លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមបាននិយាយថា ទីផ្សាររបស់ប្រទេសវៀតណាមធំល្មមដើម្បីឆ្លើយតបផែនកាវិនិយោប្រកបដោមហិច្ឆតារបស់ក្រុមហ៊ុននានានៅពិភពលោក ជាពិសេសក្រុមហ៊ុនមកពី ប្រទេសជប៉ុន ដើម្បី ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
នៅក្នុងកិច្ចប្រជុំមួយកាពីថ្ងៃទី០៧ ខែកញ្ញា នាយករដ្ឋមន្រ្តីរូបនេះបានផ្ដល់យោបល់ជាមួយក្រុមហ៊ុនចំនួន ១៥ ដែលមានសិទ្ធិទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាលរបស់ខ្លួន ដើម្បីពង្រីកសកម្មភាពអាជីវកម្ម និងវិនិយោគនៅវៀតណាម។ លោកបានមានប្រសាសន៍ថា ប្រទេសវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌខ្ពស់បំផុត និងកែលំអបរិយាកាសអាជីវកម្មរបស់ខ្លួនដើម្បីឱ្យសហគ្រាសទាំង ១៥ ទទួលបានជោគជ័យក្នុងការធ្វើជំនួញនៅក្នុងប្រទេស។

ក្រៅពីការផ្តល់សច្ចាប័នលើច្បាប់ថ្មីមួយចំនួនរួមមាន ច្បាប់វិនិយោគ ច្បាប់សហគ្រាស ច្បាប់ PPP (PPP Law) ការចូលរួមរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តង់ដារ (FTA) រួមទាំងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លើសពីនេះលោកបានបន្ថែមថា កិច្ចព្រមព្រៀងអឺរ៉ុបនិងពាណិជ្ជកម្មសេរីវៀតណាម (EVFTA) មានគោលបំណងដើម្បីធានាថា ប្រទេសនេះនឹងនៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញមួយ។

ទន្ទឹមនឹងនេះលោកបានកត់សម្គាល់ថា រដ្ឋាភិបាលវៀតណាមបានបង្កើតក្រុមការងារជំនាញមួយក្នុងការគូរ FDI ខណៈពេលកំពុងណែនាំការបើកជើងហោះហើរពាណិជ្ជកម្មមួយចំនួនទៅកាន់ប្រទេសដែលមានសុវត្ថិភាពខ្ពស់រួមទាំងប្រទេសជប៉ុនផងដែរ។ ហើយយោងតាមនាយករដ្ឋមន្រ្តីរូបនេះ ប្រទេសវៀតណាមកំពុងមានតម្រូវការខ្ពស់នៃការវិនិយោគទុនសម្រាប់ការអភិវឌ្ឍ ដែលប្រទេសនេះស្វាគមន៍ក្រុមហ៊ុនជប៉ុនពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល ផលិតកម្ម ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត សេវាកម្ម និងហិរញ្ញវត្ថុ ក៏ដូចជាធ្វើជាដៃគូយុទ្ធសាស្ត្រសម្រាប់ធ្វើឯកជនភាវូបនីយកម្មសហគ្រាសរដ្ឋក្នុងស្រុក។

ដោយឡែកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសវៀតណាមលោក Yamada Takio បាននិយាយថា ប្រទេសវៀតណាមកំពុងទទួលបានផលប្រយោជន៍ពីការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយយោងទៅលើការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលបង្ហាញថាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងមានគម្រោងផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសវៀតណាម៕
អត្ថបទ៖ លីនី
ប្រភព៖ hanoitimes


