ព័ត៌មានចុងក្រោយ
  • អាជីវកម្មជាង  ៦០០អាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណជាង ៧,០០០នាក់ បានត្រឡប់ចូលធ្វើការងារវិញ ចាប់តាំងពីឱកាសឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2020 Chan Sreyny

    ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមក រកចំណូលពីទេសចរក្នុងស្រុកបានប្រមាណជាង ១០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា និងបង្កើនឱ្យបណ្តាអាជីវកម្មដែលបានផ្អាកបណ្តោះអាសន្នបានបើកដំណើរការឡើងវិញជាង ៦០០អាជីវកម្ម ហើយមានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ប្រមាណជាង ៧,០០០នាក់ បានត្រឡប់ចូលធ្វើការងារវិញ។ ឯកឧត្ដមបណ្ឌិតបានលើកឡើងដូច្នេះ​នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងចលនាទេសចរក្នុងស្រុក នាកំលុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី នៅទីស្នាក់ការ NOCC នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមបណ្ឌិតបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធរកវិធីសាស្ត្ររបន្ថែមក្នុងការទប់ស្កាត់ COVID-19 នាកំលុងពេលភ្ជុំបិណ្ឌនេះ។ ខណៈឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញពីភាពជោគជ័យក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីកន្លងមក ដែលពុំមានករណីឆ្លង COVID-19 នៅក្នុងគោលដៅទេសចរណ៍នានា ប៉ុន្តែទោះយ៉ាងណានៅក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្ដមបានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរមូលដ្ឋានរកវិធីសាស្ត្របន្ថែម

  • ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ប្រកាសពីការកាត់បន្ថយបុគ្គលិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 11, 2020 Chan Sreyny

    ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៤,៣០០នាក់ ឬប្រហែល ២០% នៃបុគ្គលិករបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ដែលបណ្ដាលឱ្យមានការកាត់បន្ថយបុគ្គលិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ Singapore Airlines បានបញ្ជាក់ជាថ្មីពីការព្យាករណ៍របស់ខ្លួន​ ដែលខ្លួនរំពឹងថានឹងដំណើរការតិចជាង ៥០% នៃជើងហោះហើរធម្មតារបស់ខ្លួនត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ។ ដោយបច្ចុប្បន្ននេះ Singapore Airlines ដំណើរការជើងហោះហើរត្រឹមតែ ៨% ប៉ុណ្ណោះ។​ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មិនមានជើងហោះហើរក្នុងស្រុកនោះទេ ដោយពឹងផ្អែកទាំងស្រុងលើតម្រូវការអន្តរជាតិ ខណៈពេលដែលព្រំដែនជាច្រើននៅតែបិទបានធ្វើឱ្យ Singapore

  • ខណៈសេដ្ឋកិច្ចប្រទេសជាច្រើនធ្លាក់ចូលវិបត្តិដោយសារកូវីដ វៀតណាមជឿជាក់ថា សេដ្ឋកិច្ចរបស់ខ្លួនមិនធ្លាក់ចូលវិបត្តិទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2020 Chan Sreyny

    នៅពេលដែលប្រទេសជាច្រើនកំពុងត្រៀមសម្រាប់វិបត្តិសេដ្ឋកិច្ចពិភពលោក ប្រទេសវៀតណាមអាចជៀសផុតពីបញ្ហានេះ ហើយពលរដ្ឋរបស់ពួកគេជឿជាក់ថា ប្រទេសរបស់ពួកគេនឹងអាចគេចផុតពីវិបត្តិ។ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 ហើយប្រទេសជាច្រើនកំពុងតស៊ូជួយប្រជាជនរបស់ពួកគេដោយមិនត្រឹមតែផ្ដល់នូវការរក្សាសុខភាពឲ្យបានល្អប៉ុណ្ណោះទេ តែថែមទាំងជួយប្រជាជនតាមរយៈការឧបត្ថម្ភជាសាច់ប្រាក់ ឬ សម្ភារៈផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងអំឡុងពេលមានវិបត្តិ ខណៈមនុស្សជាច្រើនបានបាត់បង់ការងារ ហើយគ្មានប្រភពចំណូល​។ ប្រការនេះបាននាំឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាវិបត្តិសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់មកលើប្រទេសវៀតណាម។ ឧស្សាហកម្មជាច្រើនបានបិទទ្វារហើយមានជំនឿកាន់តែខ្លាំងឡើងថា វានឹងកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះជឿជាក់យ៉ាងមុតមាំថា សេដ្ឋកិច្ចរបស់ខ្លួននឹងមិនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចឡើយ។ អ្នកវិភាគសេដ្ឋកិច្ចជាច្រើន បានជឿជាក់ថា ប្រទេសវៀតណាមជា ប្រទេសមួយដែលនឹងជួបប្រទះព្យុះសេដ្ឋកិច្ចនេះ ប៉ុន្តែមិនមានការខូចខាតច្រើនពេកនោះទេ។ ជាក់ស្ដែងដោយសារតែ វៀតណាមបានដាក់ចេញវិធានការជាច្រើនមិនថាទាំងទប់ស្កាត់វីរុស និងរក្សាលំនឹងសេដ្ឋកិច្ច រួមទាំងប្រជាជនរបស់ខ្លួន។ ហើយវិធានការដែលដាក់ចេញទៀតសោត ត្រូវបានអ្នកវិភាគយល់ឃើញថា បានឈានទៅរកភាពជោគជ័យ ក្នុងនោះមានវិធានការទប់ស្កាត់វីរុស និងវិធានការកសាងទំនុកចិត្តរបស់ប្រជាជនជាដើម៕ អត្ថបទ៖

  • ត្រឹមរយៈពេល ៧ ខែពាណិជ្ជកម្មឆ្លងព្រំដែនរបស់ថៃធ្លាក់ដល់​ ៨.៥% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2020 Chan Sreyny

    ពាណិជ្ជកម្មឆ្លងព្រំដែនរបស់ថៃបានធ្លាក់ចុះ ៨.៥% បើធៀបនឹងឆ្នាំមុនក្នុងរយៈពេល ៧ ខែដំបូង ដែលភាគច្រើនបណ្ដាលមកពីការបិទច្រកព្រំដែន ដើម្បីការពារការរីករាលដាលនៃជំងឺ Covid-19 និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសជិតខាង។ នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃបានរាយការណ៍ថា ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន រួមទាំងពាណិជ្ជកម្មឆ្លងកាត់មានចំនួនសរុប ៧៤១ ពាន់លានបាត (ជាង ២៣ ពាន់លានដុល្លារ) សម្រាប់ខែមករា ដល់ខែកក្កដា។ ក្នុងចំណោមតួលេខសរុបការនាំចេញមានចំនួន ៤២៩ ពាន់លានបាតធ្លាក់ចុះ ៨.២% បើធៀបនឹងឆ្នាំមុន ខណៈការនាំចូលធ្លាក់ចុះ ៩% ស្មើនឹង ៣១២ ពាន់លានបាត ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មមានចំនួន ១១៦ ពាន់លានបាត។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មទ្វេភាគីជាមួយម៉ាឡេស៊ីមានចំនួនសរុប

  • កម្ពុជា-អាល្លឺម៉ង់ ឯកភាពគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចផ្តោតការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    កិច្ចពិគ្រោះយោបល់កម្រិតវិស័យរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីអាល្លឺម៉ង់ដឹកនាំដោយលោក Sascha Reebs លេខាទី១ ទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសា្ថនទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងកំណត់ទិសដៅ និងអាទិភាពសម្រាប់កម្មវិធីស្តីពីការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា។ ក្នុងនោះភាគីទាំងពីរ បានឯកភាពផ្តោតចម្បងលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និង​ចីរភាពដោយប្តូរពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានបែបលក្ខណៈគ្រួសារ ដែលផ្តោតលើតែវិស័យ​ក​​សិកម្មទៅជាការធ្វើពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ចដែលផ្តោតការគាំទ្រដល់សហគ្រាសធុនតូច និ​ង​មធ្យមនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ការកែច្នៃចំណីអាហារ និងការបណ្តុះបណ្តាលបចេ្ចកទេសដោយបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា

  • វេជ្ជបណ្ឌិតជប៉ុនអាយុ ១០៥ ឆ្នាំ ណែនាំច្បាប់ក្នុងការរស់នៅ ៥ យ៉ាង ដែលធ្វើឲ្យយើងរស់នៅបានយូរ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 10, 2020 Chan Sreyny

    វេជ្ជបណ្ឌិត Shigeaki Hinohara មានជីវិតដ៏អស្ចារ្យដោយសារហេតុផលជាច្រើន​ ដោយចាប់ផ្ដើមដំបូងជាគ្រូពេទ្យ និងអ្នកជំនាញ ដែលមានអាយុវែង រស់នៅរហូតដល់អាយុ ១០៥ឆ្នាំ។ នៅពេលគាត់ទទួលមរណភាពនៅក្នងឆ្នាំ២០១៧ លោក Hinohara គឺជាប្រធានក្រុមសាកលវិទ្យាល័យអន្ដរជាតិ St.Luke និងជាប្រធានកិត្តិយសនៃមន្ទីរពេទ្យអន្ដរជាតិ St. Luke នៅទីក្រុងតូក្យូ។ មិនត្រឹម​មុខងារ ឋានៈនោះទេ ដែលធ្វើឲ្យគាត់ល្បីល្បាញ គឺមានរឿងមួយទៀតដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសជប៉ុនស្គាល់គាត់នោះគឺសៀវភៅដែលជាការនិពន្ធរបស់គាត់ដែលមានឈ្មោះថា៖ « រស់នៅល្អ គឺរស់បានយូរ »។ វេជ្ជបណ្ឌិត Hinohara បានផ្ដល់ដំបូន្មានដែលជួយធ្វើឲ្យប្រទេសជប៉ុនក្លាយជាមេដឹកពិភពលោកដែលមានអាយុវែង។ យ៉ាងណាមិញខាងក្រោមនេះ ជាដំបូន្មានមួយចំនួនរបស់គាត់៖ ១.កុំ​ចូលនិវត្តន៍ ប៉ុន្តែបើសិនជាអ្នកមិនអាចធ្វើបាន គួរចូលនិវត្តន៍នៅពេលអាយុលើសពី

  • ប៊ូសស្រ្តងទទួលមេដាយមាសលំដាប់ពិភពលោកឆ្នាំ 2020 មួយទៀតពី MONDE SELECTION Boostrong
    Boostrong
    Boostrong September 10, 2020 Chan Sreyny

    កាលពីយប់ថ្ងៃទី៦ កញ្ញានេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ដ៏គគ្រឹកគគ្រេង ដើម្បីទទួលមេដាយមាសឆ្នាំ2020 ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។ មេដាយមាសលំដាប់ពិភពលោកនេះ មិនមែនជាលើកទី១ទេ ដែលប៊ូសស្រ្តងបានឈ្នះ ពីកំពូលស្ថាប័ន MONDE SELECTION ជាបន្តបន្ទាប់ជាប់ៗគ្នាពីរឆ្នាំទៅហើយគឺឆ្នាំ2019 និងឆ្នាំ2020 នេះ។ វាពិតជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ប្រជាជនយើងដែលបានពិសាភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកទទួលស្គាល់លើឆាកអន្តរជាតិជាផ្លូវការណ៍បែបនេះ។ កំពូលព្រឹត្តិការណ៍ទទួលមេដាយមាសឆ្នាំ 2020 នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស នៅក្នុងកម្មវិធីប្រគំតន្ត្រី 𝐁𝐎𝐎𝐒𝐓𝐑𝐎𝐍𝐆 𝐆𝐎𝐋𝐃 𝐌𝐄𝐃𝐀𝐋 𝟐𝟎𝟐𝟎 𝐜𝐨𝐧𝐜𝐞𝐫𝐭 ក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ហង្សមាសផ្ទាល់តែម្ដង ហើយក៏មានកំពូលតារាចម្រៀងចូលរួមជាកិត្តិកយសជាច្រើនដួងផងដែរដូចជា៖ អ្នកនាងឳក សុគន្ធកញ្ញា លោកហ្សូណូ កញ្ញាសុខ សីឡាលីន លោកវង្ស

  • ធនាគាពិភពលោក ផ្ដល់ប្រាក់កម្ចី ៧៥០ លានដុល្លារដើម្បីជំរុញការដឹកជញ្ជូន និងតភ្ជាប់ឌីជីថលនៅកេនយ៉ា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 10, 2020 Chan Sreyny

    ធនាគារពិភពលោក (WB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៧៥០ លានដុល្លារដើម្បីជួយកែលម្អចលនាប្រជាជន និងទំនិញ ការតភ្ជាប់ឌីជីថល និងការទទួលបានសេវាសង្គមសម្រាប់ប្រជាជនជាង ៣.២ លាននាក់នៅភាគឦសានក្នុងប្រទេសកេនយ៉ា។ WB បាននិយាយថា ប្រាក់កម្ចីដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Horn of Africa Gateway (HoAGDP) នឹងផ្តល់ហិរញ្ញប្បទានដល់ការធ្វើឱ្យប្រសើរឡើង នូវច្រករបៀងផ្លូវក្នុងតំបន់ Isiolo-Mandera ។ ការធ្វើឱ្យប្រសើរឡើងនៃផ្នែកដែលនៅសល់ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ WB បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួថា HoAGDP នឹងផ្តល់ហិរញ្ញប្បទានដល់ការដាក់ខ្សែកាបអុបទិកតាមបណ្តោយច្រករបៀង ៧៤០ គីឡូម៉ែត្រទាំងមូលដែលផ្តល់ដល់សហគមន៍មូលដ្ឋាន។ វិធានការណ៍សម្របសម្រួលពាណិជ្ជកម្មមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងព្រំដែន និងសាងសង់បង្គោលព្រំដែន ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសម្រាប់សហគមន៍ដែលរស់នៅតាមច្រករបៀង។