ប៊ូសស្រ្តងទទួលមេដាយមាសលំដាប់ពិភពលោកឆ្នាំ 2020 មួយទៀតពី MONDE SELECTION
Boostrong September 10, 2020 Chan Sreyny

កាលពីយប់ថ្ងៃទី៦ កញ្ញានេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ដ៏គគ្រឹកគគ្រេង ដើម្បីទទួលមេដាយមាសឆ្នាំ2020 ពីកំពូលស្ថាប័នវាយតម្លៃគុណភាពចំណីអាហារពិភពលោក MONDE SELECTION។
មេដាយមាសលំដាប់ពិភពលោកនេះ មិនមែនជាលើកទី១ទេ ដែលប៊ូសស្រ្តងបានឈ្នះ ពីកំពូលស្ថាប័ន MONDE SELECTION ជាបន្តបន្ទាប់ជាប់ៗគ្នាពីរឆ្នាំទៅហើយគឺឆ្នាំ2019 និងឆ្នាំ2020 នេះ។ វាពិតជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ប្រជាជនយើងដែលបានពិសាភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកទទួលស្គាល់លើឆាកអន្តរជាតិជាផ្លូវការណ៍បែបនេះ។

កំពូលព្រឹត្តិការណ៍ទទួលមេដាយមាសឆ្នាំ 2020 នេះត្រូវបានរៀបចំឡើងយ៉ាងពិសេស នៅក្នុងកម្មវិធីប្រគំតន្ត្រី 𝐁𝐎𝐎𝐒𝐓𝐑𝐎𝐍𝐆 𝐆𝐎𝐋𝐃 𝐌𝐄𝐃𝐀𝐋 𝟐𝟎𝟐𝟎 𝐜𝐨𝐧𝐜𝐞𝐫𝐭 ក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ហង្សមាសផ្ទាល់តែម្ដង ហើយក៏មានកំពូលតារាចម្រៀងចូលរួមជាកិត្តិកយសជាច្រើនដួងផងដែរដូចជា៖ អ្នកនាងឳក សុគន្ធកញ្ញា លោកហ្សូណូ កញ្ញាសុខ សីឡាលីន លោកវង្ស ដារ៉ារតនា។ ក្រោយទទួលបានសមិទ្ធផលដ៏ល្អអស្ចារ្យបែបនេះ ភេសជ្ជៈប៉ូវកំលាំងប៊ូសស្រ្តងត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជាភេសជ្ជៈដែលមានគុណភាពលំដាប់ពិភពលោក និងជាភេសជ្ជៈសំបូរទៅដោយគុណប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជាតិស្រវឹង ញ៉ាំហើយធ្វើឲ្យស្វាងងងុយគេង ជំនួយស្មារតីក្នុងការបើកបរ ថែមទាំងជំនួយខួរក្បាលក្នុងការចងចាំបានល្អទៀតផង។​

ថ្លែងក្នុងពីធីទទួលមេដាយមាសឆ្នាំ2020 នេះផងដែរ តំណាងក្រុមហ៊ុនប៊ូសស្ត្រងបានមានប្រសាសន៍ថា”ប៊ូសស្ត្រង នឹងខិតខំផលិតឲ្យកាន់តែល្អប្រកបដោយប្រណិតភាពថែមទៀតដើម្បីផ្តល់នូវគុណភាព និងសុខុមាលភាពល្អជូនបងប្អូនអតិថិជនទាំងអស់ដែលបានពិសាភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកមួយនេះ”។ នេះជាការបញ្ជាក់ឲ្យឃើញថាប៊ូសស្រ្តងពិតជាសាកសមជាក្រុមហ៊ុនភេសជ្ជៈលំដាប់ថ្នាក់ពិភពលោកមែន ព្រោះថាប៊ូសស្រ្តងបានឈ្នះមេដាយមាស ពីស្ថាប័នកំពូល MONDE SELECTION ជាបន្តបន្ទាប់រាល់ឆ្នាំ។