វេជ្ជបណ្ឌិតជប៉ុនអាយុ ១០៥ ឆ្នាំ ណែនាំច្បាប់ក្នុងការរស់នៅ ៥ យ៉ាង ដែលធ្វើឲ្យយើងរស់នៅបានយូរ
បុគ្គលជោគជ័យ September 10, 2020 Chan Sreyny

វេជ្ជបណ្ឌិត Shigeaki Hinohara មានជីវិតដ៏អស្ចារ្យដោយសារហេតុផលជាច្រើន​ ដោយចាប់ផ្ដើមដំបូងជាគ្រូពេទ្យ និងអ្នកជំនាញ ដែលមានអាយុវែង រស់នៅរហូតដល់អាយុ ១០៥ឆ្នាំ។ នៅពេលគាត់ទទួលមរណភាពនៅក្នងឆ្នាំ២០១៧ លោក Hinohara គឺជាប្រធានក្រុមសាកលវិទ្យាល័យអន្ដរជាតិ St.Luke និងជាប្រធានកិត្តិយសនៃមន្ទីរពេទ្យអន្ដរជាតិ St. Luke នៅទីក្រុងតូក្យូ។

មិនត្រឹម​មុខងារ ឋានៈនោះទេ ដែលធ្វើឲ្យគាត់ល្បីល្បាញ គឺមានរឿងមួយទៀតដែលធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសជប៉ុនស្គាល់គាត់នោះគឺសៀវភៅដែលជាការនិពន្ធរបស់គាត់ដែលមានឈ្មោះថា៖ « រស់នៅល្អ គឺរស់បានយូរ »។ វេជ្ជបណ្ឌិត Hinohara បានផ្ដល់ដំបូន្មានដែលជួយធ្វើឲ្យប្រទេសជប៉ុនក្លាយជាមេដឹកពិភពលោកដែលមានអាយុវែង។ យ៉ាងណាមិញខាងក្រោមនេះ ជាដំបូន្មានមួយចំនួនរបស់គាត់៖

១.កុំ​ចូលនិវត្តន៍ ប៉ុន្តែបើសិនជាអ្នកមិនអាចធ្វើបាន គួរចូលនិវត្តន៍នៅពេលអាយុលើសពី ៦៥ឆ្នាំ៖ អាយុកាលចូលនិវត្តន៍ជាមធ្យមយ៉ាងហោចណាស់នៅសហរដ្ឋអាមេរិកតែងតែមានអាយុប្រហែល ៦៥ ឆ្នាំ ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានមនុស្សជាច្រើនបានប្រកាន់ការចូលនិវត្តន៍មុនអាយុដោយផ្អែកលើស្ថានភាពហិរញ្ញវត្ថុ។ ប៉ុន្តែលោក Hinohara មានទស្សនៈខុសពីនេះ លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅឆ្នាំ២០០៩ ជាមួយកាសែតជប៉ុនថា មិនចាំបាច់ចូលនិវត្តន៍ទេ ប៉ុន្តែប្រសិនបើចាំបាច់ត្រូវតែចូលលើសពីអាយុ ៦៥ ឆ្នាំ។ អាយុចូលនិវត្តន៍នាពេលបច្ចុប្បន្នត្រូវបានកំណត់នៅ ៦៥ ខណៈកន្លះឆ្នាំមុនអាយុកាលជាមធ្យមនៅជប៉ុនមានអាយុ ៦៨ឆ្នាំ ហើយមានតែជនជាតិជប៉ុន ១២៥ ប៉ុណ្ណោះ នាក់ មានអាយុលើស ១០០ឆ្នាំ។ លោកបានពន្យល់ថា នេះធ្វើឲ្យប្រជាជនរស់នៅបានយូរ ខណៈ អាយុកាលជាមធ្យមសម្រាប់សហរដ្ឋអាមេរិកនៅឆ្នាំ២០២០ មានអាយុកាល ៧៨ ឆ្នាំ គឺកើនឡើង ០.០៨% ពីឆ្នាំ២០១៩ ដូច្នេះយើងគួរតែចូលនិវត្តន៍ក្នុងអាយុកាន់តែច្រើន កាន់តែល្អ។ ជាក់ស្ដែងលោកពិតជាបានអនុវត្តអ្វីដែលគាត់បានផ្សព្វផ្សាយ៖ រហូតដល់ពីរបីខែមុនពេលគាត់ស្លាប់ គាត់បានបន្តព្យាបាលអ្នកជំងឺ រយៈពេល ៥ ឆ្នាំទៀត ហើយធ្វើការរហូតដល់ ១៨ ម៉ោងក្នុងមួយថ្ងៃ។

២.ធ្វើលំហាត់ប្រាណ និងរក្សាទំងន់អ្នកឲ្យថេររហូត៖ វេជ្ជបណ្ឌិតរូបនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើលំហាត់ប្រាណទៀងទាត់ ដោយបាននិយាយថា គាត់ធ្វើលំហាត់ប្រាណពីរផ្សេងគ្នាក្នុងពេលតែមួយ ដើម្បីធ្វើចលនាសាច់ដុំ។ លើសពីនេះទៀតលោកតែងតែកាន់កញ្ចប់ និងឥវ៉ាន់ផ្ទាល់ខ្លួន ហើយបានផ្តល់ការបង្រៀនចំនួន ១៥០ ដងក្នុងមួយឆ្នាំ ដែលជាធម្មតាត្រូវប្រើប្រាស់ការនិយាយរយៈពេល ៦០ ទៅ ៩០ នាទី។ ជាមួយគ្នានេះគាត់ក៏បានចង្អុលបង្ហាញផងដែរថា អ្នកដែលរស់នៅបានយូរអង្វែងមានភាពដូចគ្នាគឺ៖ ពួកគេមិនធាត់ពេកទេ ហើយជាការពិតភាពធាត់ត្រូវបានគេចាត់ទុកថា ជាទូទៅគឺជាកត្តាហានិភ័យដ៏សំខាន់បំផុតមួយ សម្រាប់ការកើនឡើងអត្រានៃការកើតជំងឺ និងអត្រាស្លាប់។

៣. ស្វែងរកគោលបំណង ដែលធ្វើឱ្យអ្នករវល់៖ យោងតាមវេជ្ជបណ្ឌិតអាយុវែងរូបនេះបានឲ្យដឹងថា ការដែលអ្នកមានពេលទំនេរច្រើនធ្វើឲ្យអាយុកាន់តែលឿន និងឆាប់ស្លាប់។ ផ្ទុយទៅវិញអ្នកត្រូវធ្វើខ្លួន​ឲ្យរវល់ ហើយត្រូវរវល់ជាមួយនឹងគោលបំណង ជាមួយនឹងអ្វីដែលអ្នកចង់ធ្វើ។ ជាក់ស្ដែងលោក Hinohara បានរកឃើញគោលបំណងរបស់គាត់ តាំងពីដំបូងបន្ទាប់ពីជីវិតម្តាយរបស់គាត់ត្រូវបានគ្រូពេទ្យជួយសង្គ្រោះ។ អ្នកកាសែត Janit Kawaguchi ដែលចាត់ទុក Hinohara ជាអ្នកផ្ដល់ដំបូន្មានម្នាក់បាននិយាយថា គាត់ជឿជាក់ថាជីវិត គឺមានទាំងការចូលរួមវិភាគទាន ដូច្នេះគាត់មានកំលាំងជំរុញដ៏អស្ចារ្យនេះដើម្បីជួយមនុស្សភ្ញាក់ពីព្រលឹម ហើយធ្វើអ្វីដែលអស្ចារ្យសំរាប់មនុស្សដទៃទៀត នេះជាអ្វីដែលកំពុងជំរុញគាត់និងអ្វីដែលធ្វើឲ្យគាត់ចង់រស់នៅឲ្យបានយូរ។

៤.ច្បាប់វិន័យ បង្កើតភាពតានតឹង ដូច្នេះព្យាយាមកាត់បន្ថយវា៖ ខណៈពេលដែលគាត់បានលើកកម្ពស់ការហាត់ប្រាណ និងអាហារូបត្ថម្ភយ៉ាងច្បាស់ថា ​ជាមាគ៌ាឆ្ពោះទៅរកជីវិតដែលមានអាយុវែង និងមានសុខភាពល្អជាងមុន។ ប៉ុន្តែដើម្បីទទួលបានទាំងសុខភាពល្អ និងអាយុវែង កុំស្រ្តេសជាមួយរឿងទាំងអស់នោះ គាត់បានណែនាំថា យើងគួរតែរក្សាឥរិយាបថរបស់យើងឲ្យនៅដូចដើម ធ្វើ និង​អនុវត្តច្បាប់ទាំងនោះឲ្យដូចជា ទម្លាប់ធម្មតាដែលយើងធ្វើសព្វថ្ងៃ។

៥.ត្រូវ​ចងចាំថា គ្រូពេទ្យមិនអាចព្យាបាលជំងឺបានទាំងអស់ទេ៖ វេជ្ជបណ្ឌិត Hinohara បានព្រមានប្រឆាំងនឹងការទទួលយកដំបូន្មានរបស់វេជ្ជបណ្ឌិតជានិច្ច។ លោកបានទទូចថា វិទ្យាសាស្ត្រតែមួយមុខមិនអាចជួយមនុស្សបានទេ វាតម្រូវឲ្យយើងត្រូវរួបរួមគ្នា ជំងឺគឺជាលក្ខណៈបុគ្គល។ មនុស្សម្នាក់ៗមានលក្ខណៈប្លែកពីគ្នា ហើយជំងឺត្រូវបានផ្សារភ្ជាប់ទៅនឹងដួងចិត្តរបស់ពួកគេ។ ដើម្បីដឹងពីជំងឺ និងជួយមនុស្ស យើងត្រូវការឆន្ទៈ និងគំនិតច្នៃប្រឌិតមិនមែនគ្រាន់តែផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះទេ។ ជាការពិត Hinohara បានធ្វើឱ្យប្រាកដថា មន្ទីរពេទ្យ St. Luke បានបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺគឺ៖ « ដើម្បីឱ្យមានភាពសប្បាយរីករាយ » ដោយមន្ទីរពេទ្យបានផ្តល់តន្ត្រី ការព្យាបាលដោយផ្ដល់ជំនួយពីសត្វ និងថ្នាក់សិល្បៈ។ លោកមានប្រសាសន៍ថា៖ « ការឈឺចាប់ គឺអាថ៌កំបាំងហើយការសប្បាយ គឺជាវិធីល្អបំផុតដើម្បីបំភ្លេចវា។ ឧទាហរណ៍ ប្រសិនបើកុមារឈឺធ្មេញ ហើយអ្នកចាប់ផ្តើមលេងហ្គេមជាមួយគ្នា គាត់នឹងភ្លេចពីការឈឺចាប់ភ្លាមៗ »៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc