- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានប្រឈមមុខជាមួយនឹងភាពមិនប្រាកដប្រជា ខណៈពេលដែលមានការកើនឡើងជាថ្មីនៃជំងឺរាតត្បាត Covid-19 ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនថា ការលេចចេញជាថ្មីនៃជំងឺរាតត្បាត និងយុទ្ធនាការរឹតត្បិតក្នុងប្រទេស បានធ្វើឱ្យមានភាពមិនប្រាកដប្រជាដល់សេដ្ឋកិច្ចក្នុងស្រុក។ ដោយបានកត់សម្គាល់ថា ការប្រើប្រាស់បានថយចុះ ខណៈដែលការនាំចេញ និងផលិតកម្មមានភាពប្រសើរឡើងនាពេលថ្មីៗនេះ។ ជំងឺរាតត្បាត Covid-19 បានកើតឡើងម្ដងទៀតនៅកូរ៉េខាងត្បូង ជាមួយនឹងចំនួនករណីឆ្លងថ្មីបានកើនឡើងជាលំដាប់ចាប់តាំងពីថ្ងៃទី ១៤ ខែសីហា។ ដើម្បីដោះស្រាយការផ្ទុះឡើងវិញនៃជំងឺរាតត្បាតនេះ រដ្ឋាភិបាលកូរ៉េបានរឹតបន្តឹងគោលការណ៍ណែនាំក្នុងសង្គម ទាក់ទងនឹងការលក់រាយក្រៅប្រព័ន្ធអ៉ីនធឺណេត និងឧស្សាហកម្មសេវាកម្ម។ ខណៈប្រាក់ចំណូលនៃហាងលក់ទំនិញបានធ្លាក់ចុះ ៧.៧% នៅក្នុងខែសីហា បន្ទាប់ពីការធ្លាក់ចុះ ២.៩% កាលពីខែកក្កដា និងការលក់បញ្ចុះតម្លៃបន្តធ្លាក់ចុះក្នុងរយៈពេល ៤ ខែជាប់ៗគ្នា។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
ការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ក្រុមហ៊ុនចិននៅក្នុងសហភាពអឺរ៉ុបមានទស្សនៈមិនអំណោយផលជាងឆ្នាំមុន ចំពោះភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្លុកនេះ ប៉ុន្តែពួកគេមានឆន្ទៈក្នុងការបង្កើនការវិនិយោគនៅពេលស្ថានភាពកាន់តែប្រសើរឡើង។ ការស្ទង់មតិត្រូវធ្វើឡើងដោយសភាពាណិជ្ជកម្មចិនទៅកាន់សហភាពអ៊ឺរ៉ុប (CCCEU) និង Roland Berger ដែលជាទឹកប្រឹក្សាយុទ្ធសាស្ត្រសកល វាគឺជាផ្នែកមួយនរបាយការណ៍អនុសាសន៍ប្រចាំឆ្នាំរបស់ CCCEU ដែលមានចំណងជើងថា « ធ្វើសកម្មភាពដើម្បីអនាគតរួម៖ សហគ្រាសចិននៅសហភាពអឺរ៉ុបខិតខំដើម្បីកំណើនចំពេលមានភាពយឺតយ៉ាវ និងឧបសគ្គនៃបទប្បញ្ញត្តិ »។ យោងតាមការស្ទង់់មតិនេះ រកឃើញថាក្រុមហ៊ុនចិននៅសហភាពអឺរ៉ុបបានផ្តល់ពិន្ទុ ៧០ ដល់បរិយាកាសអាជីវកម្មទូទៅ គឺទាបជាង ៧៣ ពិន្ទុក្នុងឆ្នាំ២០១៩ ។ ការស្ទង់មតិនេះក៏បានរកឃើញថា ប្រសិនបើភាពងាយស្រួលនៃការធ្វើជំនួញនៅក្នុងសហគមន៍អ៊ឺរ៉ុបមានភាពប្រសើរឡើង ៦០% ពិចារណាការវិនិយោគកាន់តែច្រើន ហើយជិត ២០% មានបំណងបង្កើនការវិនិយោគនៅទីនោះយ៉ាងជាក់លាក់។ ជាមួយគ្នានេះដែរផ្អែកល់ការស្ទង់មតិនេះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 11, 2020 Chan Sreyny
លោក Bill Gates ធ្លាប់បានជាអ្នកដែលមានជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីគាត់បានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំ២០១៨ មហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិចំនួន ៩០ ពាន់លានដុល្លារ ហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិចំនួន ៩៨ ពាន់លានដុល្លារ ក្នុងនាមជាបុរសដែលមានបំផុតលំដាប់ទី២ លើពិភពលោកបន្ទាប់ពីស្ថាបនិក Amazon លោក Jeff Bezos។ លោក Bill Gates ត្រូវបានមនុស្សជាច្រើននៅលើពិភពលោកស្គាល់ មិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Microsoft ប៉ុណ្ណោះទេ គាត់ក៏ជាមហាសេដ្ឋីសប្បុរសធម៌មួយរូបផងដែរ ក្នុងនាមជាម្ចាស់មូលនិធិ Gates Foundation ហើយគាត់ក៏ជាអ្នកបំផុសគំនិត រួមទាំងផ្ដល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយទៀតផង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
ក្រសួងហិរញ្ញវត្ថុថៃនឹងបញ្ឈប់ការផ្ទេរប្រាក់ចំនួន ៥,០០០បាត (ជិត ២០០ ដុល្លារ) សម្រាប់ការឆ្លើយតបនឹងវិបត្តិជំងឺរាតត្បាត Covid-19 ដែលបានយាយីដល់ពលរដ្ឋរបស់ខ្លួន នៅថ្ងៃទី៣០ ចុងខែកញ្ញានេះ ខណៈមនុស្សជាង ៥ ម៉ឺននាក់ នៅមិនទាន់បានទទួលប្រាក់នេះគ្រប់គ្នានៅឡើយទេ ដោយសារដំណើរការផ្ទេរប្រាក់ចូលទៅក្នុងគណនីធនាគាររបស់ពលរដ្ឋមានបញ្ហា (glitche)។ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុថៃលោក Lawaron Sangsanit បាននិយាយថា ការផ្ទេរប្រាក់ជូនពលរដ្ឋបានចាប់ផ្តើមតាំងតែពីខែមេសា ក្នុងរយៈពេល ៣ខែ ប៉ុន្តែមនុស្សមួយចំនួនមិនបានទទួលចំណែករបស់ពួកគេនៅឡើយទេ ដោយសារបញ្ហាផ្សេងៗ ដូចជាគណនីធនាគាររបស់ពួកគាត់មិនបានបង្កើតសម្រាប់ទទួលការផ្ទេរប្រាក់ជាដើម។ រំលឹកដែរថាកាលពីខែមេសា រដ្ឋាភិបាលថៃបានដាក់ចេញនូវកម្មវិធី “Rao Mai Ting Gun” ដែលជាគម្រោងបែងចែកប្រាក់ដល់ពលរដ្ឋ រួមទាំងកម្មករបណ្តោះអាសន្ន
- សេដ្ឋកិច្ចវិបត្តិសេដ្ឋកិច្ច និងការជាប់គាំងដោយសារកូវីដ ធ្វើឲ្យករណីធ្វើអត្តឃាតនៅប្រទេសថៃកើនឡើង ២២% ក្នុងឆ្នាំនេះសេដ្ឋកិច្ច September 11, 2020 Chan Sreyny
ការកើនឡើងនៃអត្រាធ្វើអត្តឃាតនៅប្រទេសថៃមានការកើនឡើងដោយសារ បញ្ហាសេដ្ឋកិច្ច ការរិតត្បិតនិងការរាតត្បាតនៅលើពិភពលោក រួមជាមួយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្ម។ ទិន្នន័យនេះត្រូវបានប្រកាសកាលពីម្សិលមិញ ស្របពេលទៅនឹងទិវា បង្ការការធ្វើអត្តឃាតពិភពលោក។ នាយកដ្ឋានសុខភាពផ្លូវចិត្តបានចេញរបាយការណ៍មួយដែលបង្ហាញថា មនុស្សចំនួន ២,៥៥១ នាក់ បានសម្លាប់ខ្លួនចាប់ពីខែមករា ដល់ចុងខែ កក្កដា ឆ្នាំ២០២០ ។ ចំនួននេះ គឺកើនឡើង ២២% បើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដំបូងនៃឆ្នាំមុន។ យោងតាមមន្រ្តីសុខាភិបាលបានឲ្យដឹងថា បញ្ហាផ្ទាល់ខ្លួន សម្ពាធសេដ្ឋកិច្ច ការធ្លាក់ចិត្ត និងការសេពសុរា បានធ្វើឲ្យករណីសម្លាប់ខ្លួនមានការកើនឡើង ហើយមើលទៅហាក់ដូចជាជាប់ទាក់ទងនឹងវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ ដោយឡែកអគ្គនាយកផ្នែកសុខភាពផ្លូវចិត្តថៃលោក Kiartipoom Wongrachit បាននិយាយថា ការកើនឡើងនៃចំនួននេះគឺជាក្តីបារម្ភដ៏ធំមួយ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស បានកើនឡើង ៦.៦% នៅក្នុងខែកក្កដា នេះបើយោងតាមការិយាល័យស្ថិតិជាតិ (ONS) ប៉ុន្តែទិន្នផលនៅតែទាបជាងកម្រិតមុនពេលមានជំងឺរាតត្បាត Covid-19 ។ នេះគឺជាខែទី៣ ហើយដែលសេដ្ឋកិច្ចអង់គ្លេសបានបន្តកើនឡើង ប៉ុន្តែ ONS បាននិយាយថា ចក្រភពអង់គ្លេសត្រូវបានរកឃើញថា មានតែជាងពាក់កណ្តាលនៃទិន្នផលប៉ុណ្ណោះដែលបានងើបឡើងវិញ ដែលបណ្តាលមកពីជំងឺរាតត្បាត។ ហាងកាត់សក់ និងហាងស្រាបានរួមចំណែកក្នុងការកើនឡើង បន្ទាប់ពីឧស្សាហកម្មទាំងពីរនេះត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅខែកក្កដា។ ទោះយ៉ាងណា សេដ្ឋកិច្ចចក្រភពអង់គ្លេសនៅតែទាបជាង ១១.៧% បើប្រៀបធៀបនឹងខែកុម្ភៈ ហើយកំណើននៅខែកក្កដា គឺទាបជាងការកើនឡើង ៨.៧% ក្នុងខែមិថុនា៕ អត្ថបទ៖ នីតា ប្រភព៖ bbc
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
គម្រោងសាងសង់ផ្លូវជាតិលេខ៣ មកដល់ពេលនេះសម្រេចបាន ៨០% ហើយ ខណៈក្រុមហ៊ុនកំពុងសាងសង់សួនចែកទ្រូងផ្លូវ និងស្ពានរំលងផ្លូវ។ ផ្លូវនេះត្រូវបានសាងសង់ឡើងតាមបទដ្ឋានអន្តរជាតិ សម្រាប់ល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពសាងសង់ស្ពានរំលងផ្លូវជាតិលេខ៣ និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង អភិបាលរងខេត្តតាកែវ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ និងខេត្តកំពង់ស្ពឺ អភិបាលនៃគណៈអភិបាលស្រុកតាមដងផ្លូវ មន្ត្រីបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេសផងដែរ។ ឯកឧត្ដមរដ្ឋលេខាធិការបានឱ្យដឹងថា ការសាងសង់សួនច្បារខណ្ឌទ្រូងផ្លូវនេះមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានរំលេចនូវសោភណ្ឌភាពដងផ្លូវផងដែរ ហើយតាមលក្ខណៈបច្ចេកទេសការសាងសង់សួនច្បារចែកទ្រូងផ្លូវ គឺត្រូវរក្សាចន្លោះទ្រូងផ្លូវត្រង់ចំណុចដែលមានផ្លូវធំឆ្លងកាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japantimes បានឲ្យដឹងថា សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះច្រើនជាងការប៉ាន់ស្មានដំបូងក្នុងត្រីមាសទី២ ដោយសារការចំណាយមូលធនបានរងផលប៉ះពាល់ពីវិបត្តិ Covid-19។ ការធ្លាក់ចុះនេះបង្កជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភសម្រាប់មេដឹកនាំថ្មី អំពីការប្រឈមនឹងការចូលនៃវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ។ សេដ្ឋវិទូ Masaki Kuwahara នៅក្រុមហ៊ុន Nomura Securities Co បាននិយាយថា នាយករដ្ឋមន្រ្តីដែលកាន់តំណែងបន្ទាប់ នឹងត្រូវចាត់វិធានការលើវីរុស ដែលជាអាទិភាពទីមួយ។ ខណៈសេដ្ឋកិច្ចអាចនឹងមើលឃើញការស្ទុះងើបឡើងទ្វេដង ប៉ុន្តែល្បឿននៃការស្តារឡើងវិញនឹងយឺត »។ គួរឲ្យដឹងផងដែរថា ក្រុមអ្នកវិភាគមើលឃើញថាកំណើនផលិតក្នុងស្រុកសរុបបានកើនឡើងប្រហែល ១៣% នៅត្រីមាសនេះ ដែលមិនគ្រប់គ្រាន់សម្រាប់ការធ្លាក់ចុះ ៣ ត្រីមាសជាប់ៗគ្នា។ ជាមួយគ្នានេះសេដ្ឋវិទូរបស់ Bloomberg បាននិយាយថា សេដ្ឋកិច្ចអាចនឹងមិនកើនឡើងដល់ទំហំមុនពេលវីរុសរាតត្បាតទេ ព្រោះវិបត្តិនេះបានពន្យារពេលការធ្វើកំណែទម្រង់សំខាន់ៗដែលត្រូវការជាចាំបាច់










