បេក្ខភាពនាយករដ្ឋមន្រ្តីជប៉ុនថ្មី បានត្រៀមរួចជាស្រេចក្នុងការបញ្ចូលទឹកប្រាក់ដើម្បីបន្ថយការឈឺចាប់របស់ប្រជាពលរដ្ឋ ពីការវាយប្រហារដោយវីរុស Covid-19
សេដ្ឋកិច្ច September 12, 2020 Chan Sreyny

លោក Yoshihide Suga លេខាធិការខុទ្ទកាល័័យរបស់ប្រទេសជប៉ុនដែលត្រូវបានគេរំពឺងថា នឹងក្លាយជានាយករដ្ឋមន្រ្តីនៅសប្ដាហ៍ក្រោយបានប្រកាសនៅថ្ងៃនេះថា លោកនឹងពិចារណាលើការដំឡើងប្រាក់ខែដល់គ្រួសារ និងក្រុមហ៊ុន ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺ Covid-19។

លេខាធិការខុទ្ទកាល័័យរូបនេះបានលើកឡើងដូច្នេះថា ប្រទេសជប៉ុនត្រូវតែផ្ដោតលើការធ្វើឲ្យសេដ្ឋកិច្ចរស់ឡើងវិញ មុនពេលពិចារណាលើវិធីដោះស្រាយហិរញ្ញវត្ថុដែលកំពុងជួបផលលំបាក ដោយលោកបដិសេធនូវការដំឡើងពន្ធលើការលក់ សម្រាប់រយៈពេល​មួយទសវត្សទៀត។ លោកបានប្រសាសន៍ថា៖ « ប្រសិនបើបញ្ហាសេដ្ឋកិច្ច កាន់តែស៊ីជម្រៅយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងត្រូវការ និងដាក់ពង្រាយជំហានបន្ថែមទៀត ដើម្បីរក្សាការងារនិងអាជីវកម្ម »។

ជាមួយគ្នានេះដែរ នៅពេលត្រូវបានសួរថាតើលោកនឹងបន្ថែមប្រាក់ខែដល់គ្រួសារ និងក្រុមហ៊ុនដែលទទួលរងពីការធ្លាក់ចុះប្រាក់ចំណូលដោយសារការរាតត្បាតឬយ៉ាងណានោះ? លោក Yoshihide Suga បាននិយាយថា៖ « ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន រដ្ឋាភិបាលនឹងចាត់វិធានការបែបនេះប្រសិនបើចាំបាច់ »៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia