ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេសអារ៉ាប់រួមបានប្រកាសថា ខ្លួននឹងរ៉ាប់រងថ្លៃចំណាយខាងវេជ្ជសាស្ត្រ និងការដាក់ឲ្យនៅដាច់ដោយឡែករបស់អ្នកដំណើរ ប្រសិនបើពួកគេឆ្លងជំងឺរាតត្បាត Covid-19 បន្ទាប់ពីធ្វើដំណើរលើជើងហោះហើររបស់ខ្លួន។
ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក កំពុងព្យាយាមរកវិធីដើម្បីជំរុញតម្រូវការ ដែលត្រូវបានបែកខ្ញែកដោយជំងឺរាតត្បាតហើយរំពឹងថា នឹងចំណាយពេលច្រើនឆ្នាំដើម្បីជាសះស្បើយឡើងវិញ។ ខណៈថ្លៃព្យាបាលរហូតដល់ ១៥០,០០០ អឺរ៉ូ (១៧៧,០០០ ដុល្លារ) និងថ្លៃស្នាក់នៅដាច់ដោយឡែករហូតដល់ ១០០ អឺរ៉ូក្នុងមួយថ្ងៃសម្រាប់រយៈពេល ១៤ ថ្ងៃនឹងត្រូវបានចំណាយដោយ Etihad សម្រាប់អ្នកដំណើរដែលឆ្លងជំងឺនេះក្នុងរយៈពេល ៣១ ថ្ងៃនៃការធ្វើដំណើរដំបូង។

ទន្ទឹមនឹងនេះ អនុប្រធាន Etihad បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា « កម្មវិធីនេះ មិនត្រឹមតែពង្រឹងទំនុកចិត្តក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាដល់ភ្ញៀវរបស់យើងផងដែរ ថាយើងកំពុងធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីរក្សាសុវត្ថិភាព និងការពារពួកគេ »។ ការចំណាយលើ Covid-19 ត្រូវបានដាក់បញ្ចូលក្នុងសំបុត្រយន្តហោះ សម្រាប់ការធ្វើដំណើររហូតដល់ដំណាច់ឆ្នាំ ដែលមានសុពលភាពនៅជុំវិញពិភពលោក ហើយត្រូវបានផ្តល់ជូនជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រង AXA ។ គួរឱ្យដឹងផងដែរថា ធានារ៉ាប់រងសម្រាប់ Covid-19 នេះត្រូវបានផ្ដល់ដោយឥតគិតថ្លៃ ដែលបានចាប់ផ្ដើមឡើងតាំងពីខែកក្កដា៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia


