់ជាសាច់ប្រាក់ ដល់អាជីវកម្មខ្នាតតូច ក៏ដូចជាគ្រួសារសម្រាប់ទូទាត់វិក្កយបត្រតាមទូរស័ព្ទចល័ត។ លោក Moon បន្តថា « រលកទី២ នៃជំងឺរាតត្បាតដែលមិនបានរំពឹងទុកនេះ កំពុងពន្យារពេលនៃការងើបឡើងវិញ ហើយសកម្មភាពសេដ្ឋកិច្ច តម្រូវការ និងការប្រើប្រាស់ក្នុងស្រុកកំពុងធ្លាក់ចុះយ៉ាងខ្លាំង »។

ថវិកាបន្ថែមលើកទី៤ សម្រាប់ឆ្នាំនេះគឺទទួលបានទឹកប្រាក់ចំនួន ២៧៧ ទ្រីលានវ៉ុន (២៣៣.៦៦ ពាន់លានដុល្លារ) ដើម្បីការពារកុំឲ្យសេដ្ឋកិច្ចធ្លាក់ចុះកាន់តែជ្រៅ។ វិធានការណ៍ឃ្លាតឆ្ងាយពីសង្គមយ៉ាងតឹងរឹងចាប់តាំងពីចុងខែសីហា បានធ្វើឱ្យប៉ះពាល់ដល់ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងផ្នែកលក់រាយ ខណៈដែលរដ្ឋាភិបាលបានហាមឃាត់ការទទួលទានអាហារនៅខាងក្រៅបន្ទាប់ពីម៉ោង ៩ យប់ និងការធ្វើអាជីវកម្មវេមានកំណត់ក្នុងការទទួលយក និងចែកចាយ។

ចាប់តាំងពីពេលនោះមក ចំនួនសរុបប្រចាំថ្ងៃបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែមុន។ គួរឱ្យដឹងផងដែរថា ចំនួនអ្នកឆ្លងក្នុងតំបន់សរុបបានកើនឡើងដល់ ២១,៧៤៣ នាក់ដែលមានអ្នកស្លាប់ចំនួន ៣៤៦ នាក់៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia