ការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ក្រុមហ៊ុនចិននៅក្នុងសហភាពអឺរ៉ុបមានទស្សនៈមិនអំណោយផលជាងឆ្នាំមុន ចំពោះភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្លុកនេះ ប៉ុន្តែពួកគេមានឆន្ទៈក្នុងការបង្កើនការវិនិយោគនៅពេលស្ថានភាពកាន់តែប្រសើរឡើង។
ការស្ទង់មតិត្រូវធ្វើឡើងដោយសភាពាណិជ្ជកម្មចិនទៅកាន់សហភាពអ៊ឺរ៉ុប (CCCEU) និង Roland Berger ដែលជាទឹកប្រឹក្សាយុទ្ធសាស្ត្រសកល វាគឺជាផ្នែកមួយនរបាយការណ៍អនុសាសន៍ប្រចាំឆ្នាំរបស់ CCCEU ដែលមានចំណងជើងថា « ធ្វើសកម្មភាពដើម្បីអនាគតរួម៖ សហគ្រាសចិននៅសហភាពអឺរ៉ុបខិតខំដើម្បីកំណើនចំពេលមានភាពយឺតយ៉ាវ និងឧបសគ្គនៃបទប្បញ្ញត្តិ »។

យោងតាមការស្ទង់់មតិនេះ រកឃើញថាក្រុមហ៊ុនចិននៅសហភាពអឺរ៉ុបបានផ្តល់ពិន្ទុ ៧០ ដល់បរិយាកាសអាជីវកម្មទូទៅ គឺទាបជាង ៧៣ ពិន្ទុក្នុងឆ្នាំ២០១៩ ។ ការស្ទង់មតិនេះក៏បានរកឃើញថា ប្រសិនបើភាពងាយស្រួលនៃការធ្វើជំនួញនៅក្នុងសហគមន៍អ៊ឺរ៉ុបមានភាពប្រសើរឡើង ៦០% ពិចារណាការវិនិយោគកាន់តែច្រើន ហើយជិត ២០% មានបំណងបង្កើនការវិនិយោគនៅទីនោះយ៉ាងជាក់លាក់។

ជាមួយគ្នានេះដែរផ្អែកល់ការស្ទង់មតិនេះ ក្រុមហ៊ុនចិនមានទស្សនៈមិនសូវល្អនៅក្នុងទិដ្ឋភាពចំនួន ៣ ទាក់ទងនឹងភាពងាយស្រួលនៃការធ្វើជំនួញគឺ បរិយាកាសនយោបាយ បរិយាកាសម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសជាក់លាក់នៃវិស័យ និងទីផ្សារការងារ។ ផ្ទុយទៅវិញពួកគេមានទស្សនៈល្អប្រសើរជាងឆ្នាំមុនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) របស់សហភាពអឺរ៉ុប ដោយ ៥៦% មើលឃើញការតភ្ជាប់កាន់តែខ្លាំងរវាងចិន និងអឺរ៉ុប ហើយ ៥៣% ចង្អុលបង្ហាញពីការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងការស្រាវជ្រាវរួមគ្នាកាន់តែញឹកញាប់។

សភាពាណិជ្ជកម្មចិនទៅកាន់សហភាពអ៊ឺរ៉ុប (CCCEU) មានមូលដ្ឋាននៅទីក្រុង Brussels ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយសហគ្រាសចិនមួយក្រុម ។ វាតំណាងឱ្យសមាជិក និងសភារហូតដល់ ៧០ នាក់នៅក្នុងរដ្ឋជាសមាជិកដែលគ្របដណ្តប់ក្រុមហ៊ុនចិនប្រហែល ១០០០ នៅសហភាពអឺរ៉ុប៕
អត្ថបទ៖ លីនី
ប្រភព៖ chinadaily


