- សេដ្ឋកិច្ចសេដ្ឋកិច្ច September 14, 2020 Chan Sreyny
រដ្ឋាភិបាលថៃ កំពុងពិចារណាលើវិធានការដើម្បីបង្កើនការចំណាយរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងគាំទ្រដល់អាជីវកម្មខ្នាតតូច។ យោងតាមលោក Lavaron Sansnit អគ្គនាយកការិយាល័យគោលនយោបាយសារពើពន្ធថៃបានឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុនឹងជម្រុញឱ្យមជ្ឈមណ្ឌលរដ្ឋបាលរបស់រដ្ឋាភិបាល ដើម្បីអនុម័តលើវិធានការណ៍ជំរុញចុងក្រោយនាពេលឆាប់ៗខាងមុខនេះ។ រដ្ឋាភិបាលថៃបាននិយាយថា ខ្លួនគ្រោងចំណាយថវិកាចំនួន ៤៥ ពាន់លានបាត (ជាង ១ លានដុល្លារ) ដើម្បីជំរុញការប្រើប្រាស់របស់ប្រជាជនតាមមូលដ្ឋាន និងគាំទ្រដល់អាជីវកម្មខ្នាតតូច។ រដ្ឋាភិបាលនឹងគាំទ្រពាក់កណ្តាលនៃការចំណាយលើការប្រើប្រាស់ប្រចាំថ្ងៃ ដល់ប្រជាជនដែលមានប្រាក់ចំណូលទាប។ វិធានការនេះ ត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តចាប់ពីខែតុលា ដល់ខែធ្នូ។ រដ្ឋាភិបាលថៃបានបន្ថែមថា « យើងចង់គាំទ្រដល់ប្រជាជនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយរំពឹងថាប្រជាជននឹងត្រូវបានអញ្ជើញឱ្យចុះឈ្មោះសម្រាប់គម្រោងនេះឆាប់ៗនេះ។ ដោយវិធានការនេះ មានគោលបំណងគាំទ្រដល់ការចំណាយប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ »។ ទន្ទឹមនឹងនេះ ប្រជាជនសម្នាក់ៗ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2020 Chan Sreyny
លោក Yoshihide Suga លេខាធិការខុទ្ទកាល័័យរបស់ប្រទេសជប៉ុនដែលត្រូវបានគេរំពឺងថា នឹងក្លាយជានាយករដ្ឋមន្រ្តីនៅសប្ដាហ៍ក្រោយបានប្រកាសនៅថ្ងៃនេះថា លោកនឹងពិចារណាលើការដំឡើងប្រាក់ខែដល់គ្រួសារ និងក្រុមហ៊ុន ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺ Covid-19។ លេខាធិការខុទ្ទកាល័័យរូបនេះបានលើកឡើងដូច្នេះថា ប្រទេសជប៉ុនត្រូវតែផ្ដោតលើការធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញ មុនពេលពិចារណាលើវិធីដោះស្រាយហិរញ្ញវត្ថុដែលកំពុងជួបផលលំបាក ដោយលោកបដិសេធនូវការដំឡើងពន្ធលើការលក់ សម្រាប់រយៈពេលមួយទសវត្សទៀត។ លោកបានប្រសាសន៍ថា៖ « ប្រសិនបើបញ្ហាសេដ្ឋកិច្ច កាន់តែស៊ីជម្រៅយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវការ និងដាក់ពង្រាយជំហានបន្ថែមទៀត ដើម្បីរក្សាការងារនិងអាជីវកម្ម »។ ជាមួយគ្នានេះដែរ នៅពេលត្រូវបានសួរថាតើលោកនឹងបន្ថែមប្រាក់ខែដល់គ្រួសារ និងក្រុមហ៊ុនដែលទទួលរងពីការធ្លាក់ចុះប្រាក់ចំណូលដោយសារការរាតត្បាតឬយ៉ាងណានោះ? លោក Yoshihide Suga បាននិយាយថា៖ « ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន រដ្ឋាភិបាលនឹងចាត់វិធានការបែបនេះប្រសិនបើចាំបាច់ »៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2020 Chan Sreyny
ប្រទេសស្វីសបានអនុម័តថវិកាចំនួន ២.៥ លានដុល្លារអាមេរិក ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ជំនួយដែលបានអនុម័តនេះ ត្រូវបានលើកឡើងដោយលោក Markus Buerli នាយកថ្មីនៃនាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ (SDC) នៅកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រភពដដែលបានឲ្យដឹងថា បន្ថែមលើការជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលស្វីសបានអនុម័តថវិកាបន្ថែមចំនួន ២.៥ លានដុល្លារ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាដោយផ្តោតសំខាន់លើកម្មវិធីដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការអភិវឌ្ឍន៍កសិកម្ម និងការដាំដុះតាមផ្ទះ។ យ៉ាងណាមិញជាកិច្ច ឆ្លើយតបឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសតាមរយៈ SDC ដែលបានគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2020 Chan Sreyny
