នៅពេលដែលប្រទេសជាច្រើនកំពុងត្រៀមសម្រាប់វិបត្តិសេដ្ឋកិច្ចពិភពលោក ប្រទេសវៀតណាមអាចជៀសផុតពីបញ្ហានេះ ហើយពលរដ្ឋរបស់ពួកគេជឿជាក់ថា ប្រទេសរបស់ពួកគេនឹងអាចគេចផុតពីវិបត្តិ។ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19 ហើយប្រទេសជាច្រើនកំពុងតស៊ូជួយប្រជាជនរបស់ពួកគេដោយមិនត្រឹមតែផ្ដល់នូវការរក្សាសុខភាពឲ្យបានល្អប៉ុណ្ណោះទេ តែថែមទាំងជួយប្រជាជនតាមរយៈការឧបត្ថម្ភជាសាច់ប្រាក់ ឬ សម្ភារៈផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងអំឡុងពេលមានវិបត្តិ ខណៈមនុស្សជាច្រើនបានបាត់បង់ការងារ ហើយគ្មានប្រភពចំណូល។
ប្រការនេះបាននាំឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថាវិបត្តិសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់មកលើប្រទេសវៀតណាម។ ឧស្សាហកម្មជាច្រើនបានបិទទ្វារហើយមានជំនឿកាន់តែខ្លាំងឡើងថា វានឹងកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះជឿជាក់យ៉ាងមុតមាំថា សេដ្ឋកិច្ចរបស់ខ្លួននឹងមិនធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចឡើយ។

អ្នកវិភាគសេដ្ឋកិច្ចជាច្រើន បានជឿជាក់ថា ប្រទេសវៀតណាមជា ប្រទេសមួយដែលនឹងជួបប្រទះព្យុះសេដ្ឋកិច្ចនេះ ប៉ុន្តែមិនមានការខូចខាតច្រើនពេកនោះទេ។ ជាក់ស្ដែងដោយសារតែ វៀតណាមបានដាក់ចេញវិធានការជាច្រើនមិនថាទាំងទប់ស្កាត់វីរុស និងរក្សាលំនឹងសេដ្ឋកិច្ច រួមទាំងប្រជាជនរបស់ខ្លួន។ ហើយវិធានការដែលដាក់ចេញទៀតសោត ត្រូវបានអ្នកវិភាគយល់ឃើញថា បានឈានទៅរកភាពជោគជ័យ ក្នុងនោះមានវិធានការទប់ស្កាត់វីរុស និងវិធានការកសាងទំនុកចិត្តរបស់ប្រជាជនជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider


