ក្រោយរងការវាយប្រហារដោយជំងឺ Covid-19 សេដ្ឋកិច្ចរបស់អង់គ្លេសបន្តកើនឡើងក្នុងខែកក្កដា បន្ទាប់ពីមានការធ្លាក់ចុះមួយរយៈ
សេដ្ឋកិច្ច September 11, 2020 Chan Sreyny

សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស បានកើនឡើង ៦.៦% នៅក្នុងខែកក្កដា នេះបើយោងតាមការិយាល័យស្ថិតិជាតិ (ONS) ប៉ុន្តែទិន្នផលនៅតែទាបជាងកម្រិតមុនពេលមានជំងឺរាតត្បាត Covid-19 ។

នេះគឺជាខែទី៣ ហើយដែលសេដ្ឋកិច្ចអង់គ្លេសបានបន្តកើនឡើង ប៉ុន្តែ ONS បាននិយាយថា ចក្រភពអង់គ្លេសត្រូវបានរកឃើញថា មានតែជាងពាក់កណ្តាលនៃទិន្នផលប៉ុណ្ណោះដែលបានងើបឡើងវិញ ដែលបណ្តាលមកពីជំងឺរាតត្បាត។ ហាងកាត់សក់ និងហាងស្រាបានរួមចំណែកក្នុងការកើនឡើង បន្ទាប់ពីឧស្សាហកម្មទាំងពីរនេះត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅខែកក្កដា។ ទោះយ៉ាងណា សេដ្ឋកិច្ចចក្រភពអង់គ្លេសនៅតែទាបជាង ១១.៧% បើប្រៀបធៀបនឹងខែកុម្ភៈ ហើយកំណើននៅខែកក្កដា គឺទាបជាងការកើនឡើង ៨.៧% ក្នុងខែមិថុនា៕

អត្ថបទ៖ នីតា
ប្រភព៖ bbc