កម្ពុជាប្តេជ្ញាផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន ៨៨.៣% ក្នុងទីក្រុង និង៨០% នៅទីជនបទ ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ការប្ដេជ្ញានេះត្រូវបានលើកឡើងដោយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្ដមអនុរដ្ឋលេខាធិការ កឹម បូរី ក្នុងពិធីបិទបញ្ចប់សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យក្នុងទីប្រជុំជនប្រកប ដោយចីរភាព។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងទឹកស្អាត ក៏ដូចជាទឹកកខ្វក់ក្នុងទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ដើម្បីធ្វើឱ្យប្រសើរឡើងដល់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីផែនការជាតិក្នុងការផ្គត់ផ្គត់ទឹកស្អាតនៅទូទាំងប្រទេសឱ្យសម្រេចបាន៨៨,៣%ក្នុងទីក្រុង និង៨០%នៅទីជនបទ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមអនុរដ្ឋលេខាធិការបានធ្វើបច្ចុប្បន្នភាពអំពីការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាមបណ្ដាខេត្តមួយចំនួន ផែនការមេគ្រប់គ្រងទឹកកខ្វក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2020 Chan Sreyny
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចុះហត្ថលេខាលើច្បាប់ស្ដីពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៦៥.៥ ពាន់លានប៉េសូ ( ៣.៤ ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា កន្លងទៅថ្មីៗនេះ ដើម្បីពង្រីកការថែរក្សាសុខភាព និងជួយដល់អាជីវកម្មបន្ទាប់ពីជំងឺរាតត្បាត Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិ។ តាមច្បាប់ថ្មីរដ្ឋាភិបាលអាចចាក់បញ្ចូលទឹកប្រាក់ចំនួន ៤០ ពាន់លានប៉េសូ (ប្រហែលជិត ៨២៤ លានដុល្លារ) ក្នុងដើមទុនបន្ថែមទៅក្នុងធនាគាររបស់រដ្ឋ ដូច្នេះពួកគេអាចផ្តល់ប្រាក់កម្ចីបន្ថែមដល់អាជីវកម្មខ្នាតតូច។ ប្រទេសហ្វីលីពីនដែលស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅអាស៊ីមុនពេលមានជំងឺរាតត្បាត កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល ២៩ឆ្នាំ បន្ទាប់ពីការបិទទ្វារក្នុងរយៈពេលដ៏វែងដែលបានបិទអាជីវកម្ម និងកាត់បន្ថយតម្រូវការក្នុងស្រុក។ គួរឲ្យដឹងផងដែរថា នៅពេលដែលប្រទេសនេះត្រូវបានរាតត្បាតដោយវីរុស Covid-19 ខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2020 Chan Sreyny
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១០ ខែកញ្ញា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជិត ៨០ លានដុល្លារអាមេរិកតាមរយៈកម្មវិធីផ្ទេរប្រាក់សង្រ្គោះបន្ទាន់សម្រាប់ក្រុមគ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះថវិកាជាង ៧៨ លានដុល្លារត្រូវបានផ្ដល់ដល់ប្រជាពលរដ្ឋក្រោមកម្មវិធីនេះ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែបន្តឃ្លាំមើលយ៉ាងដិតដល់នូវស្ថានការណ៍កូវីដ-១៩ ហើយកំពុងបន្តកម្មវិធីជំនួយសង្គម ដើម្បីជួយដល់អ្នកដែលរងគ្រោះធ្ងន់ធ្ងរ។ ជាក់ស្ដែងរហូតមកដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាចំនួន ៧៨,២៧០,០០០ ដុល្លារ ដល់គ្រួសារដែលជួបការលំបាក និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅតែបន្តពិនិត្យ និងតាមដានផលប៉ះពាល់នៃវិបត្ដិកូវីដ-១៩ លើស្ថានភាពរស់នៅរបស់គ្រួសារដែលជួបការលំបាក និងងាយរងគ្រោះបន្តទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2020 Chan Sreyny
ធនាគារអភិវឌ្ឍន៍អាស៊ីយល់ព្រមផ្ដល់ប្រាក់កម្ចី ១២៧.៨ លានដុល្លារ ដើម្បីគាំទ្រដល់ការកសាងបណ្តាញបញ្ជូនអគ្គិសនី និងស្ថានីយក្រោមដីនៅកម្ពុជា នេះបើយោងតាមការឲ្យដឹងពីធនាគារតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ។ យោងតាមសេចក្ដីថ្លែងការណ៍របស់ (ADB) បានឲ្យដឹងថា គម្រោងនេះនឹងជួយដល់រាជធានីភ្នំពេញ និងខេត្តចំនួន ៣ ផ្សេងទៀត ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាព និងអាចទុកចិត្តបាន។ នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាលោកស្រី Sunniya Durrani បានមានប្រសាសន៍ថា៖ « ការផ្តល់ជំនួយបន្តរបស់ ADB ក្នុងការរៀបចំផែនការបណ្តាញថាមពលនេះ នឹងជួយដល់កម្ពុជាឱ្យទទួលបានការផ្គត់ផ្គង់ថាមពលបានគ្រប់គ្រាន់ មានតម្លៃសមរម្យ និងមាននិរន្តរភាពបរិស្ថាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌ »។ ទន្ទឹមនឹងនេះសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា រដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍវិស័យថាមពលជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំនឹងជំរុញផលិតភាពសេដ្ឋកិច្ច និងគុណភាពជីវិត។ ខណៈគម្រោងនេះនឹងជួយបង្កើនដល់ អគ្គិសនីកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 11, 2020 Chan Sreyny
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ លោក Pompeo បានធ្វើសេចក្តីថ្លែងការណ៍នេះនៅពេលចូលរួមកិច្ចប្រជុំនិម្មិតនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១០ រវាងប្រទេសអាស៊ានទាំង១០ និងដៃគូរបស់ពួកគេ ដែលរួមមានចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី នូវែលហ្សេឡង់ រុស្ស៊ី និងសហរដ្ឋអាមេរិក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហរដ្ឋអាមេរិកប្រចាំឆ្នាំ ដែលធ្វើឡើងតាមប្រព័ន្ធអ៊ិនធើណេតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា។ នៅឯកិច្ចប្រជុំនោះលោក បានកោតសរសើរចំពោះបណ្តាប្រទេសអាស៊ាន ចំពោះការឆ្លើយតបប្រកបដោយតម្លាភាពរបស់ខ្លួនចំពោះជំងឺរាតត្បាត Covid-19 ហើយបានកោតសរសើរចំពោះវៀតណាម ដែលជាប្រធានអាស៊ានចំពោះការងាររបស់ខ្លួនដែលបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងអំឡុងពេលដែលមិនធ្លាប់មាន។ ទន្ទឹមនឹងនេះលោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនិងតួនាទីរបស់ខ្លួនក្នុងការណែនាំការចូលរួមរបស់អាមេរិកជាមួយអាស៊ាន និងបានសង្កត់ធ្ងន់ថែមទៀតអំពីតួនាទីសំខាន់របស់ប្លុកនេះស្ថិតនៅចំណុចកណ្តាល នៃចក្ខុវិស័យអាមេរិកសម្រាប់តំបន់ឥណ្ឌូ










