ធនាគារពិភពលោក (WB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៧៥០ លានដុល្លារដើម្បីជួយកែលម្អចលនាប្រជាជន និងទំនិញ ការតភ្ជាប់ឌីជីថល និងការទទួលបានសេវាសង្គមសម្រាប់ប្រជាជនជាង ៣.២ លាននាក់នៅភាគឦសានក្នុងប្រទេសកេនយ៉ា។
WB បាននិយាយថា ប្រាក់កម្ចីដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Horn of Africa Gateway (HoAGDP) នឹងផ្តល់ហិរញ្ញប្បទានដល់ការធ្វើឱ្យប្រសើរឡើង នូវច្រករបៀងផ្លូវក្នុងតំបន់ Isiolo-Mandera ។ ការធ្វើឱ្យប្រសើរឡើងនៃផ្នែកដែលនៅសល់ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ WB បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួថា HoAGDP នឹងផ្តល់ហិរញ្ញប្បទានដល់ការដាក់ខ្សែកាបអុបទិកតាមបណ្តោយច្រករបៀង ៧៤០ គីឡូម៉ែត្រទាំងមូលដែលផ្តល់ដល់សហគមន៍មូលដ្ឋាន។ វិធានការណ៍សម្របសម្រួលពាណិជ្ជកម្មមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងព្រំដែន និងសាងសង់បង្គោលព្រំដែន ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមសម្រាប់សហគមន៍ដែលរស់នៅតាមច្រករបៀង។ ការពង្រឹងស្ថាប័ន ក៏ដូចជាវិធានការណ៍ឆ្លើយតបជាបន្ទាន់ក្នុងករណីមានគ្រោះមហន្តរាយ។
ចំពោះគម្រោងនេះ ត្រូវបានគេរំពឹងថានឹងចំណាយរយៈពេល ៦ ឆ្នាំនៃការអនុវត្ត និងជាគម្រោងដំបូងនៅក្នុងគម្រោងជាបន្តបន្ទាប់ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍច្រករបៀងដឹកជញ្ជូនតាមតំបន់ និងការតភ្ជាប់តាមបែបផែនតាមកម្មវិធីផ្តួចផ្តើម Horn of Africa ។ យោងតាម WB បានឱ្យដឹងថា ផ្លូវដែលបានធ្វើឱ្យប្រសើរការតភ្ជាប់ខ្សែកាបអុបទិក និងការផ្តល់សេវាសង្គមមូលដ្ឋាននឹងទាក់ទាញការវិនិយោគ ជួយសម្រួលដល់ពាណិជ្ជកម្មក្នុងតំបន់ និងក្នុងស្រុក ជួយបង្កើតការងារ និងកែលម្អការចែករំលែកព័ត៌មាន និងទទួលបានឱកាសផ្អែកលើអ៊ីនធឺណិត៕
អត្ថបទ៖ នីតា
ប្រភព៖ xinhuanet


