ដំបូន្មានពី Steve Jobs ស្តីពីការរស់នៅ និងការស្លាប់ ដែលមានប្រយោជន៍សម្រាប់យើងគ្រប់គ្នា
បុគ្គលជោគជ័យ September 7, 2020 Chan Sreyny

នៅថ្ងៃទ១៤ ខែមិថុនា ឆ្នាំ២០០៥ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Steve Jobs បានថ្លែងសុន្ទរកថាដំបូងនៅសាកលវិទ្យាល័យស្ទែនហ្វដ។ នៅក្នុងសុន្ទរកថាលោក Steve Jobs ដែលទើបតែជាសះស្បើយពីការវះកាត់ទៅលើជំងឹមហារីកលំពែង បានផ្ដល់ជាសារមួយដ៏ស្រងេះស្រងោចបំផុតដែលនិយាយពីការស្លាប់ថា៖ « ចូររស់នៅរាល់ថ្ងៃឲ្យដូចជាថ្ងៃចុងក្រោយរបស់អ្នក ព្រោះ​ចុងក្រោយថ្ងៃនោះនឹងមកដល់ »។

ចំពោះសារនេះស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោកបានបកស្រាយដូច្នេះថា៖ « នៅពេលខ្ញុំមានអាយុ ១៧ ឆ្នាំ ខ្ញុំបានអានសម្រង់សម្ដីដែលនិយាយថា ប្រសិនបើអ្នករស់នៅរាល់ថ្ងៃដូចជាថ្ងៃចុងក្រោយរបស់អ្នក ថ្ងៃណាមួយអ្នកប្រាកដជារស់នៅក្នុងជីវិតដ៏ត្រឹមត្រូវ។ វាបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ហើយចាប់តាំងពីពេលនោះមក សម្រាប់រយៈពេលកាលពី ៣៣ ឆ្នាំមុន ខ្ញុំបានឆ្លុះកញ្ចក់រាល់ព្រឹកហើយសួរខ្លួនឯងថា ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតខ្ញុំ តើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំហៀបនឹងធ្វើនៅថ្ងៃនេះទេ? ហើយនៅពេលណាដែលមានចម្លើយ «ទេ» អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាខ្ញុំដឹងថាខ្ញុំត្រូវការផ្លាស់ប្តូរអ្វីមួយ »។

ការចងចាំថា ខ្លួនគាត់នឹងស្លាប់ឆាប់ៗនេះ គឺជាឧបករណ៍សំខាន់បំផុតដែលគាត់ធ្លាប់បានប្រើដើម្បីជួយឱ្យគាត់ធ្វើការជ្រើសរើសធំៗក្នុងជីវិត ដោយសារអ្វីៗទាំងអស់ដូចជា ការរំពឹងទុក ,មោទនភាព, ការភ័យខ្លាច, ភាពខ្មាស់អៀន ឬ ការបរាជ័យ នឹងរលាយបាត់ពេលប្រឈមមុខនឹងសេចក្ដីស្លាប់ ដោយបន្សល់ទុកនៅតែអ្វីដែលសំខាន់បំផុតប៉ុណ្ណោះ។​ ការចងចាំថាអ្នកនឹងស្លាប់ គឺជាវិធីល្អបំផុតដែលគាត់ដឹង ដើម្បីជៀសវាងអន្ទាក់នៃការគិតថា អ្នកមានអ្វីដែលត្រូវបាត់បង់ គ្មានហេតុផលណាដែលមិនធ្វើតាមបេះដូងរបស់អ្នកទេ។

ស្ថាបនិករូបនេះបានរៀបរាប់ប្រាប់អ្នកចូលរួមសុន្ទរកថា ពីជំងឺរបស់ខ្លួនតាំងពីថ្ងៃគាត់ដឹងដំបូងមក ហើយកំឡុងថ្លែងសុន្ទរកថា គាត់លើកឡើងថា៖ «ពេលនេះជាពេលវេលាដែលខ្ញុំបាននៅជិតសេចក្ដីស្លាប់បំផុត ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងាកន់តែជិតស្លាប់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀតនេះ។ ដោយបានឆ្លងកាត់វាឥឡូវនេះខ្ញុំអាចនិយាយរឿងនេះទៅកាន់អ្នកដោយភាពច្បាស់ ជាងពេលដែលការស្លាប់ គឺជាគំនិតដែលមានប្រយោជន៍ប៉ុន្តែជាបញ្ញាសុទ្ធសាធ៖ « គ្មាននរណាម្នាក់ចង់ស្លាប់ទេ សូម្បីតែមនុស្សដែលចង់ឡើងទៅឋានសួគ៌ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ។ ហើយសេចក្តីស្លាប់ គឺជាទិសដៅដែលយើងទាំងអស់គ្នាបានចែករំលែក គ្មាននរណាម្នាក់បានរួចផុតពីវាឡើយ »៕

អត្ថបទ៖ លីនី
ប្រភព៖ thedailybeast